ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​​២០២២​ តើ​អ្នក​គួរ​រៀប​ការ​នឹង​មនុស្ស​កើត​ឆ្នាំ​អ្វី​ទើប​មាន​ហុងស៊ុយ ?

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​ក្បួន​ជ្រើសរើស​គូស្រករ​សុរិយគតិ​បាន​បង្ហាញ​ថា ឆ្នាំ​ថ្មី​២០២២​នេះ​ជា​ឆ្នាំ​ក្រហម​ដែល​ជា​ឆ្នាំ​តំណាង​ទ្រព្យសម្បត្តិ និង​តំណាង​សិរី​មង្គល បើ​បុរស​នារី​ណា​មាន​បំណង​ចង់​រៀប​ការ​ក្នុង​ឱកាស​មាស​នេះ វា​ជា​ការណ៍​ប្រពៃ​ថ្លៃថ្លា​ណាស់ នក្ខត្តឫក្ស​ប្រាកដជា​កើត​មាន​ដល់​ជីវិត​អ្នក តែ​គួរ​ជ្រើសរើស​ពង្ស​ឆ្នាំ​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​តម្រា​ផង ដើម្បី​ឱ្យ​ប្រាកដ​ថា…

រាជធានី​ភ្នំពេញ ៖ តាម​ក្បួន​ជ្រើសរើស​គូស្រករ​សុរិយគតិ​បាន​បង្ហាញ​ថា ឆ្នាំ​ថ្មី​២០២២​នេះ​ជា​ឆ្នាំ​ក្រហម​ដែល​ជា​ឆ្នាំ​តំណាង​ទ្រព្យសម្បត្តិ និង​តំណាង​សិរី​មង្គល បើ​បុរស​នារី​ណា​មាន​បំណង​ចង់​រៀប​ការ​ក្នុង​ឱកាស​មាស​នេះ វា​ជា​ការណ៍​ប្រពៃ​ថ្លៃថ្លា​ណាស់ នក្ខត្តឫក្ស​ប្រាកដជា​កើត​មាន​ដល់​ជីវិត​អ្នក តែ​គួរ​ជ្រើសរើស​ពង្ស​ឆ្នាំ​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​តម្រា​ផង ដើម្បី​ឱ្យ​ប្រាកដ​ថា លោក​អ្នក​បាន​ធ្វើ​ត្រឹមត្រូវ​តាម​ទំនៀមទម្លាប់ ប្រពៃណី​ដូនតា​ហើយ ។
តទៅ​នេះ​ជា​ពង្ស​ឆ្នាំ​ទាំង​១២ ឆ្នាំ​ណា​គួរ​រៀប​ការ​ជាមួយនឹង​ឆ្នាំ​ណា​សូម​ធ្វើការ​ជ្រើសរើស​ដូច​តទៅ ៖

១-​អ្នក​កើត​ឆ្នាំ ជូតៈ ប្រុស​គួរ​រៀប​ការ​ជាមួយនឹង​ស្ត្រី​ដែល​កើត​ឆ្នាំ វក ។ មិន​គួរ​រៀប​ការ​ជាមួយនឹង​ស្ត្រី​ឆ្នាំ ជូត ថោះ​ទេ ។ បើជា​ស្ត្រី​គួរ​រៀប​ការ​ជាមួយនឹង​បុរស​ដែល​កើត​ឆ្នាំថោះ និង​វក​ ។ មិន​គួរ​រៀប​ការ​ជាមួយនឹង​បុរស​ដែល​កើត​ឆ្នាំ ឆ្លូវ ខាល កុរ​ឡើយ ។

២-​អ្នក​កើត​ឆ្នាំ ឆ្លូវៈ ប្រុស​គួរ​រៀប​ការ​ជាមួយនឹង​ស្ត្រី​ដែល​កើត​ឆ្នាំ ថោះ និង​វក ។ មិន​គួរ​រៀប​ការ​ជាមួយនឹង​ស្ត្រី​ដែល​កើត​ក្នុង​ឆ្នាំ ម្សាញ់ ឆ្លូវ មមែ និង​កុរ​នោះ​ទេ ។ បើជា​ស្រី​គួរ​រៀប​ការ​ជាមួយនឹង​បុរស​ដែល​កើត​ឆ្នាំ ថោះ កុរ និង រោង ។ មិន​គួរ​រៀប​ការ​ជាមួយនឹង​បុរស​ដែល​កើត​ឆ្នាំ ខាល មមែ និង ច​ទេ ។

៣-​អ្នក​កើត​ឆ្នាំ ខាលៈ ប្រុស​គួរ​រៀប​ការ​ជាមួយនឹង​នារី​ដែល​កើត​ឆ្នាំ មមី និង រោង ។ មិន​គួរ​រៀប​ការ​ជាមួយនឹង​នារី​ដែល​កើត​ឆ្នាំ រកា វក និង កុរ ។ បើជា​ស្ត្រី គួរ​រៀប​ការ​ជាមួយនឹង​បុរស​ដែល​កើត​ឆ្នាំ ជូត រោង និង​មមី ។ មិន​គួរ​រៀប​ការ​ជាមួយនឹង​បុរស​ដែល​កើត​ឆ្នាំ វក និង រកា​ឡើយ ។

៤-​អ្នក​កើត​ឆ្នាំ ថោះ​- ប្រុស​គួរ​រៀប​ការ​ជាមួយនឹង​ស្ត្រី​ដែល​កើត​ឆ្នាំ ឆ្លូវ ខាល ។ មិន​គួរ​រៀប​ការ​ជាមួយនឹង​ស្ត្រី​ដែល​កើត​ថោះ វក និង កុរ ។ បើជា​ស្ត្រី​គួរ​រៀប​ការ​ជាមួយនឹង​បុរស​ដែល​កើត​ឆ្នាំ ឆ្លូវ ខាល ។ មិន​គួរ​រៀប​ការ​ជាមួយនឹង​បុរស​ដែល​កើត​ឆ្នាំ ជូត វក និង​រកា ។

៥-​អ្នក​កើត​ឆ្នាំ រោងៈ ប្រុស​គួរ​រៀប​ការ​ជាមួយនឹង​ស្ត្រី​ដែល​កើត​ឆ្នាំ ជូត ថោះ និង​មិន​គួរ​រៀប​ការ​ជាមួយ​ស្ត្រី​ដែល​កើត​ឆ្នាំ រោង មមែ និង រកា ។ បើជា​ស្រី​គួរ​រៀប​ការ​ជាមួយនឹង​បុរស​ដែល​កើត​ឆ្នាំ ជូត ខាល ឆ្លូវ និង រោង ។ មិន​គួរ​រៀប​ការ​ជាមួយនឹង​បុរស​ដែល​កើត​ឆ្នាំ ច និង ម្សាញ់ ។

៦-​អ្នក​កើត​ឆ្នាំ ម្សាញ់ៈ ប្រុស​គួរ​រៀប​ការ​ជាមួយនឹង​ស្ត្រី​ដែល​កើត​ឆ្នាំ ជូត ថោះ មមែ និង​កុរ ។ មិន​គួរ​រៀប​ការ​ជាមួយនឹង​ស្ត្រី​ដែល​កើត​ឆ្នាំ មមី និង រោង ។ បើជា​ស្រី​គួរ​រៀប​ការ​ជាមួយនឹង​បុរស​ដែល​កើត​ឆ្នាំ ឆ្លូវ និង កុរ ។ មិន​គួរ​រៀប​ការ​ជាមួយនឹង​បុរស​ដែល​កើត​ឆ្នាំ វក ម្សាញ់ មមែ និង រកា ។

៧-​អ្នក​ដែល​កើត​ឆ្នាំ មមីៈ ប្រុស​គួរ​រៀប​ការ​ជាមួយនឹង​ស្ត្រី​ដែល​កើត​ក្នុង​ឆ្នាំ ឆ្លូវ ច និង វក ។ មិន​គួរ​រៀប​ការ​ជាមួយ​ស្រី ដែល​កើត​ឆ្នាំ ម្សាញ់ និង រកា ព្រោះ​ជា​គូ​ដែល​អាក្រក់​បំផុត ។ បើជា​ស្រី​គួរ​រៀប​ការ​ជាមួយនឹង​បុរស​ដែល​កើត​ឆ្នាំ ច កុរ ឆ្លូវ ។ មិន​គួរ​រៀប​ការ​ជាមួយ​មនុស្ស​ប្រុស​ដែល​កើត​ឆ្នាំ ម្សាញ់ និង មមី ព្រោះ​ជា​គូ​ដែល​អាក្រក់​បំផុត ។

៨-​អ្នក​ដែល​កើត​ឆ្នាំ មមែៈ ប្រុស​គួរ​រៀប​ការ​ជាមួយ​ស្ត្រី​ដែល​កើត​ឆ្នាំ ជូត ម្សាញ់ និង រកា ។ មិន​គួរ​រៀប​ការ​នឹង​ស្ត្រី​ដែល​កើត​ឆ្នាំ ខាល រោង និង មមី ។ បើជា​ស្រី​គួរ​រៀប​ការ​នឹង​បុរស​ដែល​កើត​ឆ្នាំ ជូត ថោះ និង រកា ។ មិន​គួរ​រៀប​ការ​នឹង​បុរស​ដែល​កើត​ឆ្នាំ ម្សាញ់ មមី និង មមែ ។

៩-​អ្នក​កើត​ឆ្នាំ វកៈ ប្រុស​គួរ​រៀប​ការ​ជាមួយនឹង​ស្ត្រី​ដែល​កើត​ឆ្នាំ រោង ច និង រកា ។ មិន​គួរ​រៀប​ការ​ជាមួយនឹង​ស្រី​ដែល​កើត​ឆ្នាំ ថោះ និង មមែ ។ បើជា​ស្រី គួរ​រៀប​ការ​ជាមួយនឹង​បុរស​ដែល​កើត​ឆ្នាំ ម្សាញ់ និង រកា ។ មិន​គួរ​រៀប​ការ​ជាមួយនឹង​ប្រុស​ដែល​កើត​ឆ្នាំ ឆ្លូវ និង ថោះ ។

១០-​អ្នក​កើត​ឆ្នាំ រកាៈ ប្រុស​គួរ​រៀប​ការ​ជាមួយនឹង​នារី​ដែល​កើត​ឆ្នាំ ឆ្លូវ ម្សាញ់ មមី និង មមែ ។ មិន​គួរ​រៀប​ការ​ជាមួយនឹង​ស្ត្រី​ដែល​កើត​ក្នុង​ឆ្នាំ ខាល ។ បើជា​ស្ត្រី​គួរ​រៀប​ការ​ជាមួយនឹង​បុរស​ដែល​កើត​ក្នុង​ឆ្នាំ ច កុរ និង មមែ ។ មិន​គួរ​រៀប​ការ​ជាមួយនឹង បុរស​ដែល​កើត​ឆ្នាំ ខាល រកា និង មមី ។

១១-​អ្នក​កើត​ឆ្នាំ ចៈ ប្រុស​គួរ​រៀប​ការ​ជាមួយនឹង​នារី​ដែល​កើត​ឆ្នាំ ជូត មមែ ច និង​វក ។ មិន​គួរ​រៀប​ការ​ជាមួយនឹង​នារី​ដែល​កើត​ឆ្នាំ ខាល​ទេ ។ បើជា​ស្រី​គួរ​រៀប​ការ​ជាមួយនឹង​បុរស​ដែល​កើត​ក្នុង​ឆ្នាំ ជូត ម្សាញ់ និង​វក ។ មិន​គួរ​រៀប​ការ​ជាមួយនឹង​បុរស​ដែល​កើត​ឆ្នាំ ឆ្លូវ ច និង​កុរ​ឡើយ ។

១២-​អ្នក​កើត​ឆ្នាំ កុ​រៈ ប្រុស​គួរ​រៀប​ការ​ជាមួយនឹង​ស្ត្រី​ដែល​កើត​ក្នុង​ឆ្នាំ ខាល រោង និង ម្សាញ់ ។ មិន​គួរ​រៀប​ការ​ជាមួយនឹង​ស្ត្រី​កើត​ឆ្នាំ ជូត និង ច ។ បើជា​ស្ត្រី​គួរ​រៀប​ការ​ជាមួយនឹង​បុរស​ដែល​កើត​ក្នុង​ឆ្នាំ ឆ្លូវ ថោះ និង រោង ។ មិន​គួរ​រៀប​ការ​ជាមួយនឹង​បុរស​ដែល​កើត​ឆ្នាំ ជូត និង មមែ​នោះ​ទេ ។

នេះ​ជា​តម្រា​ចារ​តាម​ក្បួន​ហុងស៊ុយ​គឺ​ពិតជា​ដូច្នោះ​មែនហើយ តែបើ​តាម​ទស្សនៈ​របស់ខ្ញុំ​យល់​ថា នៅ​ពេល​ណា​ដែល​គូស្នេហ៍​ទាំង​ពីរ​យល់ចិត្ត​គ្នា ស្រឡាញ់​គ្នា ស្មោះត្រង់​នឹង​គ្នា ឱ្យ​តម្លៃ​គ្នា​… មិន​ថា​អ្នក​កើត​ឆ្នាំ​អ្វី​ហើយ​ទៅ​រៀប​ការ​ជាមួយនឹង​មនុស្ស​កើត​ឆ្នាំ​អ្វី​នោះ​ទេ ទោះជា​ឆ្នាំ​អ្វី រៀប​ការ​នឹង​ឆ្នាំ​ក៏​ដោយ គឺ​សុទ្ធតែ​ជា​មង្គល​ល្អ ខណៈ​ល្អ យាម​ល្អ ជា​ពេល​នៃ​អរុណរះ​ល្អ ជា​ពេលា​ល្អ ជា​ពេល​ដ៏​ភ្លឺស្វាង និង​ជា​សិរី​សួស្តី​នៃ​ជីវិត​មហាប្រសើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ