ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដែក​ឆក់​កៀប​លិង្គ​យក​ចេញ​មិន​បានឱ្យ​គ្រូពេទ្យ​ជួយ

7 ឆ្នាំ មុន

សារព័ត៌មាន «​វ៉ាង យី ស៊ី​ន វ៉ើន​» របស់​ចិន កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អាជ្ញាធរ​ក្រុង​ជុង​សាន ខេត្ត​ក្វា​ង​ទុង ភាគ​ខាងត្បូង​ប្រទេស​ចិន បាន​ទូរស័ព្ទ​ហៅ​គ្រូពេទ្យ​ឱ្យទៅ​ជួយ​សង្គ្រោះ​បុរស​អាយុ​៤៥​ឆ្នាំ​ម្នាក់ ដែល

សារព័ត៌មាន «​វ៉ាង យី ស៊ី​ន វ៉ើន​» របស់​ចិន កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អាជ្ញាធរ​ក្រុង​ជុង​សាន ខេត្ត​ក្វា​ង​ទុង ភាគ​ខាងត្បូង​ប្រទេស​ចិន បាន​ទូរស័ព្ទ​ហៅ​គ្រូពេទ្យ​ឱ្យទៅ​ជួយ​សង្គ្រោះ​បុរស​អាយុ​៤៥​ឆ្នាំ​ម្នាក់ ដែល​ដែក​ឆក់​កៀប​លិង្គ​ជាប់ ។ បុរស​នោះ​ប្រើ​ដែក​ឆក់​ដើម្បី​ជួយ​បង្កើន​សមត្ថភាព​ផ្លូវភេទ ដោយ​ដាក់​ឆក់​ត្រង់​បរិវេណ​អវយវៈ​ភេទ ប៉ុន្តែ​ដោយ​ការ​ធ្វេសប្រហែស ដែក​ឆក់​នោះ​កៀប​ពងស្វាស​មិន​អាច​ដក​បាន និង​បណ្តាល​ឱ្យ​ឈឺចាប់​ខ្លាំង ។

បុរស​នោះ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ។ គ្រូពេទ្យ​ម្នាក់​ឱ្យ​ដឹង​ថា មិន​ធ្លាប់​ឃើញ​ហេតុការណ៍​បែប​នេះ​ពី​មុន​មក​ទេ និង​ទាមទារ​ឱ្យ​មាន​សាច់ញាតិ​ធានា​ចំពោះ​ការ​សង្គ្រោះ​បន្ទាន់​របស់​គ្រូពេទ្យ ។

គ្រូពេទ្យ​ជំនាញ​ប្រើ​ដង្កាប់​កាត់ ប៉ុន្តែ​មិន​អាច​ដំណើរការ​បាន​ទេ ព្រោះ​ដង្កាប់​ធំ​ពេក ហើយ​ដែក​ឆក់​កៀប​កាន់តែ​ខ្លាំង ធ្វើ​ឱ្យ​ជន​រង​គ្រោះ​ស្រែក​ដោយ​ការ​ឈឺចាប់ ។ ឃើញ​ដូច្នេះ​គ្រូពេទ្យ​ទូរស័ព្ទ​ហៅ​អ្នកជំនាញ​ក្រុមហ៊ុន​ផលិត​ដែក​ឆក់​ទៅ​ជួយ ហើយ​បាន​ណែនាំ​ថា គួរ​ធ្វើ​ឱ្យ​ដែក​ឆក់​បាក់ បន្តិច​ម្តង​ៗ ដើម្បី​ទាញ​លិង្គ​ចេញ ។ គ្រូពេទ្យ​យល់​ថា វិធីសាស្ត្រ​នេះ​ហាក់ដូចជា​ប្រឈម​នឹង​គ្រោះថ្នាក់ និង​ធ្វើ​ឱ្យ​អ្នកជំងឺ​ឈឺចាប់​ខ្លាំង ។ ទីបំផុត​គ្រូពេទ្យ​ប្រើ​កន្ត្រៃ​ស្វ័យប្រវត្តិ​កាត់ ទើប​អាច​ទាញ​អវយវៈ​ភេទ​ចេញ​បាន ។ គ្រូពេទ្យ​ត្រួតពិនិត្យ​អាការ​របស់​បុរស​នោះ​ឃើញ​ថា គេ​រង​របួស​តិចតួច​ប៉ុណ្ណោះ ៕