ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែ​ន​នឹង​ព្យាយាម​ជន្លៀស​ជន​ស៊ី​វិល​ចេញពី​ក្រុង Mariupol ខណៈ​កងទ័ព​រុ​ស្ស៊ី​កំពុង​ឡោម​ព័ទ្ធ

2 ឆ្នាំ មុន

លោកស្រី Iryna Vereshchuk ឧបនាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា ប្រទេស​អ៊ុយ​ក្រែ​ន​នឹង​ធ្វើការ​ព្យាយាម​ម្តងទៀត​ដើម្បី​ជន្លៀស​ជន​ស៊ី​វិល​ចេញពី​ទីក្រុង Mariupol នៅ​ថ្ងៃ​ត្រង់នេះ​។ ទាហាន​រង​របួស និង​ជន​ស៊ី​វិល​រាប់​ពាន់​នាក់​កំពុង​ជាប់​នៅ​ក្នុង​រោងចក្រ​ដែក Azovstal…

លោកស្រី Iryna Vereshchuk ឧបនាយករដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា ប្រទេស​អ៊ុយ​ក្រែ​ន​នឹង​ធ្វើការ​ព្យាយាម​ម្តងទៀត​ដើម្បី​ជន្លៀស​ជន​ស៊ី​វិល​ចេញពី​ទីក្រុង Mariupol នៅ​ថ្ងៃ​ត្រង់នេះ​។

ទាហាន​រង​របួស និង​ជន​ស៊ី​វិល​រាប់​ពាន់​នាក់​កំពុង​ជាប់​នៅ​ក្នុង​រោងចក្រ​ដែក Azovstal ក្រោយ​ពេល​មេដឹកនាំ​រុ​ស្ស៊ី Vladimir Putin បញ្ជា​ឲ្យ​កងទ័ព​បិទ​ច្រក​ចេញចូល​កុំ​ឲ្យ​មាន​នរណា​ម្នាក់​គេចខ្លួន​បាន​។

លោកស្រី Iryna Vereshchuk ថ្លែង​ដូច្នេះ​ថា «​ថ្ងៃនេះ នឹង​យើង​ព្យាយាម​ម្តងទៀត​ដើម្បី​ជន្លៀស​សត្រូវ កុមារ និង​មនុស្ស​ចាស់​ចេញ​» ​។ គាត់​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ប្រមូលផ្តុំ​គ្នា​នៅ​លើ​ផ្លូវ​ជិត​ផ្សារ​ទំនើប Port City នៅ​ក្នុង​ទីក្រុង Mariupol​។ «​ប្រ​សិន​អ្វី​ៗ​កើតឡើង​ដូច​ការ​គ្រោងទុក យើង​នឹង​ចាប់ផ្តើម​ការ​ជន្លៀស​នៅ​វេលា​ថ្ងៃត្រង់​» ​។

សូម​បញ្ជាក់​ថា អភិបាលក្រុង Mariupol បាន​និយាយ​ថា​ ជោគវាសនា​របស់​ជន​ស៊ី​វិល​ជាង ១០០.០០០​នាក់​នៅ​ក្នុង​ក្រុង​ស្ថិត​ក្នុង​ក្នុង​ដៃ​របស់​ប្រធានាធិបតី​រុ​ស្ស៊ី​ដែល​បាន​អះអាង​ពី​ការ​យកជ័យ​ជ​ន្នះ និង​រំដោះ​ក្រុង Mariupol បាន​។

រុ​ស្ស៊ី​ព្យាយាម​បង្អត់អាហារ​ទាហាន និង​ជន​ស៊ី​វិល​ជាប់​នៅ​រោងចក្រ​ដែក​នៅ​ក្រុង Mariupol

វិទ្យាស្ថាន​សិក្សា​អំពី​សង្គ្រាម (IOW) បាន​និយាយ​ថា រុ​ស្ស៊ី​កំពុង​ព្យាយាម​បង្អត់អាហារ​ជន​ស៊ី​វិល និង​ទាហាន​អ៊ុយ​ក្រែ​ន​ដែល​កំពុង​ជាប់​នៅ​ក្នុង​រោងចក្រ​ដែល Azovstal​។

នៅ​ក្នុង​របាយការណ៍​ចុង​ក្រោយ វិទ្យាស្ថាន​នេះ​និយាយ​ថា កងទ័ព​រុ​ស្ស៊ី «​ទំនងជា​មិន​អនុញ្ញាតិ​ឲ្យ​ជន​ស៊ី​វិល​ដែល​ជាប់​នៅ​ទីនោះ​ចាកចេញ​នោះ​ឡើយ​» ៕ (​យោង​តាម​ប្រភព​៖ Aljazeera)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ