ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ឡាន៤គ្រឿង ខណៈកំពុង​ដឹក​ឈើចេញពីព្រៃអភិ​រក្ស

1 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ច​ចម្រុះ​ចុះបង្ក្រាបរថយន្ត​ដឹក​បទល្មើស​ព្រៃឈើ​ចំនួ​ន៤គ្រឿ​ង ក្រោយ​ធ្វើសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​អភិ​រក្ស ដែលប្រតិបត្តិ​ការ​នេះ ​ធ្វើឡើង​កាលពី​យប់​ថ្ងៃទី០២ ឈាន​ចូល​ថ្ងៃទី០៣ ឧសភា ២០២១ ​។…

ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ច​ចម្រុះ​ចុះបង្ក្រាបរថយន្ត​ដឹក​បទល្មើស​ព្រៃឈើ​ចំនួ​ន៤គ្រឿ​ង ក្រោយ​ធ្វើសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​អភិ​រក្ស ដែលប្រតិបត្តិ​ការ​នេះ ​ធ្វើឡើង​កាលពី​យប់​ថ្ងៃទី០២ ឈាន​ចូល​ថ្ងៃទី០៣ ឧសភា ២០២១ ​។

សេចក្តី​រាយ​កា​រណ៍​បាន​ឲ្យដឹង​ថា កម្លាំង​សមត្ថកិច្ច​ស្នាក់​ការ​រង​ដើម​ចំបក់ ​បាន​ធ្វើការ​ចុះ​ល្បាត សហការ​ជាមួយ​ផែន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្នុ​ង​ដែនជម្រកសត្វព្រៃ​កែវសីមា ជា​លទ្ធផល​ចាប់​ឃាត់​រថយន្ត​កែ​ច្នៃ​​ចំនួន០៤
គ្រឿ​ង នៅ​ចំណុច​ផ្លូវបំបែក​គូស​និយាម​ការ៦៧១៣៣៩.១៣៨០៣៣៣ ស្ថិត​ក្នុង​ភូមិព្រះ​ ឃុំ​ស្រែឈូក ស្រុក​កែវសីមា ខេ​ត្ដម​ណ្ឌល​គិរី​ ។

សេចក្តី​រាយ​ការណ៍​បន្ត​ថា ម្ចាស់​រថយន្ដបាន​​រត់គេច​ខ្លួន​បាត់​ ចំណែក​វត្ថុ​តាង​រថយន្ដ​កែច្នៃ ព​ណ៌ខ្មៅ គ្មាន​ស្លាក​
លេ​ខ​ចង្កូត​ឆ្វេង (ប៉ាកុ​ង​ចំនួន០២គ្រឿង) និង​រថយន្ដ​កែ​ច្នៃ​ព​ណ៌.ស ចង្កូត​ឆ្វេង គ្មាន​ស្លាក(សាំ​ងយ៉ុង​ចំនួន​០២គ្រឿង) ឈើ​សុក្រំ ឡាំង​ប្រាំបី​ជ្រុង ១៩ដើម ត្រូវ​បាន​យក​ទៅ​រក្សាទុក​នៅ​ស្នាក់​ការ​រង​ដើម​ចំបក់​ ។

ព័ត៌មានបន្ថែម​នឹង​មានផ្សាយជូនបន្តលើទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ