ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍បឋម នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នេះថា កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចាប់ខ្លួនកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបចំនួន ២នាក់ ដែលពាក់ព័ន្ធគ្រឿ.ងញៀ.ន នៅពេលដែលមន្ត្រីអាវុធហត្ថទាំងនេះបានចុះបង្ក្រាបគ្រឿ.ងញៀ.ន ។

ប្រតិបត្តិការណ៍ខាងលើនេះធ្វើតាមការបញ្ជា នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឲ្យចាប់ខ្លួន និងចាត់វិធានការមន្ត្រីអាវុធហត្ថខេត្តសៀមរាប២នាក់ ដែលពាក់ព័ន្ធគ្រឿ.ងញៀ.ន ។

មន្ត្រីអាវុធហត្ថដែលចាប់ខ្លួនខាងលើទាំង២នាក់មាន ៖ ទី១- លោកវរសេនីយ៍ត្រី ធាវ ច័ន្ទតារា ជានាយការិយាល័យប្រឆាំងបទគ្រឿ.ងញៀ.ន និងទី២- នាយចំណង់ នាម ណាក់ ជំនួយការការិយាល័យប្រឆាំងបទល្មើសគ្រឿ.ងញៀ.ន ។ ពួកគេត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសនៅក្នុងការបំពេញតួនាទីដោយផ្សំគំនិតជួញដូរគ្រឿ.ងញៀ.ន ។

បច្ចុប្បន្ន មន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាបទាំង២នាក់នេះ ត្រូវបានចៅក្រម ជួន សុខរាសី ស៊ើបសួរបានប្រគល់ឱ្យមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសនាំយកទៅដាក់ពន្ធនាគារនៅជ្រាវ ក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ ខេត្តសៀមរាប នាវេលាម៉ោង៦ ល្ងាច ថ្ងៃទី៣០ ខែមេសាឆ្នាំ២០២២ នេះហើយ ៕

ចែករំលែកព័តមាននេះ