ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់វប្បធម៌ប្រវត្តិសាស្ត្រអង្គរជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមបេតិកភណ្ឌពិភពលោកទាំងអស់ចំនួន៩៩១

13 ឆ្នាំ មុន

ខេត្ដសៀមរាប ៖ ឧទ្យាន​វប្បធម៌​ប្រវត្ដិសាស្ដ្រ​អង្គរ​ដ៏​ល្បាញ​ល្បី​របស់​ ព្រះរាជា​ណាចក្រ​​កម្ពុជា ត្រូវ​បាន​ជ្រើសរើស​ជា​កន្លែង​ដ៏​ពេញនិយម ​ជាងគេ​បំផុត​នៅ​ក្នុង​ពិភពលោក​ ។ នេះ​បើ ផ្អែក​តាម​លទ្ធផល​ស្ទង់​មតិ​របស់​អង្គការ “​ទ្រី​ប អាត​វៃ​ស័​រ​” សហការ​ជាមួយ​អង្គការ​យូ​ណេ​ស្កូ ដែល​បាន​ធ្វើការ​ស្ទង់​មតិ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​រណេ​ត ​លើ​ភ្ញៀវ​ទេសចរ​ចំនួន​២៤៥.០០០​នាក់ ជុំវិញ​ចំណាប់អារម្មណ៍​លើ​ឧទ្យាន​ចំនួន​៧៨៩ នៃបេតិកភណ្ឌ​ពិភពលោក​ទាំង​៩៩១

ខេត្ដសៀមរាប ៖ ឧទ្យាន​វប្បធម៌​ប្រវត្ដិសាស្ដ្រ​អង្គរ​ដ៏​ល្បាញ​ល្បី​របស់​ព្រះរាជាណាចក្រកម្ពុជា ត្រូវ​បាន​ជ្រើសរើស​ជា​កន្លែង​ដ៏​ពេញនិយម ​ជាងគេ​បំផុត​នៅ​ក្នុង​ពិភពលោក​ ។ នេះ​បើ ផ្អែក​តាម​លទ្ធផល​ស្ទង់​មតិ​របស់​អង្គការ “​ទ្រី​ប អាត​វៃ​ស័​រ​” សហការ​ជាមួយ​អង្គការ​យូ​ណេ​ស្កូ ដែល​បាន​ធ្វើការ​ស្ទង់​មតិ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​រណេ​ត ​លើ​ភ្ញៀវ​ទេសចរ​ចំនួន​២៤៥.០០០​នាក់ ជុំវិញ​ចំណាប់អារម្មណ៍​លើ​ឧទ្យាន​ចំនួន​៧៨៩ នៃបេតិកភណ្ឌ​ពិភពលោក​ទាំង​៩៩១ ។ ការ​សិក្សាតាម​ប្រព័ន្ធ​អ៊ី​ន​ធើ​រ​ណេ​ត​នោះ បាន​បង្ហាញ​ថា អង្គរ​ជា​ឧទ្យាន​ដែល​គេ​ពេញ​និយម​ជាងគេ​ក្នុងចំណោម​ឧទ្យាន​ទាំងអស់​នៃ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេ​ស្កូ ហើយ​ឧទ្យានប្រវត្ដិសាស្ដ្រ​ក្រុង​រ៉ូ​ម និង​ហ្វ្ល​រ៉​ង់ នៃ​ប្រទេសអ៊ី​តា​លី ទទួល​បាន​ចំណាត់ថ្នាក់​ទី​២ និង​ទី​៣ ។

ការ​ស្ទង់​មតិ​របស់​អង្គការ “​ទ្រី​ប​អេ​ត​វៃស័​រ​” ដដែល​នោះ​ក៏​ផ្ដោត​ទៅ​លើ​ឧទ្យាន​ដែល មាន​ស្ថានភាព​ទ្រុឌទ្រោម​ជា​ដំណំ​ផង​ដែរ ហើយត្រូវ​តែ​មានការ​យកចិត្ដទុកដាក់​ខ្ពស់​ជាង​នេះ គឺ​គេ​រក​ឃើញ​ថា​ឧទ្យាន “​កា​ហ្សា​បា​” នៅ​ក្រុង អាល់​ហ្សេ​រ ឧទ្យាន “​សៅ​ល្វី​​” នៃ​ប្រទេស ប្រេ​ស៊ី​ល និង​ឧទ្យាន​កា​ហ្សា​ឡេ នៃ​ប្រទេស អ៊ី​តា​លី កំពុង​ស្ថិត​ក្នុង​ភាព​ដែល​គួរ​ឱ្យ​បារម្ភ​ជាងគេ ។ លោក​ប៊ុ​ន ណា​រិ​ទ្ធ អគ្គនាយក​អាជ្ញាធរ​ជាតិ អប្សរា​បាន​ថ្លែង​ថា រមណីយដ្ឋាន​វប្បធម៌​ប្រវត្ដិសាស្ដ្រ​អង្គរ ​ត្រូវ​បាន​ចាត់​បញ្ចូល​ក្នុង​បញ្ជី​បេ​តិកភណ្ឌ​ពិភពលោក​នៅ​ឆ្នាំ​១៩៩២ ដែល​ផ្ទៃដី​តំបន់ ទ្រនាប់​ទំហំ​៤០១​គីឡូ​ម៉ែត្រការ៉េ គ្របដណ្ដប់ ទៅ​លើ​ផ្នែក​មួយ​ចំនួន​នៃ​ស្រុក​-​ក្រុង ចំនួន​ប្រាំ និង​ឃុំ​ចំនួន​២១ ភូមិ​ចំនួន​១១២ របស់​ខេត្ដសៀមរាប ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ការពារ និង​អភិរក្ស​ដោយ​អាជ្ញា​ជាតិ​អប្សរា ​។ នៅ​ខែ តុលា ឆ្នាំ​១៩៩៣ ប្រទេស​បារាំង និង​ប្រទេស ជប៉ុន បាន​ផ្ដួចផ្ដើម​បង្កើត​ជា​គណៈកម្មាធិការ សម្របសម្រួល​អន្ដរជាតិ ដើម្បី​គាំពារ​រមណីយដ្ឋា​ន​វប្បធម៌​ប្រវត្ដិសាស្ដ្រ​អង្គរ​ហៅ​កាត់​ថា “​ស៊ី អ៊ី ​ស៊ី​” ដែល​មាន​ប្រទេស​ជា​សមាជិក​ចំនួន​៣១ មក​ពី​ជុំវិញ​ពិភពលោក ធ្វើ​សហប្រតិបត្ដិការ​ជា មួយ​អា​ជា្ញ​ធរ​អប្សរា ដើម្បី​រួម​គ្នា​ធ្វើការ​អភិវឌ្ឍ និង​អភិរក្ស​រមណីយដ្ឋាន អង្គរ​ប្រកបដោយ ចីរភាព ។

រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍​នៃ​ប្រទេស​កម្ពុជា​ លោក​ថោ​ង ខុន កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា បាន​មាន​ប្រសាសន៍​ថា វា​ជា​មោទនភាព​ដ៏​ធំធេង មួយ​សំរាប់​រដ្ឋាភិបាល​កម្ពុជា និង​ប្រជាពលរដ្ឋទាំងអស់ ដែល​ប្រាសាទ​អង្គរ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ “​ជា​ឧទ្យាន​ដែល​ពេញ​និយម​ជាង គេ​នៅ​លើ​ពិភពលោក ក្នុង​ចំណោម​ឧទ្យាន​ជា ច្រើន​ទៀត​នៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ​។ លោក​រដ្ឋមន្ដ្រី​បញ្ជាក់​ថា នេះ​គឺ​បាន​កើត​​ឡើង​ដោយសារ​តែ​ការ​យកចិត្ដទុកដាក់​គ្រប់​​គ្រង​ការពារ​បាន​ល្អ​របស់​រាជរដ្ឋាភិបាល​ក្រោម ការ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ព្រមជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​មាន​កិច្ច​សហប្រតិបត្ដិការ​ល្អ​ពី​អង្គការ​យូ​ណេ​ស្កូ និង​ការ​ជួយឧបត្ថម្ភ​របស់​អង្គការ​ដទៃ​ទៀត រួម​នឹង​ដៃគូរ ផ្ដល់​ជំនួយ​ជា​ច្រើន​ផង​ដែរ ។

លោក​បាន​បន្ថែម​ទៀត​ថា ការ​ចាត់​ចំណាត់ ថ្នាក់​នេះ គឺជា​លទ្ធផល​លេចធ្លោ​មួយ​ថ្មី​ទៀតនៅ​ឆ្នាំ​នេះ​ ។ បញ្ហា​អច្ឆរិយ​នេះ​មិនមែន​ជា​ការ លើក​ឡើង​ដោយ​ចៃដន្យ​ទេ គឺ​កើតឡើង​ដោយ មានការ​សិក្សា​សព្វ​ជ្រុងជ្រោយ​ពី​ផ្នែក​វប្បធម៌ ប្រវត្ដិសាស្ដ្រ និង​ផ្នែក​ធម្មជាតិ ក៏​ដូច​ជា​ផ្នែក ដទៃ​ច្រើន​ទៀត ។ នៅ​កម្ពុជា ថាមពល​វប្បធម៌ គឺជា​ចំណុច​គោលដៅ​ធំធេង​ណាស់​ដែល​ប្រទេស ដទៃ​មិន​មាន​ដូច ”​គ្មាន​ប្រទេស​ណា​នៅ​លើ​ពិភពលោក​” មាន​ប្រាសាទ​ដូច​អង្គរវត្ដ​ទេ ”​គ្មានប្រទេស​ណា​មាន​ប្រាសាទព្រះវិហារ​ទេ” ។

ដោយឡែក ពាក់ព័ន្ធ​ជាមួយ​ផ្នែក​ធម្មជាតិ លោក​ថោ​ង ខុន បាន​ថ្លែង​ថា ប្រទេស​កម្ពុជា គឺមាន​ទន្លេសាប ដែល​មាន​ទំហំ​ធំ​ជាងគេ​នៅ​អាស៊ីអាគ្នេយ៍ ប្រកបដោយ​ជីវចំរុះ រួម​ទាំង​សត្វ ផ្សោត​ទន្លេមេគង្គ​ដែល​ប្រទេស​ដទៃ​គ្មាន ហើយ តំបន់ឆ្នេរ​របស់​ប្រទេស​កម្ពុជា គឺ​មាន​សម្រស់ស្រស់​ស្អាត​មិន​ចាញ់​ប្រទេស​ដទៃ​ឡើយ ដែលយើង​កំពុង​ស្នើ​ដាក់​បញ្ចូល​ទៅ​ក្នុង​សមាជិក​ក្លឹ​ប ឆ្នេរ​ដែល​មាន​សោភ័ណ​ភាព​ជាងគេ​លើ​ពិភពលោក ។

លោក​ថោ​ង ខុន បាន​អះអាង​ថា ដោយសារ តែ​សក្ដានុពល​ទាំង​អស់នេះ​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា រំពឹង​ថា នឹង​ទទួល​បាន​ចំនួន​ភ្ញៀវ​ទេសចរ ប្រហែល​ជាង​បួន​លាន​នាក់ នៅ​ឆ្នាំ​២០១៥ ។ នា​ឆ្នាំ​កន្លង​ទៅ​ត្រូវ​គេ​ដឹង​ថា ប្រទេស​កម្ពុជា ទទួល​បាន​ភ្ញៀវ​ទេសចរ​ប្រមាណ​ជា​២​លាន​៤ សែន​នាក់ ហើយ​៦០%​នៃ​ភ្ញៀវ​ទេសចរ​បាន​ទិញសំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ ៕