សាហា.វណាស់ ! ៧-៨នាក់ព័ទ្ធកា.ប់ម្នាក់
ត្តស្វាយរៀង ៖ យុវជនម្នាក់ត្រូវបានក្រុមក្មេងទំនើង៧-៨ព័ទ្ធកា.ប់យ៉ាងសាហា.វបណ្ដាលឲ្យរបួសក្បាលនិងប្រអប់ដៃធ្ងន់ធ្ងរកាលពីវេលាម៉ោង១រំលងអាធ្រាត …
ត្តស្វាយរៀង ៖ យុវជនម្នាក់ត្រូវបានក្រុមក្មេងទំនើង៧-៨ព័ទ្ធកា.ប់យ៉ាងសាហា.វបណ្ដាលឲ្យរបួសក្បាលនិងប្រអប់ដៃធ្ងន់ធ្ងរកាលពីវេលាម៉ោង១រំលងអាធ្រាត …
ខេត្តស្វាយរៀង ៖ យុវជនម្នាក់ត្រូវបានក្រុមក្មេងទំនើង៧-៨ព័ទ្ធកាប់យ៉ាងសាហាវបណ្ដាលឲ្យរបួសក្បាលនិងប្រអប់ដៃធ្ងន់ធ្ងរកាលពីវេលាម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមុខកាស៊ីណូថាយថេន ក្រុងបាវិត ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។
ប្រភពពីសមត្ថកិច្ចនគបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់បាវិតបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សួន សុភ័គ្រ ភេទប្រុសអាយុ២២ឆ្នាំ មានទីលំនៅភូមិស្វាយ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ជាបុគ្គលិកកាស៊ីណូក្រុងបាវិត ។
ប្រភពបន្តទៀតថា ជនរងគ្រោះធ្វើការវេនថ្ងៃ ហើយពេលយប់បានទៅផឹកស៊ីនៅក្នុងហាងមួយនៅមុខកាស៊ីណូជាមួយមិត្តភក្តិម្នាក់ទៀត លុះពេលផឹកស៊ីរួចក៏នាំគ្នាគិតលុយ ពេលនោះជនរងគ្រោះដើរចេញមកយកម៉ូតូបញ្ឆេះបម្រុងចេញទៅវិញស្រាប់តែមានក្រុមជនទំនើង៧-៨នាក់មកស្ទាក់ព័ទ្ធកាប់ប្រហារបណ្ដាលឲ្យរងរបួសក្បាល១កាំបិតធ្ងន់ធ្ងរ និងរបួសប្រអប់ដៃឆ្វេង២កាំបិត តែមិនដឹងថាគេមានគនុំ ឬយ៉ាងណានោះទេ ។
បន្ទាប់មកសមត្ថកិច្ចក៏បានទៅដល់កន្លែងកើតហេតុដើម្បីអន្តរាគមន៍ ប៉ុន្តែក្រុមជនពាលបាននាំគ្នារត់គេចខ្លួនបាត់អស់ទៅហើយ សមត្ថកិច្ចក៏បានហៅរថយន្តសាមុយដឹកជនរងគ្រោះបញ្ជូនមកមន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ និងកំពុងស្រាវជ្រាវរកមុខសញ្ញាជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ