ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​អនា​ម័យ​តា​ម​សួនច្បារ​ស្នើ​អាជ្ញា​ធរ​មាន​វិធានការ​ចំពោះ​អ្នកលក់​ចល័​ត​តាម​រទេះ

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្ត​កំពង់ឆ្នាំង ៖ ក្រុម​កម្មករ​អ្នក​បោស​សំរាម​តាម​សួនច្បារ​សាធារណៈបាន​ត្អូញ​ត្អែ​ថា​ «ក្រុម​អ្នកលក់​តាម​រទេះ​ចល័ត​តាម​សួនច្បារ ធ្វើឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់ និង​ចោលសំរាម​ពាសវាលពាសកាល ព្រមទាំង​ខ្លះទៀត​បាន​លើក​ធុងសំរាម ដែលគេ​ដាក់​តាម​គោលដៅ​ក្នុង​សួន យក​ទៅ​រទេះ​របស់ខ្លួនទៀតផង ហេតុនេះ​…

ខេត្ត​កំពង់ឆ្នាំង ៖ ក្រុម​កម្មករ​អ្នក​បោស​សំរាម​តាម​សួនច្បារ​សាធារណៈបាន​ត្អូញ​ត្អែ​ថា​ «ក្រុម​អ្នកលក់​តាម​រទេះ​ចល័ត​តាម​សួនច្បារ ធ្វើឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់ និង​ចោលសំរាម​ពាសវាលពាសកាល ព្រមទាំង​ខ្លះទៀត​បាន​លើក​ធុងសំរាម ដែលគេ​ដាក់​តាម​គោលដៅ​ក្នុង​សួន យក​ទៅ​រទេះ​របស់ខ្លួនទៀតផង ហេតុនេះ​ ពួកគាត់​ជា​អ្នក​បោស​សំរាមសំណូមពរឱ្យ​អ្នកលក់​ចល័ត​តាម​រទេះ​បញ្ឈប់​សកម្មភាព​បែបនេះ និង​ស្នើ​ដល់​អាជ្ញាធរ មេត្តា​ជួយ​មាន​វិធានការ​ផង​។

ស្ត្រី​អ្នក​ប្រមូល​សំរាម​នៅ​សួនច្បារ​វិមាន​ឯករាជ ឈ្មោះ លី ដា បាន​លើកឡើង​ថា​ ក្រុម​អ្នកលក់​រទះ​ចល័ត​បាន​ធ្វើឲ្យ​បាត់បង់​សណ្តាប់​ធ្នាប់ ​និង​ធ្វើឲ្យ​ប៉ះពាល់​ដល់​សួនច្បារសាធារណៈ​ដូចជា​ ខ្លះ​បាន​យក​ធុងសំរាម ដែលគេ​ដាក់​មាន​កន្លែង​ត្រឹមត្រូវយក​ទៅតាម​រទេះ​របស់​ខ្លួន ហើ​យ​ពេល​ទៅ​លក់​នៅ​ទីណា​ដាក់​ធុ​ង​សំរាម​នៅ​ទីនោះ សម្រាប់​បោះ​សំរាម​ចូល ប៉ុន្តែ​ពេល​លក់​ហើយ​ទុក​ធុងសំរាម​ចោល​នៅ​ទីនោះ មិន​យក​មក​ដាក់​នៅកន្លែង​ដើ​ម​ឡើយ ។

ដោយឡែក ​ខ្លះទៀត​យក​ទឹក​បបរ ទឹក​គុយទាវក្តៅ​ៗ ចាក់​ចូលក្នុង​ធុងសំរាម​ដែល​ធុងសំរាម ​គឺ​សម្រាប់​តែ​ដាក់​សំរាម​​ប៉ុណ្ណោះ ពេល​ចាក់ទឹក​បបរ​ទឹក​ក្តៅ​ចូល​ទៅ​ក្នុង​ធុងសំរាម ប៉ះចំ​ធុងសំរាម​ខ្លះ​បែក ហូរ​ទៅ​ក្រោ​ម បណ្ដាល​ឱ្យ​ងាប់​ស្មៅ​ក្នុង​សួន​ទៀតផង ។ ​ខ្លះទៀត​យក​ទីតាំង​តាមផ្លូវ​ធ្វើអាជីវកម្ម​លក់​ជា​ប្រចាំ ដូចជា​នៅ​កាច់ជ្រុង​របង​មន្ទីរពេទ្យ​ជាដើម ដែល​ធ្វើ​ឱ្យ​ទីនោះ​ក្លាយទៅជា​ខ្មៅ​ក​ក្វ​ក់​ដោយ​ក្អែល ដោយ​ការ​ដាក់​តាំង​លក់​យ៉ាង​អនាធិប​តេយ្យ ។ ក្នុងនាម​ គាត់​ជា​អ្នក​ប្រមូល​សំរាម តាម​សួនច្បារ​សូម​សំណូមពរ​ដល់​ក្រុម​អ្នកលក់​តាម​រទេះ សូមកុំ​លើក​ធុងសំរាម​ចេញពី​កន្លែង​ដែលគេ​ដាក់ ,សុ​មកុំ​ចាក់ទឹក​ទឹក​ចូល​ទៅ​ក្នុង​ធុងសំរាម និង​សូម​ជួយ​សម្អាត​អនាម័យ​ទាំង​អស់គ្នា​ទើប​មាន​បរិស្ថាន​ល្អ ទីក្រុង​ស្អាត​។

ទាក់ទង​បញ្ហា​នេះ លោក យិន សា​វ៉េ​ន អភិបាលក្រុង​កំពង់ឆ្នាំងបានឱ្យ​ដឹង​ថា ​​កន្លងមក​យើង​មាន​វិធានការ​ចំពោះ​អ្នកលក់​អាណា​ធិប​តេយ្យ​នោះ​ហើយ ប៉ុន្តែ​ពេលខ្លះ​ដូច​វែក​ចក ដេញ​ពីមុខ លួច​រត់​មក​លក់​នៅ​ខាងក្រោយ ។​ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ពេលខ្លះ អ្នកលក់​ទាំងនោះ​មើលងាយ​អ្នក​បោះ​សំរាម ទៀតផង​ហើយ​ពេលខ្លះ​លួច​ទាំង​ធុង សំរាម​យក​ទៅបាត់​ក៏​មាន​ដែ​រ​។ លោក​បាន​បញ្ជាក់​ថា ​ខាង​ក្រសួង​គេ​មិន​ឱ្យ​មានការ​ផាកពិន័យ គឺ​ត្រឹមតែ​អប់រំ​ប៉ុណ្ណោះ ប្រសិនបើ​មានច្បាប់​ផាកពិន័យ​លោក​នឹង​ចាប់​ផាកពិន័យ​អ្នក​ទាំងអស់​នោះ​ជា​ពុំខាន​ឡើយ ៕

អត្ថបទសរសេរ ដោយ