ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សពឯកឧត្តម ហ៊ុន ណេង តម្កល់ធ្វើបុណ្យ នៅគេហដ្ឋាន ក្នុងក្រុងកំពង់​ចាម ថ្ងៃ៩ឧសភា បញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្រុមគ្រួសារសព បានប្រកាសថា ឯកឧត្តម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍ រដ្ឋសភា និងជាអ្នកតំណាង​រាស្ត្រ​​មណ្ឌលខេត្តកំពង់ចាម បានទទួលមរណភាព…

ភ្នំពេញ៖ ក្រុមគ្រួសារសព បានប្រកាសថា ឯកឧត្តម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍ រដ្ឋសភា និងជាអ្នកតំណាង​រាស្ត្រ​​មណ្ឌលខេត្តកំពង់ចាម បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៦ និង ២៥នាទីល្ងាច ក្នុងជន្មាយុ ៧២ឆ្នាំ ដោយគាំងបេះដូង។

តាមសេចក្តីជូនដំណឹង សពរបស់ឯកឧត្តម ហ៊ុន ណេង នឹងត្រូវតម្កល់​ធ្វើបុណ្យនៅគេហដ្ឋាន​ ក្នុង​ភូមិ​ទី៧ សង្កាត់​កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ទៅតាមប្រពៃណី​ព្រះពុទ្ធសាសនា​។ នៅថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០២២ សព​ឯកឧត្តម ហ៊ុន ណេង នឹងត្រូវដង្ហែ​ទៅបញ្ចុះ​ នៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ក្នុងភូមិ​ត្រពាំង​ចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ឯកឧត្តម ហ៊ុន ណែង ជាអតីតអភិបាលខេត្តកំពង់ចាម មុននឹង​ឯកឧត្តម ក្លាយជាអ្នកតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ចាម ដែលជាស្រុកកំណើតរបស់ឯកឧត្តម។ ឯកឧត្តម ក៏មានតួនាទីជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារ​សាធារណៈ​នៃរដ្ឋសភា ​ក្នុងនីតិកាលទី៦ ​នេះ។

ឯកឧត្តម ហ៊ុន ណេង មានភរិយាជាលោកជំទាវ លាង វួចឆេង ហ៊ុន ណេង និងមានកូន ៦នាក់ រួមមាន៖ លោក ហ៊ុន ស៊ាងហេង លោកជំទាវ ហ៊ុន គឹមឡេង លោកឧកញ៉ា ហ៊ុន តូ លោកជំទាវ ហ៊ុន ចាន់ធូ លោកជំទាវ ហ៊ុនចាន់ថា និងលោក ហ៊ុន តុលា៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ