ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជិះ​កង់​ចេញ​ទៅ​ធ្វើ​សកម្មភាព​ដល់​មុខ​ផ្ទះ​គេ តែ​ចប់​ត្រឹម​ម្ចាស់​ស្រែក​ផ្អើល

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​បាន​ជិះ​កង់​១​គ្រឿង​កាត់មុខ​ផ្ទះ​មួយ​កន្លែង ហើយ​ក៏​បាន​ប្រទះ​ឃើញ​ម៉ូតូ​១​គ្រឿង​ដែល​ម្ចាស់​គេ​ចត​ទុក​មុខ​ផ្ទះ​នោះ ដោយ​ពុំ​បាន​ដក​សោ​ចេញ ក្រោយ​ពេល​ឃើញ​ឱកាសល្អ​បែប​នេះ បុរស​រូប​នេះ​ក៏

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ជិះ​កង់​១​គ្រឿង​កាត់មុខ​ផ្ទះ​មួយ​កន្លែង ហើយ​ក៏​បាន​ប្រទះ​ឃើញ​ម៉ូតូ​១​គ្រឿង​ដែល​ម្ចាស់​គេ​ចត​ទុក​មុខ​ផ្ទះ​នោះ ដោយ​ពុំ​បាន​ដក​សោ​ចេញ ក្រោយ​ពេល​ឃើញ​ឱកាសល្អ​បែប​នេះ បុរស​រូប​នេះ​ក៏​បាន​ធ្វើ​សកម្មភាព​លួច ក្នុង​បំណង​ជិះ​ចេញ​រត់គេច​ខ្លួន​។ ប៉ុន្តែ​សំណាងអាក្រក់ ម្ចាស់​ម៉ូតូ​ឃើញ​ទាន់​ក៏​ស្រែក​ឆោឡោ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល និង​ចាប់ខ្លួន​បាន រួច​ប្រគល់​ជូន​នគរបាល​នាំ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២២ ស្ថិត​នៅ​ក្នុងភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ជនសង្ស័យ​ខាងលើ​មានឈ្មោះ ហែល ផាត់​យុទ្ធ អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​ឡេ​ត ពណ៌​ស ស៊េរី​២០១៨ ពាក់​ស្លាក​លេខ​ភ្នំពេញ 1HS-9520 ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ជឿន រចនា ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត​នៅ​ភូមិ​គ្រួ​ស ឃុំ​គ្រួ​ស ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង​។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ក្រោយ​ពេល​ត្រឡប់​មក​ពី​ទិញ​អីវ៉ាន់​នៅ​ផ្សារ​វិញ ម្ចាស់​ម៉ូតូ​បាន​ចត​ម៉ូតូ​ទុក​នៅ​មុខ​ផ្ទះ ដោយ​មិន​បាន​ដក​សោរ​ចេញ​ឡើយ​។ បន្ទាប់​មក​ក៏​បាន​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​ដើម្បី​យក​អីវ៉ាន់​ទៅ​ទុក ។ លុះ​រយៈពេល​ប្រមាណ​៣​នាទី​ក្រោយមក ក៏​ស្រាប់តែ​ឃើញ​ជនសង្ស័យ​ខាងលើ ជិះ​កង់​ទៅ​ឈប់​ជិត​នោះ បន្ទាប់​មក​ទៀត​ក៏​បាន​ឡើង​ជិះ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ក្នុង​បំណង​គេចខ្លួន ហើយ​ក៏​ត្រូវ​ម្ចាស់​បាន​ស្រែក​ឆោឡោ​ថា «​ចោរ​ៗ» បង្ក​ឲ្យ​មានការ​ផ្អើល ខណៈ​ពេល​នោះ​អ្នក​ជិតខាង​ក៏​បាន​ចេញ​មក​ជួយ​ដេញចាប់​បាន​ភ្លាម​ៗ រួច​ប្រគល់​ឱ្យ​នគរបាល​ខណ្ឌ​កំ​បូល ដើម្បី​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ