ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ចំនួន​១០​នឹង​អាច​មាន​ជំនន់​ទឹកភ្លៀង​ចាប់ពី​ថ្ងៃ​ទី​០៩​តុលា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹង​ត្រែង ព្រះ​វិហារ ឧត្តរមានជ័យ កំពង់ធំ កំពង់ស្ពឺ និង​មួយ​ផ្នែក​នៃ​ខេត្តបន្ទាយមានជ័យ សៀមរាប​និង​ខេត្តបាត់ដំបង

រាជធានី​ភ្នំពេញ ៖ ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹង​ត្រែង ព្រះ​វិហារ ឧត្តរមានជ័យ កំពង់ធំ កំពង់ស្ពឺ និង​មួយ​ផ្នែក​នៃ​ខេត្តបន្ទាយមានជ័យ សៀមរាប​និង​ខេត្តបាត់ដំបង អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជាប់​ៗ​គ្នា​និង​អាច​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង ចាប់ពី​ថ្ងៃ​ទី​០៩​ដល់​ថ្ងៃ​ទី​១៣ តុលា ២០១៦ ។

នេះ​បើ​យោង​តាម​ការ​ព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដែល​ចេញផ្សាយ​ជា​សាធារណៈ​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ តុលា ។

បើ​តាម​ក្រសួង​ជំនាញ​ដដែល មូលហេតុ​ខេត្ត​ដែល​អាច​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ចាប់ពី​ចុង​ស​ប្តា​ហ៍​នេះ ដោយសារ​តែ​កម្ពុជា​បាន​និង​កំពុង​បន្ត​ទទួល​រង​នូវ​ឥ​ទ្ឋិ​ពល​ខ្យល់មូសុង​និរតី និង​ប្រ​ព័​ន្ឋ​សម្ពាធ​ទាប​ដែល​កំពុង​អូស​កាត់​ភាគ​ខាងជើង​ប្រទេស​កម្ពុជា ៕