ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារម្ភ​! ព្រឹទ្ធាចារ្យ គង់ ណៃ ជំងឺ​ចាស់​រើ​ឡើង​ខ្លាំង​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ

1 អាទិត្យ មុន
  • ភ្នំពេញ

ព្រឹទ្ធាចារ្យ​ផ្នែក​ចាប៉ី​ដង​វែង​ដ៏​ល្បីល្បាញ​លោក គង់ ណៃ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​ជំងឺ​ចាស់​របស់​លោក​បាន​ធ្វើទុក្ខ​ខ្លាំង​។ ព្រឹទ្ធាចារ្យ គង់ ណៃ បាន​ញាំញី​ដោយសារ​ជំងឺ​លើស​ឈា​.​ម ឡើង​ជាតិ​ស្ករ និង​សួត ខណៈ​ពេល​ជំងឺ​ទាំង​អស់នេះ បាន​

រាជធានី​ភ្នំពេញ ៖ ព្រឹទ្ធាចារ្យ​ផ្នែក​ចាប៉ី​ដង​វែង​ដ៏​ល្បីល្បាញ​លោក គង់ ណៃ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​ជំងឺ​ចាស់​របស់​លោក​បាន​ធ្វើទុក្ខ​ខ្លាំង​។ ព្រឹទ្ធាចារ្យ គង់ ណៃ បាន​ញាំញី​ដោយសារ​ជំងឺ​លើស​ឈា​.​ម ឡើង​ជាតិ​ស្ករ និង​សួត ខណៈ​ពេល​ជំងឺ​ទាំង​អស់នេះ បាន​យាយី​រូប​លោក​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

លោក គង់ បុរាណ កូនប្រុស​របស់​ព្រឹទ្ធាចារ្យ គង់ ណៃ បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា ក្រុម​គ្រួ​សារបាន​បញ្ជូន​ឪពុក​របស់​លោក​មក​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​មួយ​កន្លែង​នៅ​ក្នុងស្រុក​កំពង់ត្រាច​។

លោក​បញ្ជាក់​ថា រហូត​មក​ទល់​នា​ពេល​នេះ ក្រុម​គ្រូពេទ្យ​កំពុង​ពិនិត្យ និង​ដាម​ដាន​ជំងឺ​ឪពុក​របស់​លោក ដោយ​មិន​ទាន់​អះអាង​បែប​ណា​នៅឡើយ​ទេ​។ លោក​បន្ថែម​ថា ឪពុក​របស់​លោក​បាន​ពើបប្រទះ​នូវ​ជំងឺ​លើស​ឈា​.​ម ឡើង​ជាតិ​ស្ក និង​សួត ហើយ​ថ្មី​ៗ​នេះ គាត់​មាន​អាកា​រៈហេវ​ហត់ អស់កម្លាំង និងរ​វើ​លរ​វាយ ទើប​ក្រុម​គ្រួសារ​បញ្ជូន​លោក​មក​មន្ទីរពេទ្យ​តែ​ម្តង​។

លោក​ថា កន្លង​មក ជំងឺ​ទាំងនេះ​ក៏​ធ្លាប់​ធ្វើទុក្ខ​គាត់​ដែរ ប៉ុន្តែ​ក្រោយ​ព្យាបាល និង​ដាក់​ស៊ី​រ៉ូ​ម​គាត់​ក៏​បាន​ធូរ​ឡើង​វិញ ប៉ុន្តែ​ពេល​នេះ ជាតិ​ស្ករ​គាត់​ឡើង​ខ្លាំង​រហូត​ធ្វើ​អោយ​គាត់​មាន​អារម្មណ៍រ​វើ​លរ​វាយ​។

យ៉ាងណា បើ​តាម​លោក គង់ បុរាណ ឪពុក​របស់​លោក​កំពុង​ទទួល​ការ​យកចិត្ត​ទុក​ព្យាបាល​ពី​ក្រុម​គ្រួសារ ខណៈ​ពេល​រូប​លោក និង​ក្រុម​គ្រួសារ​រំពឹង​ថា ឪពុក​នឹង​ឆាប់​បាន​ធូរស្រាល​ពី​ជំងឺ​ឆាប់​ៗ​នេះ​។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន ព្រឹទ្ធាចារ្យ គង់ ណៃ មាន​ជន្មាយុ​៧៧​ឆ្នាំ​ហើយ​។ លោក​គឺជា​អ្នក​ចាប៉ី​ដង​វែង​ដ៏​ល្បីល្បាញ​មួយ​រូប​ប្រចាំ​ប្រទេស បន្ទាប់​ពី​ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួ​ន ខណៈ​ពេល​លោក គង់ ណៃ ក៏​បាន​បណ្តុះបណ្តាល​ចាប៉ី​ដង​វែង​នេះ ដល់​កូនប្រុស​របស់​លោក​ម្នាក់​ផង​ដែរ គឺ​លោក គង់ បុរាណ នេះ​តែ​ម្តង៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture