ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវវស្សា​ឆ្នាំ​២០២២​ ​ចូលមកនៅ​ស​ប្តា​ហ៍​ទី​១ ​ខែឧសភា ហើយនៅ​ដើមរដូវ​​នេះ​អាច​មាន​ភ្លៀង ​ផ្គរ​ រន្ទះ និងខ្យល់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធន​ធា​ទឹក និង​ឧតុនិយម​បាន បាន​ប្រកាស​ថា នៅ​រដូវវស្សា ឆ្នាំ​២០២២​នេះ នឹង​ចូល​មក​ដល់​នៅ​ស​ប្តា​ហ៍​ទី​១​នៃ​ខែឧសភា ជាមួយនឹង​បរិមាណ​ទឹកភ្លៀង​ពី​មធ្យម​ទៅ​ច្រើន ។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធន​ធា​ទឹក និង​ឧតុនិយម​បាន បាន​ប្រកាស​ថា នៅ​រដូវវស្សា ឆ្នាំ​២០២២​នេះ នឹង​ចូល​មក​ដល់​នៅ​ស​ប្តា​ហ៍​ទី​១​នៃ​ខែឧសភា ជាមួយនឹង​បរិមាណ​ទឹកភ្លៀង​ពី​មធ្យម​ទៅ​ច្រើន ។

បន្ទាប់​ពី​បាន​ធ្វើការ​តាមដាន កា​រវិ​វត្ត​លើ​ស្ថានភាព​អាកាសធាតុ ជា​បន្តបន្ទាប់ ជា​លក្ខណៈ​សកល តំបន់​ក៏​ដូច​ជា ផ្ទៃក្នុង​ប្រទេស ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាប អំពី​ការ​ព្យាករ​អាកាសធាតុ​លើក​ទី ២ សម្រាប់​ឆ្នាំ ២០២២ ដូច​ខាងក្រោម ៖

១- បាតុភូត​សកល ៖ ផ្អែក​តាម​ការ​ជូនដំណឹង​ជាស​កល ស្តី​ពី​ស្ថានភាព​សីតុណ្ហភាព លើ​ផ្ទៃ​មហាសមុទ្រ ប៉ា​ស៊ី​ហ្វិ​ក បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ក្នុង​ឆ្នាំ​២០២២​នេះ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ខែឧសភា រហូត​ដល់​ខែកក្កដា ទទួល​រង​នូវ​ឥទ្ធិពល​ពី​បាតុភូត ( Neutral ) ដែល​ជា​បាតុភូត​អន្តរកាល​ចន្លោះ​រវាង​បាតុភូត El Nino (​ក្តៅ​) និង La Nina (​ត្រជាក់​) មាន​៦០ % និង​បាតុភូត La Nina មាន ៤០ % ។ ចាប់ពី​ខែកញ្ញា រហូត​ដល់​ខែធ្នូ ទទួល​រង​ឥទ្ធិពល​ពី​បាតុភូត Neutral មាន ៦០ % បាតុភូត La Nina មាន​៣០ % និង​បាតុភូត El Nino មាន ១០ % ។

២- រដូវវស្សា​ឆ្នាំ​២០២២ ៖ ក​- ដើមរដូវ​វស្សា ៖ រដូវវស្សា​ឆ្នាំ ២០២២ នឹង​ចូល​មក​ដល់​នៅ​ស​ប្តា​ហ៍​ទី​១ នៃ​ខែឧសភា ជាមួយនឹង​បរិមាណ​ទឹកភ្លៀង​ពី​មធ្យម​ទៅ​ច្រើន​នឹង​អាច​ខ្ពស់​ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ និង​របាយ​ទឹកភ្លៀង​ធ្លាក់​រាយ​ប៉ាយ​បាន​ល្អ ។

នៅ​ដើមរដូវ​វស្សា​នេះ​នឹង​អាច​មាន​ភ្លៀង លាយឡំ​ផ្គរ រន្ទះ និង​ខ្យល់​គួ​ច​រយៈពេល​ខ្លី (Squall) កើត​មាន​ច្រើន ។ ខ​- ពាក់កណ្តាល​រដូវវស្សា ៖ ចាប់ពី​ខែសីហា ដល់​ខែតុលា ភ្លៀង​នឹង​អាច​ធ្លាក់​រាយ​ប៉ាយ​បាន​ល្អ​លើ​ផ្ទៃ​ប្រទេស ជាមួយនឹង​បរិមាណ​ទឹកភ្លៀង​ពី​បង្គួរ​ទៅ​ច្រើន​នឹង​អាច​ខ្ពស់​ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ ។ នៅ​ពាក់កណ្តាល​រដូវវស្សា​នេះ នឹង​អាច​មាន​ភ្លៀង​លាយឡំ​ផ្គរ រន្ទះ និង​បណ្តុំ​ខ្យល់​គួ​ច (Trump Wind or Whirl Wind) បន្ត​កើត​មាន​ច្រើន ក្នុង​នោះ​នឹង​អាច​បណ្តាល​ឲ្យ​បណ្តា​រាជធានី ខេត្ត មួយ​ចំនួន ដែល​មាន​ភូមិសាស្ត្រ​ជាប់ ក្បែរ​នឹង​តំបន់​ភ្នំ និង​ទី​ទំនាប​ជាប់​ផ្លូវទឹក ប្រឈម​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង ។ គ​- ចុងរដូវ​វស្សា ៖ រដូវវស្សា អាច​នឹង​បញ្ចប់​នៅ​ក្នុង​ស​ប្តា​ហ៍​ទី​៤ នៃ​ខែវិច្ឆិកា ជាមួយនឹង​បរិមាណ​ទឹកភ្លៀង​ពី​មធ្យម​ទៅ​បង្គួរ ។ នៅ​ចុងរដូវ​វស្សា​នេះ អាច​មាន​ភ្លៀង​លាយឡំ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​មធ្យម ។

៣- កូន​រដូវប្រាំង ៖ នៅ​ក្នុង​រដូវវស្សា​ឆ្នាំ ២០២២​នេះ អាច​នឹង​មិនកើត​មានកូន​រដូវប្រាំង​នោះ​ទេ ប៉ុន្តែ​បរិមាណ​ទឹកភ្លៀង​អាច​មាន​សភាព​ថមថយ​ខ្លះ (​អំឡុង​ចុងខែ​កក្កដា ឬ​ដើមខែ​សីហា​) តែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ។

៤- ស្ថានភាព​ព្យុះ ៖ នៅ​ក្នុង​ឆ្នាំ ២០២២​នេះ​ចំនួន​ព្យុះ​អាច​នឹង​កើតឡើង​ក្នុង​រង្វង់​ពី ២៦-២៨ ព្យុះ នៅ​ក្នុង មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក នឹង​អាច​មាន​មួយ​ចំនួន​ទៀត​កើតឡើង​ផ្ទាល់​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ