ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​រុ​ស្ស៊ី​វា​.​យ​គ្រប់គ្រង​បាន​៨០​%​លើ​តំបន់ Luhansk

2 ឆ្នាំ មុន

អ៊ុយក្រែន ៖ អភិបាលក្រុង Luhansk បាន​និយាយ​ថា ឥឡូវនេះ​កងទ័ព​រុ​ស្ស៊ី​វា​.​យ​គ្រប់គ្រង​បាន​តំបន់​របស់​លោក ៨០​

អ៊ុយក្រែន ៖ អភិបាលក្រុង Luhansk បាន​និយាយ​ថា ឥឡូវនេះ​កងទ័ព​រុ​ស្ស៊ី​វា​.​យ​គ្រប់គ្រង​បាន​តំបន់​របស់​លោក ៨០​ភាគរយ​។ Luhansk គឺជា​តំបន់​មួយ​ស្ថិត​ក្នុង​ចំណោម​តំបន់​ចំនួន ២​ដែល​បង្កើត​បានជា​តំបន់ Donbas នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​។

គោលដៅ​មួយ​របស់​រុ​ស្ស៊ី​គឺ​ដើម្បី​ពង្រីក​ទឹកដី​នៅ​ក្នុង​តំបន់ Donbas ក្រោម​ការ​គ្រប់គ្រង​របស់​ពួក​ផ្តាច់ខ្លួន​ដែល​គាំទ្រ​ដោយ​រុ​ស្ស៊ី​។ មុន​ពេល​រុ​ស្ស៊ី​ធ្វើ​ប្រតិបត្តិការ​ឈ្លានពាន​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​ទី ២៤ ខែកុម្ភៈ ទីក្រុង​គៀវ​គ្រប់គ្រង​តំបន់ Luhansk​នេះ ចំនួន ៦០​ភាគរយ​។

លោក​អភិបាល​ឈ្មោះ Serhiy Haidai បាន​និយាយ​ថា​កងទ័ព​រុ​ស្ស៊ី ដែល​បាន​បន្ត​ការ​វា​.​យ​លុក​របស់​ពួក​គេ​នៅ​ភាគ​ខាងកើត និង​ខាងត្បូង​អ៊ុយ​ក្រែ​ន​នៅ​ចុង​ស​ប្តា​ហ៍​នេះ បាន​ពង្រឹង​ការ​វា​.​យ​ប្រហារ​នៅ​ក្នុង​តំបន់ Luhansk​។

ក្រោយ​ពេល​វា​.​យ​ដណ្តើម​បាន​ទីក្រុង Kreminna លោក Serhiy Haidai បាន​និយាយ​ថា​ឥឡូវនេះ​កងទ័ព​រុ​ស្ស៊ី​កំពុង​គំ​រា​.​ម​កំហែង​ដល់ទី​ក្រុង Rubizhne និង Popasna ហើយ​លោក​បាន​ជំរុញ​ឲ្យ​ប្រជាជន​ទាំងអស់​ធ្វើការ​ជម្លៀស​​ចេញ​ភ្លាម​ៗ​។

សូម​រម្លឹក​ថា កាលពី​ពេល​ថ្មី​ៗ​នេះ រុ​ស្ស៊ី​បាន​ធ្វើការ​ដកទ័ព​ចេញពី​តំបន់​ជុំវិញ​ទីក្រុង​គៀវ បន្ទាប់​ពី​បរាជ័យ​វា​.​យ​យក​ទីក្រុង​របស់​អ៊ុយ​ក្រែ​ន ដើម្បី​ផ្តោត​លើ​ការ​វា​.​យ​យក​តំបន់ Donbas ស្ថិត​នៅ​ភាគ​ខាងកើត​របស់​អ៊ុយ​ក្រែ​ន​។

ប្រទេស​លោក​ខាងលិច​បាន​ប្រកាស​បញ្ជូន​អា​វុ​.​ធ​ជា​ច្រើន​ដើម្បី​ពង្រឹងសមត្ថភាព​កងទ័ព​អ៊ុយ​ក្រែ​ន​ទប់ទល់​នឹង​កងទ័ព​រុ​ស្ស៊ី ខណៈ​មានការ​ប្រកាស​ដាក់​ទណ្ឌកម្ម​ថ្មី​ៗ​ពី​ប្រទេស​លោក​ខាងលិច​។

ចាប់តាំងពី​មាន​សង្គ្រាម​មក ជន​ស៊ី​វិល​ជិត ៥.០០០​នាក់​បាន​ស្លា​.​ប់ និង​រង​របួស ខណៈ​ជាង ៥​លាន​នាក់​ទៀត​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​។ នេះ​បើ​យោង​តាម​តួលេខ​របស់​អង្គការសហប្រជាជាតិ​៕ (​យោង​តាម​ប្រភព​៖ Aljazeera)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ