ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាំ​កូន​ឈើ​ចម្រុះ​ចំនួន​ជាង​២​ម៉ឺន​ដើម​នៅ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ នៃ​បឹង​ទន្លេសាប

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ក្នុង​ឱកាស​ដឹកនាំ​មន្ត្រី​ជំនាញ កម្លាំង​មាន​សមត្ថកិច្ច សហគមន៍ និង​អាជ្ញាធរ ស្រុក​-​ខេត្ត ចុះ​ដាំ​កូន​ឈើ​ចម្រុះ​ជា​ប្រភេទ​ដើមឈើ ព្រៃ​លិច ចំនួន​២៤ ០០០​ដើម ស្ថិត​ក្នុងភូមិ​

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ឱកាស​ដឹកនាំ​មន្ត្រី​ជំនាញ កម្លាំង​មាន​សមត្ថកិច្ច សហគមន៍ និង​អាជ្ញាធរ ស្រុក​-​ខេត្ត ចុះ​ដាំ​កូន​ឈើ​ចម្រុះ​ជា​ប្រភេទ​ដើមឈើ ព្រៃ​លិច ចំនួន​២៤ ០០០​ដើម ស្ថិត​ក្នុងភូមិ​ថ្នល់​ឈើទាល ឃុំ​ផ្លូវ​ទូក ស្រុក​កំពង់លែង នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២២ ឯកឧត្តម សូ ខន​ឫ​ទ្ធី​គុណ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន មាន​ប្រសាសន៍​ថា​៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់ ទប់ស្កាត់​ការ​ទន្ទ្រាន​ឈូស​ឆាយដី​ព្រៃ​លិច​ទឹក និង​ដកហូត​មក​វិញ ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច​ពី​សំណាក់​ជនខិលខូច រួច​ជំនួស​នូវ​ការ​ដាំ​កូន​ឈើ​ព្រៃ​លិច​ទឹក ដើម្បី​ស្ដារ​ដើមឈើ​ចម្រុះ​ឡើង​វិញ ។

ឯកឧត្តម សូ ខន​ឫ​ទ្ធី​គុណ តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​បន្ត​ថា ថ្ងៃនេះ​យើង​ដាំ​ឡើង​វិញ នូវ​ដើមឈើ​ព្រៃ​លិច​ទឹក​ចម្រុះ ដើម្បី​ស្ដារ​ដី​ព្រៃ​លិច​ទឹក​ដែល​បាន​បាត់បង់ ជា​ប្រយោជន៍​សម្រាប់​បំផុសស្មារតី​ប្រជាពលរដ្ឋ​របស់​យើង​ឲ្យ​ចេះ​ស្រឡាញ់​ព្រៃឈើ ចូលរួម​ដាំ​ដើមឈើ​ឡើង​វិញ ដើម្បី​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ ។

ពិធី​ដាំ​ដើមឈើ​ព្រៃ​លិច​ទឹក​នៅ​ពេល​នេះ គឺ​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ ពី​សំណាក់​គ្រប់​មជ្ឈដ្ឋាន​ពាក់ព័ន្ធ ដែល​បាន​និង​កំពុង​ឆ្លុះ​បញ្ចាំង​នូវ​ការ​ភ្ញាក់រលឹក​របស់​សហគមន៍​យើង​ទាំងមូល ក្នុង​ការ​ប្រឈម​មុខ​ដោះស្រាយ​ចំពោះ​ការ​បាត់បង់​ព្រៃ​លិច​ទឹក និង​ស្មារតី​ម្ចាស់​ការ ក្នុង​ការ​ទទួលខុសត្រូវ លើ​ការ​គ្រប់គ្រង​ធនធានធម្មជាតិ ដែល​ជា​ជោគវាសនា នៃ​មាតុភូមិ​យើង នា​ពេល​អនាគត ជា​ពិសេស​ទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ដើម្បី​ឲ្យ​មាន​ភាព​បៃតង និង​រក្សា​នូវ​ប្រភព​ទឹក​ក្រោម​ដី​ថែម​ទៀត​ផង ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក​ជំទាវ ប៊​ន សុ​ភី អភិបាលរង​ខេត្តកំពង់ឆ្នាំង មាន​ប្រសា​ស​ថា​៖ នេះ​ជា​លើក​ទី​២ ហើយ ដែល​ការ​រៀបចំ​ការ​ដាំ និង​ស្ដារ​ឡើង​វិញ​នៅ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ នៃ​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​បឹង​ទន្លេសាប ដោយ​យើង​ដាំ​បាន​ចំនួន ២៣ ២៤៤ ដើម ក្នុង​នោះ​មាន​ដើម​រាំង ១ ពាន់​ដើម​, ដើម​ម្តេ​ញ ៧​ពាន់ ដើម​, ដើម​ឬ​ស្សី ៧៤០០ ដើម​, ដើម​ឬ​ស្សី​ពីងពុង ១៧៣៥ ដើម​, ដើម​ត្នោត ៩​ដើម ,​ដាំ​គ្រាប់ត្នោត​តាម​ព្រុំប្រទល់​ដី​តំបន់​៣ ចំនួន ២៣ ៨៩៤​គ្រាប់ ដែល​មាន​ប្រវែង​១១៤,១៣​គីឡូម៉ែត្រ ។

យោង​តាម​សេចក្តីរាយការណ៍​របស់ លោក ម៉​ន ផល្លា ប្រធាន​មន្ទីរ​បរិស្ថាន ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា ដី​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ នៃ​តំបន់​ប្រើប្រាស់​យ៉ាងច្រើន​បឹង​ទន្លេសាប នៅ​ថ្ងៃនេះ​គឺជា​ការ​ដាំ​លើក​ទី​២ ហើយ ដោយ​កាល​ដាំ​លើក​ទី​១ នៅ​ពី​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២២ បាន​ចំនួន​២០​ហិ​កតា និង​លើក​ទី​២ គឺ​ដាំ​ថ្ងៃនេះ​លើ​ផ្ទៃដី​ចំនួន​៦០​ហិ​កតា ដែល​មានកូន​ឈើ​ចម្រុះ​ចំនួន​២៤ ០០០​ដើម ក្នុង​នោះ​មាន រាំង​ទឹក ១៣ ៥០០​ដើម​, សណ្តាន់​៤ ៥០០​ដើម ,​ម្តេ​ញ​៣ ៥០០​ដើម និង​ឬ​ស្សី​ស្រុក​២៥០០​ដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ