ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ដំឡើង​ឋានន្តរស័ក្តិ “​ផ្កាយ​៣” ដល់​អង្គរក្ស​ជំនិត​សម្តេច​តេ​ជោ ហ៊ុន សែន ចំនួន​៤​រូប

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ទ្រង់​បាន​ចេញ​ព្រះរាជក្រឹត្យ ត្រាស់​បង្គាប់​ដំឡើង​ឋានន្ដរស័ក្ដិ ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣) ដល់​អង្គរក្ស​ជំនិត​របស់​សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ទ្រង់​បាន​ចេញ​ព្រះរាជក្រឹត្យ ត្រាស់​បង្គាប់​ដំឡើង​ឋានន្ដរស័ក្ដិ ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣) ដល់​អង្គរក្ស​ជំនិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា ចំនួន​០៤​រូប ។

យោង​តាម​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២២ បាន​ឲ្យ​ដឹង​ថា ព្រះ​មហាក្សត្រ​បាន​ត្រាស់​បង្គាប់ដំឡើង​ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ឯក ដល់​នាយទាហាន​ថ្នាក់ឧត្តម​សេនីយ៍ នៃ​កង​យោធពលខេមរភូមិន្ទ ០៤​រូប ៖
១-​ឧត្តមសេនីយ៍ទោ ណាំ ភិ​រុណ អត្តលេខ ០០៤០២៧
២-​ឧត្តមសេនីយ៍ទោ ឡុ​ង ជា អត្តលេខ ០១៧៣៥០
៣-​ឧត្តមសេនីយ៍ទោ អ៊​ន សុ​ន្ធី​រ័​ត្ន អត្តលេខ ០២១០៦៧
៤-​ឧត្តមសេនីយ៍ទោ ឃុ​ត សុ​ខុន អត្តលេខ ១៦២០៩២

ព្រះរាជក្រឹត្យ បន្ត​ថា ៖ «​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ទទួល​បន្ទុក​អនុវត្តព្រះរាជក្រឹត្យ​នេះ ចាប់ពី​ថ្ងៃ​ឡាយ​ព្រះ​ហ​ស្ថ​លេខា​តទៅ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ