ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​​នគរបាល​ចរា​ចរណ៍​នៅតែ​បន្ត​ចុះ​ព​ង្រឹង​ច្បាប់​​ចរា​ចរណ៍​

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្ត​កំពង់ឆ្នាំ​ង ៖ សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំ​ងនៅតែ​បន្ត​សហការ​ជា​មួ​យ​នគរបាល​ចររាចរណ៍​ខេត្ត ចុះ​ពង្រឹ​ងនិង​អនុវត្ត​ច្បាប់​ចរាចរណ៍​នៅក្នុង​ក្រុង​ជា​រៀងរាល់ថ្ងៃ លើកលែងតែ​ថ្ងៃឈប់​សម្រាក ។ ជាក់ស្តែង រយៈពេល​មួយថ្ងៃ គឺ​ថ្ងៃទី២៧ ខែមេសា…

ខេត្ត​កំពង់ឆ្នាំ​ង ៖ សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំ​ងនៅតែ​បន្ត​សហការ​ជា​មួ​យ​នគរបាល​ចររាចរណ៍​ខេត្ត ចុះ​ពង្រឹ​ងនិង​អនុវត្ត​ច្បាប់​ចរាចរណ៍​នៅក្នុង​ក្រុង​ជា​រៀងរាល់ថ្ងៃ លើកលែងតែ​ថ្ងៃឈប់​សម្រាក ។ ជាក់ស្តែង រយៈពេល​មួយថ្ងៃ គឺ​ថ្ងៃទី២៧ ខែមេសា នេះ សមត្ថកិច្ច​នគរ​បា​ន​ឈរ​ជើង នៅ​ចំណុច​ផ្លូច​បែក​ជា៤ កែង​សាលា​ខេត្ត បាន​ផាកពិន័យ​អ្នក​បើកបរ​ម៉ូតូ និង​រថ​យន្ត​ល្មើសច្បាប់​ចរាចរណ៍​បាន​ចំ​នួន​២១​នាក់ ។ ​នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំ​ង ។

លោ​ក​វរ​សេនីយ៍​ទោ ហង្ស ប៊ុ​ន​ហាក់ អធិការរង​នគរបាល​ក្រុង​កំពង់ឆ្នាំ​ង​ទទួលបន្ទុក​ចរាចរណ៍​បានឱ្យដឹង​ថា ដោយ​អនុវត្ត​តាម​បទ​បញ្ជា​​លោក​ឧត្តមសេនីយ៍​ទោ ខូ​វ លី ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង និង​បទបញ្ជា​របស់ គណៈ​បញ្ជាការ​ឯកភាពខេត្ត​កំពង់ឆ្នាំង បាន​បន្ត​អនុវត្តច្បាប់​ចរាចរណ៍​ផ្លូវគោកជា​រៀងរាល់ថ្ងៃ ។

ជាក់ស្តែង នៅ​ថ្ងៃទី២៧ ខែមេសា កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង និង​នគរបាល​ខេត្ត ឈរជើងនៅ​ចំណុច​កែង​សាលាខេត្ត បាន​ចុះ​ប្រតិបត្តិ​ការអនុវត្ត​ច្បាប់​ចរាចរ​ណ៌ ដែល​ជា​លទ្ធ​ផលបាន​ផាកពិន័យ​អ្នកបើកបរ​ម៉ូតូ​និង​រថ​យន្ត​ល្មើសច្បាប់​ចរាចរណ៍​ចំនួន២១នាក់ ក្នុង​នោះ​ មាន​អ្នក​បើក​បររថ​យន្ត​ចំនួន៥នាក់​ផង​ដែ​រ ។​ ក្នុង​កិច្ចប្រតិបត្តិ​ការ​នេះ គឺ​ពេលព្រឹក​សមត្ថកិច្ច​បាន​ឈរជើង នៅ​សង្កា​ត់​ផ្សារឆ្នាំង និង​ពេលរសៀល ឈរជើង​នៅ​សង្កា​ត់ប្អេរ ក្រុង​កំពង់ឆ្នាំង ។

ចំពោះ​បទល្មើស​ដែល​ត្រូវ​ផាកពិន័យ អ្នកបើកបរ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិ​ភាព៦ម៉ឺន​រៀល , ជិះ​ម៉ូតូ​និយាយ​ទូរស័ព្ទ​ពិន័យ៨ម៉ឺន​រៀល ,បើក​ម៉ូតូ​អត់​ផ្លាក​លេខ១២ម៉ឺន​រៀល, ចត​ម៉ូតូ​លើ​គំនូស​ហាមឃាត់​លើ​ផ្លូវ៦ម៉ឺន​រៀល , បើករថ​យន្ត​មិន​ពាក់​ខ្សែ​ក្រ​វ៉ា​ត់៧ម៉ឺន​រៀល , បើករថយន្ត​និយាយ​ទូរស័ព្ទ១២ម៉ឺន​រៀល , ចត​រថយន្ត​លើ​គំនូស​ហាមឃាត់ ៧៥០០០រៀល​។ បើ​តាម​ការប្រមា​ណ អ្នកបើកបរ​ម៉ូតូ និង​រថយន្ត​មិន​គោរ​ច្បាប់​ចរាចរណ៍ បច្ចុប្បន្ន ក្នុង​ខេត្ត​កំពង់​ឆ្នាំង​មាន​ប្រមា​ណ៥ % ។

គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង និង​សមត្ថ​កិច្ច​នគរបាល​ចរាចរណ៍ សូម​អំពាវនាវ​ដល់​ប្រជា​ពល​រដ្ឋជា​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ដូចជា​ពាក់មួក​សុវត្ថិ​ភាព បើក​រថយន្ត​ពាក់​ខ្សែ​ក្រ​វ៉ា​ត់ កុំ​និយាយ​ទូរ​សព្ទ័​ក្នុង​ពេល​បើកបរ ត្រូវ​គោរព​គំនូស​សញ្​ញា និង​ផ្លា​កសញ្ញា​ចរាចរណ៍ទាំង​អស់គ្នា ដើម្បី​រួមគ្នា​ទប់ស្កាត់​នឹង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​លើ​ដងផ្លូវ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​យើង​របួស​ពិការ និង​ខូចខាត​ទ្រព្យសម្បត្តិ​នៅក្នុង​ក្រុម​គ្រួសារ​៕​

អត្ថបទសរសេរ ដោយ