ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុញ្ញាតឲ្យអ្នកកាសែត ៣នាក់ និងអ្នកបើកបរ​រថយន្តម្នាក់ ត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីមានការ​សម្របសម្រួល និងធ្វើកិច្ចសន្យា

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ អ្នកសារព័ត៌មាន ចំនួន ៣នាក់ និងអ្នកបើកបររថយន្តម្នាក់ ​ត្រូវបានសមត្ថកិច្ច ចាប់កាលពីថ្ងៃ​ទី២១ ខែមេសា ឆ្នាំ២០០៧ ដោយចោទប្រកាន់ពីបទរំលោភលំនៅឋាន…

ខេត្តកំពង់ឆ្នាំង៖ អ្នកសារព័ត៌មាន ចំនួន ៣នាក់ និងអ្នកបើកបររថយន្តម្នាក់ ​ត្រូវបានសមត្ថកិច្ច ចាប់កាលពីថ្ងៃ​ទី២១ ខែមេសា ឆ្នាំ២០០៧ ដោយចោទប្រកាន់ពីបទរំលោភលំនៅឋាន និងជ្រៀតជ្រែកដោយខុសច្បាប់ ក្នុងការបំពេញមុខងារជាសាធារណៈ។ ប៉ុន្តែនៅរសៀលថ្ងៃទី២២ ​ខែមេសា ឆ្នាំ២០២២ ​នេះ ត្រូវបានប៉ូលិស អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ បន្ទាប់ពីមានការសម្របសម្រួល និងធ្វើលិខិតសុំទោស​ចំពោះមុខ​ដើមបណ្តឹង។

លោក អៀរ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា​ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញានៃសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត និង​អង្គការសមាគមអ្នកសារព័ត៌មានផងនោះ អ្នកកាសែតទាំង ៣នាក់ ព្រមទាំងអ្នកបើកបររថយន្ត ត្រូវបានដោះលែង​ឲ្យត្រឡប់ទៅផ្ទះវិញហើយ បន្ទាប់ពីអ្នកទាំង ៤នាក់ បានធ្វើលិខិត​សុំទោសចំពោះដើមបណ្តឹង។

គួររំលឹកដែរថា អ្នកកាសែតទាំង ៣នាក់ និងអ្នកបើកបររថយន្តម្នាក់ផង ត្រូវបានសមត្ថកិច្ចនគរបាល​ខេត្តកំពង់ឆ្នាំង ចាប់ខ្លួននៅថ្ងៃទី២១ ​ខែមេសា ដោយចោទប្រកាន់ ពីបទរំលោភលំនៅឋាន និងជ្រៀត​ជ្រែកកិច្ចការសាធារណៈ បន្ទាប់ពីអ្នកទាំងនោះ បាន​យកព័ត៌មាន នៅហាងម៉ូតូមួយកន្លែង ជាកម្មសិទ្ធិ​របស់លោក លី ង៉ូវ ស្ថិតនៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ដែលសង្ស័យថា មានការដាក់​តាំងលក់ម៉ូតូអត់ពន្ធ​។

យ៉ាងណាក៏ដោយ ជុំវិញ​ការចាប់ខ្លួនអ្នកកាសែត ដែលគ្រាន់តែទៅយកព័ត៌មានតាមសេចក្តីរាយការណ៍ថា ហាងម៉ូតូនោះ លក់ម៉ូតូមិនមានពន្ធ បែរជាត្រូវចាប់ខ្លួនទៅវិញនោះ គឺត្រូវមហាជន និងអ្នកមានវិជ្ជាជីវៈ​សារព័ត៌មាន ដាក់ការសង្ស័យទៅលើសមត្ថកិច្ច ថាតើបានស្រាវជ្រាវ​ករណីសង្ស័យថា មានម៉ូតូអត់ពន្ធដែរ ឬទេ? ហើយបើគ្រាន់តែទៅយកព័ត៌មាននៅកន្លែងលក់ម៉ូតូ ក៏ត្រូវចាប់ខ្លួនដែរនោះ តើសេរីភាពសារព័ត៌មាន នៅឯណា?

បើសិនជាហាងលក់ម៉ូតូនោះ ស្អាតស្អំ មិនមានលក់ម៉ូតូអត់ពន្ធ ក៏មិនមានបញ្ហាអ្វី រហូតដល់ទៅប្តឹងប៉ូលិស ឱ្យចាប់អ្នកកាសែត ដែលគ្រាន់តែទៅស្វែងរកព័ត៌មានពិត នៅហាងលក់ម៉ូតូ ដែលត្រូវគេសង្ស័យនោះដែរ​។ បើគ្រាន់តែទៅហាងលក់ម៉ូតូនោះ ក្លាយជាបទល្មើសរំលោភលំនៅដ្ឋាន ដូច្នេះអ្នកទៅរកទិញម៉ូតូ នៅហាងម៉ូតូ លី ង៉ូវ គួរតែប្រយ័ត្នផង។ ប្រយ័ត្នម្ចាស់ហាង ប្តឹងប៉ូលិស​ឱ្យចាប់ដូចករណីអ្នកកាសែត និងអ្នកបើកបរឡានទាំងនេះ​៕ ពៅ សុខហ៊ាន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ