ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​រឿង​ក្របី​ចូល​ស៊ី​ស្មៅ​សោះ នគរបាល​ពាក់​ស័ក្តិ​៤​កន្លះ​ម្នាក់​ដក​កាំភ្លើង​បា.ញ់​ផ្អើល

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

មាន​ករណី​ប៉ុនប៉ង​មនុស្ស​ឃា​.​ត​មួយ​បាន​កើតឡើង ដែល​ជន​បង្ក​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​មន្ត្រី​នគរបាល​០១​រូប​ទើបនឹង​ពាក់​ស័ក្តិ​៤​កន្លះ មាន​ឋានៈ ជា​

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​ប៉ុនប៉ង​មនុស្ស​ឃា​.​ត​មួយ​បាន​កើតឡើង ដែល​ជន​បង្ក​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​មន្ត្រី​នគរបាល​០១​រូប​ទើបនឹង​ពាក់​ស័ក្តិ​៤​កន្លះ មាន​ឋានៈ ជា​នាយ​រង​ការិយាល័យ​កិច្ចការ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ ដោយ​គ្រាន់តែ​សត្វ​ក្របី​ចូល​ស៊ី​ស្មៅ​ក្នុង​ដី​របស់​ខ្លួន ក៏​ទាញ​កាំភ្លើង​បា​.​ញ់​ប្រហារ​ទៅ​អ្នក​មើល​ក្របី​ឱ្យ​គេ បណ្តាល​ឱ្យ​ឲ្យ​រង​របួសធ្ងន់ រួច​ក៏​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ករណី​ហិ​.​ង្សា​ដោយ​ចេតនា​​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០១​និង​៣៥​នាទី​រសៀល ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០២២ នៅ​ចំណុច​ដី​ចាក់​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​នគរបាល​ស្រុ​អូរ​ជ្រៅ ។

នគរបាល​ស្រុក​អូរ​ជ្រៅ បាន​ឲ្យ​ដឹង​ទៀត​ថា ៖ ជន​បង្ក​ខាងលើ​មានឈ្មោះ រ៉ា ទឹម​ច័ន្ទ​ពិសី អាយុ​៤២​ឆ្នាំ ភេទ​ប្រុស មាន​ឋានន្តរស័ក្តិ​វរៈសេនីយ៍ទោ ជា​នាយ​រង​ការិយាល័យ​កិច្ចការ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ មក​ស្នាក់​នៅ​បណ្តោះអាសន្ន​នៅ​ក្នុងភូមិ​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។ ចំណែក​ជន​រង​គ្រោះ​វិញ​មានឈ្មោះ ឃាង វ​ណ្ណា អាយុ​៥៥​ឆ្នាំ ភេទ​ប្រុស រស់នៅ​ភូមិ​ថ្នល​បត់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ជា​អ្នកស៊ីឈ្នួល​មើល​សត្វ​ក្របី​ឲ្យ​គេ​ប្រហែលជា​១០០​ក្បាល ។

នគរបាល​ខាងលើ​បាន​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ ក្របី​ដែល​ជន​រង​គ្រោះ​ឃ្វាល​នោះ បាន​ចូល​ទៅ​ស៊ី​ស្មៅ​ក្នុង​ដី​របស់​ជន​បង្ក នៅ​ពេល​នោះ​ជន​បង្ក​ជា​ម្ចាស់​ដី​បាន​ប្រាប់​ឲ្យ​ជន​រង​គ្រោះ​ដេញ​ក្របី​ចេញពី​ក្នុង​ដី​របស់​ខ្លួន កុំ​ឲ្យ​ស៊ី​ស្មៅ ព្រោះ​ស្មៅ​នោះ​ទុក​ឲ្យ​សត្វ​ពពែ​របស់​គេ​ស៊ី បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​បាន​ទៅ​ដេញ​ក្របី​ឲ្យ​ចេញ រួច​ក៏​អង្គុយ​លេង​ជាមួយ​ទាហាន​នៅ​ក្បែរ​កន្លែង​នោះ ហើយ​មិនដឹង​ជា​យ៉ាងម៉េច​នោះ ជន​បង្ក ក៏​បាន​ទាញ​កាំភ្លើង​ម៉ាក​វាំង​ឡុ​ង (​ជា​ប្រភេទ​កាំភ្លើង​បា​.​ញ់​សត្វ​) បាន​បា​.​ញ់​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​១​គ្រាប់ ត្រូវ​ចំ​កំភួនជើង​ខាងឆ្វេង បណ្តាល​ឲ្យ​រង​របួសធ្ងន់ ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​ក៏​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​។ ចំណែកឯ​ជន​រង​គ្រោះ​ក៏​ត្រូវ​បាន​យក​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​អូរ​បី​ជាន់​ផង​ដែរ ។

គួរ​បញ្ជាក់​ថា ករណី​ខាងលើ​នេះ ជន​បង្ក​កំពុង​តែ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​អូរ​ជ្រៅ តាម​ប្រមាញ់​ចាប់ខ្លួន​យក​ទៅ​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ