ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលឆ្នាំ​៣ថ្ងៃ! រមណី​យ​ដ្ឋា​ន​ទឹកធ្លាក់ ថ្ម​ក្រាល រក​ចំណូល​​ជាង២៤លាន​រៀល​ ពី​ភ្ញៀវ​ទេសចរ​

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រយៈពេល​៣​ថ្ងៃ​ក្នុង​ឱកាសពិធី​​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ គឺ​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ

ខេត្តកំពង់ឆ្នាំង ៖ រយៈពេល​៣​ថ្ងៃ​ក្នុង​ឱកាសពិធី​​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ គឺ​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែមេសា កន្លង​ទៅ​នេះ រមណីយដ្ឋាន​ទឹកធ្លាក់​ថ្ម​ក្រាល ​ស្ថិត​ក្នុង​​ភូមិសាស្ត្រ​ភូមិ​កោះ​ខ្ទុំ ឃុំ​ជៀប ស្រុក​ទឹកផុស មាន​ភ្ញៀវ​ទេសចរចូល​លេង​កម្សាន្ត​ប្រមាណ​ជាង​១​ម៉ឺន​នាក់ ដែល​អាច​រក​ចំណូល​បាន​ជាង​២៣​លាន​រៀល សម្រាប់​ទ្រទ្រង់​សហ គម​ន៍​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ប្រធាន​សហគមន៍​ទឹកធ្លាក់​ថ្ម​ក្រាល ដែល​បាន​ប្រាប់​ភ្នាក់ងារ​យើង​កាលពី​ថ្ងៃអាទិត្យ ទី​២៤ ខែមេសា នេះ ។

លោក អ៊ឺត អូន ប្រធាន​សហគមន៍​ទឹកធ្លាក់​ថ្ម​ក្រាល បាន​បញ្ជា​ក់ថា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ពី​ថ្ងៃ​ទី១៤​ ដល់​ថ្ងៃ​ទី ១៦​ ខែមេសា រមណីយ​ដ្ឋា​ន​ទឹកធ្លាក់​ថ្ម​ក្រាល​បាន​ទទួលភ្ញៀវ​ទេសចរ​ចំនួន​១១​ពាន់ ១​រយ​នាក់ ​រក​ប្រាក់​ចំណូល​បាន​ចំនួន​ជាង​២៤លាន​​រៀល ។ ​ដោយឡែក​ថ្ងៃ​ទី​១៧ ខែមេសា​ គឺ​បន្ទាប់​ពី​ចូល​ឆ្នាំ​ហើយ​១​ថ្ងៃ សហ​គន៍​បាន​រក​ចំណូល​បាន​ចំនួន​១​លាន​៦៥​ម៉ឺន​៧​ពាន់​រៀល​បន្ថែម​ទៀត ដែល​ធ្វើ​ឱ្យ​​ចំណូល​រយៈពេល​៤​ថ្ងៃ បាន​កើនឡើង​ចំនួន ២៤​លាន​៨០​ម៉ឺន​៧​ពាន់​រៀល​។ ក្រោយ​ការ​កាត់​ចំណាយ​ផ្សេង​ៗ​សហគមន៍​នៅ​សល់​ប្រាក់​ចំនួន​៩​លាន​រៀល​សម្រាប់​ដំកល់​ទុក​អភិ​វ​ឌ្ឃ​ន៍​តំបន់​ឱ្យ​កាន់តែ​ប្រសើរ​ថែម​ទៀត​។

លោក​ប្រធាន​សហគមន៍​ទឹកធ្លាក់​ថ្ម​កាល​បាន​បញ្ជាក់​ថា​ ​មាន​កត្តា​ច្រើន​យ៉ាង ដែល​ធ្វើ​ឲ្យ​មាន​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត​នៅរ​មណី​យដ្ឋា​ន​ទឹកធ្លាក់​ថ្ម​ក្រាល​មាន​ចំនួន​ច្រើន​បែប​នេះ ដោយសារ​កត្តា​ភូមិសាស្ត្រ អំណោយផល ចំណតរថយន្ត ម៉ូតូ​ធំ​ទូលាយ និង​មាន​ផ្ទៃរាប​ល្អ កត្តា​ផ្លូវថ្នល់​ក៏​បាន​ងាយស្រួល ហើយ​អ្វី​ដែល​ប្រសើរ​ជាង​នេះ​ទៀត គឺ​ទឹកធ្លាក់​ថ្ម​ក្រាល មាន​បរិស្ថាន​ល្អ ទឹក​ត្រជាក់ និង​ថ្លា​ល្អ មាន​ម្លប់ឈើ ស្ទើ​ទាំង ស្រុង ចំណែក​សមាជិក​សហគមន៍ ព្រមទាំង​ប្រជា​ការពារ​បាន​រៀបចំ​សណ្តាប់ និង​បដិសណ្ឋារកិច្ច​ភ្ញៀវ​បាន​ល្អ​។ បច្ចុប្បន្នរ​មណី​យ​ដ្ឋា​ន​នេះ​មាន​ខ្យូស​សម្រាប់​ភ្ញៀវ​ចំនួន​៨០ខ្យូស មាន​បន្ទប់ទឹក​៧​កន្លែង ស្មើនឹង​២១​បន្ទប់ ។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​បង្ហោះ​តិ​​​ទៀន ក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​លើក​ឡើង​ថា​ រ​មណី​យដ្ឋា​ន ទឹកធ្លាក់​ថ្ម​ក្រាល យក​លុយ​ពី​​រថយន្ត​១គ្រឿង ៥​ពាន់​រៀល ហើយ​យក​តម្លៃ​មនុស្ស​ចូល​លេង ម្នាក់​១​ពាន់​រៀល​ទៀត មិន​ត្រឹម​ប៉ុណ្ណឹង យក​តម្លៃ​​ខ្យូស​អង្គុយ​២​ម៉ឺន​រៀល​ថែម​ទៀត ហើយ​នៅ​មាន​តម្លៃ​អនាម័យ​ទៀត ត្រូវ​បាន លោក អ៊ឺត អូន ប្រធាន​សហ​គមន៍​ទឹកធ្លាក់​ថ្ម​ក្រាល​បាន​បញ្ជាក់​ថា ពិតជា​បាន​យក​តម្លៃ​រថយន្ត​ដែល​បាន​ចូល​លេង​កម្សាន្ត ក្នុង​រថយន្ត​ទេស​ចរណ៍​មួយ​គ្រឿង ៥​ពាន់​រៀល រថយន្ត​ធុន​ធំ ចំនួន១ម៉ឺន​រៀល​ពិតមែន ។ ចំណែក​ខ្យូស​​អង្គុយ​លេង​មួយ​កន្លែង តែ​១​ម៉ឺន​៥​ពាន់​រៀល​ទេ បើ​ខ្យូស​​២​ជាប់​គ្នា​៣​ម៉ឺន​រៀល ។ ​ចំពោះ​​ខ្យូស​​ទាំងអស់​ក្នុង​តំបន់​ទឹកធ្លាក់​ថ្ម​ក្រាល ជា​របស់​សមាជិក​សហគមន៍​គេ​ធ្វើ​និង​គ្រប់គ្រង​រៀង​ៗ​ខ្លួន ។ ​តែ​សមាជិក​ទាំងនោះ ត្រូវ​បង់ប្រាក់​មក​សហគមន៍​ក្នុង​តម្លៃ​ខ្យូស​២​ជាប់​គ្នា​ថ្លៃ​២៥០០​រៀល សម្រាប់​អ្នក​អនាម័យ​។

លោកបានបន្ត​ថា ដោយឡែក​ចំពោះ​​ការ​យក​តម្លៃ​មនុស្ស​ម្នាក់​១​ពាន់​រៀល គឺ​ទើបតែ​ចាប់ផ្តើម​យក​ក្នុង​ពិធី​បុណ្យចូលឆ្នាំ ឆ្នាំ​២០២២​នេះ​ទេ ហើយក៍​មានការ​ឯកភាព​គ្នា​ពី​អាជ្ញាធរ ភូមិ ឃុំ និង មន្ត្រី​បរិ​ដ្ឋា​ន​ផង​ដែរ ព្រោះ​ដើម្បី​យក​ប្រាក់​ទាំងនេះ មក​អភិវឌ្ឍន៍​សហគមន៍​បន្ត និង​មួយ​ផ្នែក​ដើម្បី​ជួយ​សមាជិកសមាគម​ន៍ ដែល​គ្នា​មិន​មាន​ប្រាក់ខែ ។ ​ហេតុនេះ​សូម​បងប្អូន ភ្ញៀវ​ទេសចរណ៍ ព្រមទាំង​អ្នក​សារព័ត៌មាន កុំ​មានការ​យល់​ច្រឡំ​។

ជុំវិញ​ការ​លើក​ឡើង​នេះ​ដែរ លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរ​ណ៌​ខេត្តកំពង់ឆ្នាំង បានឱ្យ​ដឹង​ថា​ លោក​បាន​ណែនាំ​ឱ្យ​ផ្អាក​ការ​យក​ថ្លៃ​ពី​មនុស្ស​ម្នាក់​១​ពាន់​រៀល​នោះ​ហើយ ។ ​ប៉ុន្តែ​បើ​ចង់​អនុវត្ត​ការ​យក​តម្លៃ​មនុស្ស​ម្នាក់​១​ពាន់​រៀល​បន្ត​ទៀត លុះត្រាតែ​ធ្វើ​ពាក្យ​ស្នើ​សុំ​មក​អាជ្ញាធរ ស្រុក ខេត្ត និង​មន្ទីរ​ជំនាញ​ជា​មុន​សិន មិនមែន​ត្រឹម​ភូមិ​ឃុំ​សម្រេច​បាន​នោះ​ទេ​។ បន្ទាប់​ធ្វើ​សេចក្តីជូនដំណឹង ដើម្បី​​ចៀស​វាង​ការ​យល់​ច្រឡំ​។ សម្រាប់​លោក មនុស្ស​ម្នាក់​១​ពាន់​រៀល​មិន​ថ្លៃ​ទេ កន្លែង​គេ​ក៍​គេ​យកបែប​នេះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ