ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ផាកពិន័យ​ម៉ូតូឌុប ម៉ូតូ​កង់​បី និង​រថយន្ត ពី​រង្វង់​មូល​មនុស្ស​៣​នាក់ និង​ផ្លូវ​ច្រមុះជ្រូក

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

លោក​វរសេនីយ៍ឯក ឆាយ ខេ​ម​រ័​ត្ន អធិការ​នគរបាល​ក្រុង​កំពង់ឆ្នាំង លើក​ឡើង​ថា​៖ ការ​លក់ដូរ​របស់​អាជីវករ បាន​យក​ដី​ចំណី​ផ្លូវ​ធ្វើ​ជាទី​តាំង​លក់ដូរ អ្នក​រត់​ម៉ូតូឌុប អ្នក​រត់​ផាស​អាប់ (​ម៉ូតូ​កង់​៣​ឥណ្ឌា​) និង​អ្នកបើកបរ​រថយន្ត បាន​យក​រង្វង់​មូល និង​កែង​ច្រមុះជ្រូក ពី​ចំណុច​ផ្សា​រលើ​ទៅ​ផ្សារ​ក្រោម ធ្វើ​ជា

ខេត្តកំពង់ឆ្នាំង ៖ លោក​វរសេនីយ៍ឯក ឆាយ ខេ​ម​រ័​ត្ន អធិការ​នគរបាល​ក្រុង​កំពង់ឆ្នាំង លើក​ឡើង​ថា​៖ ការ​លក់ដូរ​របស់​អាជីវករ បាន​យក​ដី​ចំណី​ផ្លូវ​ធ្វើ​ជាទី​តាំង​លក់ដូរ អ្នក​រត់​ម៉ូតូឌុប អ្នក​រត់​ផាស​អាប់ (​ម៉ូតូ​កង់​៣​ឥណ្ឌា​) និង​អ្នកបើកបរ​រថយន្ត បាន​យក​រង្វង់​មូល និង​កែង​ច្រមុះជ្រូក ពី​ចំណុច​ផ្សា​រលើ​ទៅ​ផ្សារ​ក្រោម ធ្វើ​ជាទី​តាំង​ចំណត​របស់​ខ្លួន គឺ​បាន​ធ្វើ​ឱ្យ​បាត់បង់​សណ្ដាប់ធ្នាប់ បង្ក​ការ​ស្ទះចរាចរណ៍​ទៀត​ផង​។ ដែល​បញ្ហា​នេះ សមត្ថកិច្ច​នគរបាល​តែងតែ​ចុះ​រៀបរយ​ជា​ញឹកញាប់ ប៉ុន្តែ​ជួប​ការ​លំបាក​ដូច​វែក​ចក ។

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី ២៦​ខែមេសា ឆ្នាំ​២០២២ នេះ មន្ត្រី​នគរបាល​ផ្នែក​សណ្ដាប់ធ្នាប់ របស់​អធិការ​នគរបាល​ក្រុង​កំពង់ឆ្នាំង សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត និង​អាជ្ញាធរ ប្រមូល​បាន​ចុះ​រៀបចំ​ជា​ថ្មី​ឡើង​វិញ​ម្ដងទៀត​។

លោក ឆាយ ខេ​ម​រ័​ត្ន អធិការ​នគរបាល​ក្រុង​បាន​បន្ត​ថា​៖ កន្លង​ទៅ បើ​ទោះបី​មានការ​គូស​គំនូស កំរិត​ឲ្យ​លក់ដូរ​តាម​ផ្ទះល្វែង មិន​ឱ្យ​លក់​លៀន​ចេញពី​គំនូស​យ៉ាងណា​ក្តី ក៏​ពួក​គាត់​អ្នកលក់​នៅ​តែ​ដាក់​តាំង​លក់​លៀន​ចេញ​មក​លើ​ផ្លូវ​របស់​អ្នកដំណើរ​ដដែល ។ ករណី​នេះ ធ្វើ​ឱ្យ​ស្ទះចរាចរណ៍​រាល់ថ្ងៃ ហើយ​ថ្ងៃនេះ សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង បាន​រៀបចំ​សារ​ជា​ថ្មី ដោយ​ក្នុង​នោះ​បាន​ឃាត់ និង​ធ្វើ​ផាកពិន័យ​ទៅ​លើ​ម៉ូតូឌុប ផាស​អាប់ និង​រថយន្ត ដែល​ចត​លើ​គំនូស​ផ្លូវ​ហាម​ចត ដោយ​ក្នុង​រថយន្ត​១​គ្រឿង​តម្លៃ ៧៥០០០​រៀល ម៉ូតូឌុប និង​ផាស​អាប់​១​គ្រឿង តម្លៃ​៦​ម៉ឺន​រៀល និង​រថយន្ត​ធន់​ធំ តម្លៃ​១៥ ម៉ឺន​រៀល​ផង​ដែរ​។

លោក​វរសេនីយ៍ទោ ហង្ស ប៊ុ​ន​ហាក់ អធិការរង​នគរបាល​ក្រុង​កំពង់ឆ្នាំង ទទួល​បន្ទុក​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ បាន​បញ្ជាក់​ថា ថ្ងៃនេះ​កម្លាំង​នគរបាល​ក្រុង​ចំនួន​៩​នាក់ បាន​សហការ​ជាមួយនឹង​គណៈ​បញ្ជាការ​ឯកភាព​ក្រុង និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ ព្រមទាំង​បាន​ធ្វើការ​ផាកពិន័យ​ទៅ​លើ​ម៉ូតូឌុប​ចំនួន​៣​គ្រឿង​, ផាស​អាប់​ចំនួន​៥​គ្រឿង​, រថយន្ត ៣​គ្រឿង ដែល​បាន​ឈប់​លើ​គំនូស​ពណ៌​លឿង​ខុសច្បាប់ នៅ​ចំណុច​រង្វង់​មូល​មនុស្ស​៣​នាក់ និង​នៅ​ចំណុច​ផ្លូវ​ច្រមុះជ្រូក ផ្សា​រលើ​ទៅ​ផ្សារ​ក្រោម ។

ជុំវិញ​ការ​រៀបចំ​សណ្ដាប់ធ្នាប់ និង​ផាកពិន័យ​នេះ​ដែរ គេ​សង្កេត​ឃើញ មានការ​ប្រតិកម្ម​ពី​អ្នក​រត់​ម៉ូតូឌុប និង​អ្នក​រត់​ផាស​អាប់ ដែល​គ្រាន់តែ​គ្នា​ឈប់​បន្តិចបន្តួច​មិន​គួរ​ផាកពិន័យ​ដល់​ទៅ ៦​ម៉ឺន​រៀល ។ មួយវិញទៀត នៅ​ចំណុច​រង្វង់​មូល​មនុស្ស​៣​នាក់ និង​ចំណុច​ច្រមុះជ្រូក ដែល​មាន​បាញ់​គំនូស​រឿង​លើ​ថ្នល់ មិន​មាន​ដាក់​ផ្លា​ក​សញ្ញា​ហាម​ចត​នោះ​ទេ ។ លុយ​លំបាក​រក​ណាស់ មុខរបរ​ដូច​ពួក​គាត់រ​កមួយ​ពេល​សម្រាប់​រស់​មួយ​ពេល ព្រោះ​ជា​មធ្យម ពួក​គាត់​រកបាន​១​ថ្ងៃ​ត្រឹម​២​ទៅ​៣​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ​។

ដោយឡែក នៅ​តាម​ផ្ទះល្វែង​ផ្សា​រលើ​វិញ គេ​សង្កេត​ឃើញ​មានការ​ដាក់​លក់​តាម​មុខ​ផ្ទះ​លៀន​លយ​មក​ដល់​ថ្នល់​ផង​ដែរ ដែល​ប្រជាពលរដ្ឋ​សំណូមពរ​ឱ្យ​អាជ្ញាធរ​ក្រុង និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មេត្តា​ជួយ​ពិនិត្យ និង​រៀបចំ​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ