ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូលអ្នកបើករថក្រោះរុស្ស៊ីម្នាក់ ស្លា.ប់ក្នុងសមរភូមិនៅអ៊ុយក្រែន

1 ឆ្នាំ មុន

រុ​ស្ស៊ី ៖ កំពូល​អ្នក​បើក​រថក្រោះ​របស់​រុ​ស្ស៊ី ដែល​ជា​ម្ចាស់​ជើងឯក​ពិភពលោក​នៅ​ក្នុង​ការ​ប្រកួត​សង្គ្រាម​រថក្រោះ​

រុ​ស្ស៊ី ៖ កំពូល​អ្នក​បើក​រថក្រោះ​របស់​រុ​ស្ស៊ី ដែល​ជា​ម្ចាស់​ជើងឯក​ពិភពលោក​នៅ​ក្នុង​ការ​ប្រកួត​សង្គ្រាម​រថក្រោះ​អន្តរជាតិ (World Tank Biathlon) ត្រូវ​បាន​រាយការណ៍​ថា​បាន​ស្លា​.​ប់​ បន្ទាប់​ពី​ត្រូវ​បាន​បញ្ជូន​ចូល​ទៅ​ក្នុង​សង្គ្រាម​ពិត​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ នេះ​បើ​យោង​តាម​ប្រភព​ពី Daily Mail និង The Sun បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២២​។

លោក Bato Basanov អាយុ ២៥​ឆ្នាំ​មក​ពី​តំបន់ Buryatia គឺជា​សមាជិក​ម្នាក់​ក្នុង​ក្រុម​រថក្រោះ T-72B3 ដែល​បាន​បំបែក​កំណត់​ត្រា​បា.ញ់​ចំ​គោលដៅ​ទាំងអស់​ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍ World Tank Biathlon កាលពី​ឆ្នាំ​មុន​។ ដែល​មាន​ប្រទេស​ចំនួន​១៩​បាន​ចូលរួម និង​នៅ​ចំពោះ​មុខ​លោក Sergei Shoigu រដ្ឋមន្ត្រី​ការពារ​ជាតិ​រុ​ស្ស៊ី និង​លោក Valery Gerasimov ប្រធាន​អគ្គសេនាធិការ​កងទ័ព​រុ​ស្ស៊ី​។ ប៉ុន្តែ​កំពូល​អ្នក​បើក​រថក្រោះ​រូប​នេះ បាន​ស្លា​.​ប់​បាត់បង់​ជីវិត​នៅ​ក្នុង​សង្គ្រាម​ពិត​។ នៅ​ពេល​រថក្រោះ​របស់​គេ​រង​ការ​វាយប្រហារ​ក្នុង​សមរភូមិ​នៅ​អ៊ុយ​ក្រែ​ន​។

Basanov បាន​ក្លាយជា​កងកម្លាំង​ម្នាក់​ក្នុង​ចំណោម​កងកម្លាំង​រាប់​សិប​នាក់​ផ្សេង​ទៀត​។ ដែល​មក​ពី​តំបន់​ក្រីក្រ​មាន​ចម្ងាយ​ជាង ៥,៦០០​គីឡូម៉ែត្រ​ភាគ​ខាងកើត​ទីក្រុង​មូ​ស្គូ ដែល​បាន​ស្លា.ប់​ក្នុង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ ក្រោម​ការ​អនុវត្ត​តាម​បទបញ្ជា​របស់​លោកពូ​ទី​ន​។

របាយការណ៍​ពី​សារព័ត៌មាន Volya Media បាន​ចេញផ្សាយ​ថា ការ​ស្លា.ប់​របស់ Bato Basanov គឺ​បង្ហាញ​ពី​ភាព​ក្រៀមក្រំ ហើយ​ក៏​ដូច​ជា​បាន​បញ្ជាក់​ថា ការ​ប្រកួត Tank Biathlon និង​សង្គ្រាម​ពិត​ជាក់ស្តែង​គឺជា​រឿង​ខុស​គ្នា​ទាំងស្រុង​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ