ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវតី​ចូល​រៀន​នៅ​មហាវិទ្យាល័យ​ត្រូវ​ស្នើ​ឱ្យ​ពិនិត្យ​ព្រហ្មចារី

7 ឆ្នាំ មុន

លោក Elhamy Agine សមាជិក​សភា​អេ​ហ្ស៊ី​ប បាន​ស្នើ​កាលពី​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៦ ថា យុវតី​គ្រប់​រូប​ដែល​ចូល​រៀន​នៅ​មហាវិទ្យាល័យ ត្រូវ​តែ​ត្រួតពិនិត្យ​ព្រហ្មចារី។

លោក Elhamy ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា យុវតី​ដែល​ចូល​រៀន​នៅ​មហាវិទ្យាល័យ ចាំបាច់​ត្រូវ

លោក Elhamy Agine សមាជិក​សភា​អេ​ហ្ស៊ី​ប បាន​ស្នើ​កាលពី​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៦ ថា យុវតី​គ្រប់​រូប​ដែល​ចូល​រៀន​នៅ​មហាវិទ្យាល័យ ត្រូវ​តែ​ត្រួតពិនិត្យ​ព្រហ្មចារី។

លោក Elhamy ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា យុវតី​ដែល​ចូល​រៀន​នៅ​មហាវិទ្យាល័យ ចាំបាច់​ត្រូវ​ចូល​ត្រួតពិនិត្យ​ដើម្បី​ឱ្យ​ដឹង​ថា តើ​មាន​ភាព​បរិសុទ្ធ ឬ​អត់ ។ គោលការណ៍​នោះ ដើម្បី​កាត់​បន្ថយ​ចំនួន​នៃ​ការ​រៀប​ការ​ដោយ​គ្មាន​ការ​ដឹង​ឮ​ពី​ក្រុម​គ្រួសារ​ដែល​មាន​ចំនួន​កាន់តែ​ច្រើន​ឡើង​ក្នុង​ពេល​បច្ចុប្បន្ន ។

សមាជិក​សភា​រូប​នោះ​បញ្ជាក់​ថា «​គ្មាន​នរណា​ម្នាក់​ដែល​មិន​ពេញចិត្ដ​លើ​ការ​សម្រេច​បែប​នោះ ។ ប្រសិនបើ​មិន​ពេញចិត្ដ​បង្ហាញ​ថា​អ្នក​មិន​បានរ​ម្ភ​រឿង​កូន​រៀប​ការ​ដោយ​លាក់បាំង ។ អាណាព្យាបាល​គួរ​រាយការណ៍​ដល់​អាជ្ញាធរ​មូលដ្ឋាន​ភ្លាម​ៗ​ប្រសិនបើ​កូន​មិន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ព្រហ្មចារី​» ។

សំណើ​របស់​លោក Elhamy រង​ការ​រិះគន់​ខ្លាំង​ពី​ក្រុម​សកម្មជន​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស ។ ទោះបីជា​យ៉ាងណា​ក្ដី តំណាងរាស្ដ្រ​រូប​នោះ​បាន​ចេញ​មុខការ​ពារ​គំនិត​របស់​ខ្លួន វា​គ្រាន់តែ​ជា​សំណើ​របស់​លោក​ប៉ុណ្ណោះ ហើយ​អាស្រ័យ​លើ​ការ​គាំទ្រ ឬ​មិន​គាំទ្រ ៕