ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួ​ន​អ្នកកាសែត3នាក់​និង​អ្នកបើកឡានម្នាក់ ពីបទ​រំ.លោ.ភ​លំនៅឋាន​និង​ជ្រៀតជ្រែក​មុខ​ងារ​សាធារណៈ

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្ត​កំពង់ឆ្នាំង ៖ អ្នកកាសែត​ចំនួន៣នាក់​និង​អ្នកបើកបរ​រថយន្ត​ម្នាក់​ផងដែរ ​ត្រូវ​បាន​សមត្ថកិច្ច​នគរបា​ល​ខេត្ត​កំពង់ឆ្នាំង ​ធ្វើការ​ឃាត់ខ្លួន​ពី​បទ​រំ.លោ.ភ​លំនៅឋាន​ និង​ជ្រៀតជ្រែក​មុខងារ​សាធារណៈ​ ។​ ហេតុកា​រណ៍នេះ​បាន​កើតឡើង​នៅ​រសៀលថ្ងៃទី២១ ខែមេសា ស្ថិតនៅ​ចំណុច​ហាង​លក់​ម៉ូតូ​មួយ​កន្លែង…

ខេត្ត​កំពង់ឆ្នាំង ៖ អ្នកកាសែត​ចំនួន៣នាក់​និង​អ្នកបើកបរ​រថយន្ត​ម្នាក់​ផងដែរ ​ត្រូវ​បាន​សមត្ថកិច្ច​នគរបា​ល​ខេត្ត​កំពង់ឆ្នាំង ​ធ្វើការ​ឃាត់ខ្លួន​ពី​បទ​រំ.លោ.ភ​លំនៅឋាន​ និង​ជ្រៀតជ្រែក​មុខងារ​សាធារណៈ​ ។​ ហេតុកា​រណ៍នេះ​បាន​កើតឡើង​នៅ​រសៀលថ្ងៃទី២១ ខែមេសា ស្ថិតនៅ​ចំណុច​ហាង​លក់​ម៉ូតូ​មួយ​កន្លែង ក្នុង​ភូមិ​ឃ្លាំងប្រាក់ សង្កា​ត់ប្អេរ ក្រុង​កំពង់ឆ្នាំង​។

អ្នកនាំពាក្យ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក អៀរ ប៊ុ​ន​ធឿ​ន ស្នងការ​រង បាន​ឲ្យដឹង​ថា ជន​សង្ស័យ​ទាំង៤នាក់​ ​ក្នុង​នោះ៣នាក់ ជា​អ្នកសារព័ត៌មាន ​និង​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត ១-ឈ្មោះ សាយ រស្មី ភេទប្រុស អាយុ៣១ឆ្នាំ មាន​ទីលំនៅ​ភូមិ​កណ្ដាល ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ​​អ្នក​យក​​ព័ត៌មានរស្មី​ស្ទឹងត្រង់។ ២-ឈ្មោះ ទួន ឈុន​លី ភេទប្រុស ​អាយុ៥២ឆ្នាំ​ មាន​ទីលំនៅ​ជាមួយគ្នា អ្នក​យក​​ព័ត៌​មាន​រស្មី​ស្ទឹងត្រង់ ។ ៣-ឈ្មោះ មិន ធី ភេទប្រុស ​អាយុ៤៣ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​កណ្ដាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល អ្នក​យក​​ព័ត៌មានរស្មី​ស្ទឹងត្រង់ និង៤-ឈ្មោះ ប៊ុត ចន្ថា​ភេទ​ប្រុស អាយុ៦៥ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រៃ​មាន់ ឃុំ​ព្រៃពួច ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ជា​អ្នកបើកបរ​រថយន្ត​។

លោក អៀរ ប៊ុ​ន​ធឿ​ន បាន​បញ្ជាក់​ថា អ្នក​ទាំង៤នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ដោយ​ចោទ​ពី​បទ​រំលោភ​លំនៅឋាន តាម​មាត្រា២៩៩ និង​បទ​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​ទៅ​ក្នុង​ការ​បំពេញមុខ​ងារ​ជា​សាធារណៈ​តាម​មាត្រា​ទី៩០៦ នៃ​ក្រម​ព្រហ្មទណ្ឌ​។

​អ្នកសារព័ត៌មាន​ទាំង៣នាក់​ និង​អ្នកបើកបរ​ម្នាក់​កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង​ ដើម្បី​សាកសួរ​យក​ចម្លើយ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​តាម​នីតិវិធី​ច្បាប់ ​៕​​

អត្ថបទសរសេរ ដោយ