ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​ស្ត្រី​កំសត់​ដឹក​ម្តាយ​ចាស់ជរា​ដើរ​រើស​អេ​ត​ចាយ បាន​ទទួល​អំណោយ​ហើយ​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

គ្រួសារ​ទីទ័ល​ក្រ​ដែល​មាន​ប្តី​ក៏​ពិការ ហើយ​ម្តាយ​ក៏​ចាស់ជរា​អាយុ​ជាង​៩០​ឆ្នាំ ដឹក​គ្នា​តាម​រ៉ឺ​ម៉ក់​ម៉ូតូ​កង់​បី ដើរ​រើស​អេ​ត​ចាយ​តាម​ដងផ្លូវ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​មើលទៅ​ពិតជា​គួរ​ឲ្យ​សង្វេគ​ខ្លាំង​ណាស់ ហើយ​នៅ​ថ្ងៃនេះ​ដែរ គឺ​

ខេត្តបន្ទាយមានជ័យ ៖ គ្រួសារ​ទីទ័ល​ក្រ​ដែល​មាន​ប្តី​ក៏​ពិការ ហើយ​ម្តាយ​ក៏​ចាស់ជរា​អាយុ​ជាង​៩០​ឆ្នាំ ដឹក​គ្នា​តាម​រ៉ឺ​ម៉ក់​ម៉ូតូ​កង់​បី ដើរ​រើស​អេ​ត​ចាយ​តាម​ដងផ្លូវ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​មើលទៅ​ពិតជា​គួរ​ឲ្យ​សង្វេគ​ខ្លាំង​ណាស់ ហើយ​នៅ​ថ្ងៃនេះ​ដែរ គឺ​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០២២ ស្ត្រី​រូប​នេះ​បាន​ទទួល​អំណោយ​ពី​ថ្នាក់ដឹកនាំ អាជ្ញាធរ និង​សមត្ថកិច្ច​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ក៏​ដូច​ជា​ភ្នាក់ងារ​កោះសន្តិភាព​ផង​ដែរ តាម​រយៈ​កោះសន្តិភាព​។

អំណោយ​ដែល​គ្រួសារ​ខាងលើ ទទួល​បាន​រួម​មាន ៖ អង្ករ​ចំនួន​៧៥​គីឡូក្រាម ដែល​មាន​២៥​គីឡូក្រាម​ជា​របស់​លោក គាត ហ៊ុ​ល អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត និង​៥០​គីឡូក្រាម​ទៀត ជា​របស់​លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត និង​ភរិយា​ផង​ដែរ​។

ក្រៅពី​អំណោយ​អង្ករ​ខាងលើ​នេះ ភ្នាក់ងារ​កោះសន្តិភាព​នៅ​ទីក្រុង​ភ្នំពេញ គឺ​កញ្ញា​ធីតា និង​ភ្នាក់ងារ​នៅ​ខេត្តបន្ទាយមានជ័យ គឺ​លោក មុត សា​រុន ក៏​បាន​ជួយ​ដល់​គ្រួសារ​មួយ​នេះ​ផង​ដែរ រួម​មាន ៖ ប៊ី​ចេ​ង​១​ថង់ ស្មើនឹង​កន្លះ​គីឡូក្រាម​, ស្ករស​កន្លះ​គីឡូក្រាម​, អំបិល​កន្លះ​គីឡូក្រាម​, សាប៊ូ​១​ថង់​, ទឹកត្រី​១​យួរ និង​ថវិកា​ចំនួន​១០​ម៉ឺន​រៀល​ផង​ដែរ​។

ក្នុង​ពេល​ទទួល​អំណោយ​ពី​ភ្នាក់ងារ​កោះសន្តិភាព គ្រួសារ​ទីទ័ល​ក្រ​នេះ បាន​សម្តែង​ក្តី​ត្រេកអរ​យ៉ាង​ខ្លាំង ហើយ​ក៏​បាន​លើកដៃ​ជូនពរ សូម​ឲ្យ​ម្ចាស់​អំណោយ​ទាំងអស់​ទទួល​បាន​សុខភាព​ល្អ និង​ជោគជ័យ​រាល់​ភារកិច្ច ជា​ពិសេស​សូម​ឲ្យ​រកស៊ី​ទទួលទាន​កាន់តែ​មានបាន​ឡើង​ៗ​ជា​និច្ច​។

សូម​បញ្ជាក់​ថា គ្រួសារ​ខាងលើ បុរស​ជា​ប្តី​ឈ្មោះ ស យុ​ត អាយុ​៤៧​ឆ្នាំ ប្រពន្ធ​ឈ្មោះ ជឹ​ម អ៊ឺត អាយុ​៥៩​ឆ្នាំ និង​មាន​ម្តាយ​ចាស់ជរា​អាយុ​៩១​ឆ្នាំ រស់នៅ​ក្នុង​បន្ទុក ហើយ​បច្ចុប្បន្ន​ពួក​គាត់​ស្នាក់​នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​។

គួរ​រលឹក​ផង​ដែរ​ថា ៖ បើ​តាម​សម្តី​របស់​ស្ត្រី​កំសត់​ខាងលើ​បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​យើង​តាម​ដងផ្លូវ ខណៈ​ពេល​កំពុង​តែ​ឈប់​ចត​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី ដោយ​មាន​ដឹក​ម្តាយ​ចាស់ជរា​ម្នាក់​អង្គុយ​ក្នុង​រទេះ​ផង​នោះ ដោយ​អះអាង​ថា គ្រួសារ​គាត់​ទីទាល់​ក្រ​ណាស់ ហើយ​ជីវភាព​ក្នុង​គ្រួសារ​ទាំងមូល គឺ​គាត់​ជា​អ្នក​ដោះស្រាយ​គ្រប់​បែប​យ៉ាង ខណៈ​ប្តី​គាត់​ធ្លាក់ខ្លួន​ពិការ​បាក់ជើង​ម្ខាង ព្រោះតែ​គ្រោះថ្នាក់​ចរាចរណ៍​មិន​អាច​ធ្វើ​អ្វី​កើត​ជិត​១០​ឆ្នាំ​មក​ហើយ​។ ចំណែកឯ​ម្តាយបង្កើត​របស់​គាត់​មាន​អាយុ​៩១​ឆ្នាំ ក៏​ពិការ​ស្លា​.​ប់​មួយ​ចំហៀង​ខ្លួន​ជាង​៣​ឆ្នាំ​ថែម​ទៀត ដែល​អ​ម្រែ​ក​ដ៏​ធ្ងន់ធ្ងរ​មួយ​នេះ ធ្លាក់​មក​លើ​រូប​គាត់​តែ​ម្នាក់ឯង​ជា​រៀង​រហូត​មក​។

គួរ​រំលឹក​ទៀត​ថាសែន​សង្វេគ​! រឿងរ៉ាវ​ដ៏​កំសត់​របស់​ស្ត្រី​ម្នាក់​ដឹក​ម្តាយ​ជរា​ដើរ​រើស​អេ​ត​ចាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ