ជំងឺមហារីកខួរក្បាលបានសម្លាប់កុមារ និងក្មេងជំទង់នៅក្នុងសហរដ្ឋអាមេរិក ច្រើនជាជំងឺមហារីកគ្រាប់ឈាម។ នេះបើយោងតាមការសិក្សាថ្មីមួយបានរកឃើញ ។
ក្នុងឆ្នាំ២០១៤ ជំងឺមហារីកខួរក្បាលមានចំនួនជិត៣០ភាគរយនៃការស្លាប់នៃកុមារ ដែលមានអាយុពី១ដល់១៩ឆ្នាំនៅសហរដ្ឋអាមេរិក ខណៈដែលជំងឺមហារីកគ្រាប់ឈាមមានប្រមាណមួយភាគបួននៃការស្លាប់ នេះបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីពេលកន្លងមក ដោយមជ្ឈមណ្ឌលជាតិអាមេរិក សម្រាប់ស្ថិតិសុខភាព ។
មណ្ឌលសុខភាពដែលជាផ្នែកមួយរបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺបាននិយាយថា តួលេខនៃការថយចុះជំងឺមហារីកគ្រាប់ឈាម ជាលទ្ធផលនៃភាពប្រសើរឡើងនៃការព្យាបាល ។
លោកស្រី Sally Curtin អ្នកនិពន្ធនាំមុខរបាយការណ៍នេះបាននិយាយថា ជំងឺមហារីកគ្រាប់ឈាមមួយចំនួនមានភាពសាហាវដែលអាចសម្លាប់មនុស្សមិនតិចទេកាលពីជំនាន់មុន ប៉ុន្តែឥឡូវនេះគេអាចព្យាបាលវាបាន ។
ជំងឺមហារីកគ្រាប់ឈាម គឺជាក្រុមនៃជំងឺមហារីក ដែលជាធម្មតាចាប់ផ្តើមនៅក្នុងខួរឆ្អឹងខ្នង និងបណ្តាលឲ្យកើតមានកោសិកាឈាមសក្នុងចំនួនខ្ពស់ ។ ការព្យាបាលជំងឺនេះអាចធ្វើការរួមបញ្ចូលគ្នានៃការព្យាបាលដោយវិទ្យុសកម្ម និងការប្តូរខួរឆ្អឹងខ្នង ។
នៅក្នុងសហរដ្ឋអាមេរិក មហារីកគឺជាមូលហេតុនៃការស្លាប់ទីបួនសម្រាប់កុមារ ដែលមានចំនួន១០ភាគរយនៃការស្លាប់ក្នុងវ័យកុមារភាពកាលពីឆ្នាំ២០១៤ ៕
ចែករំលែកព័តមាននេះ