ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះបាតុកម្មកម្មកររោងចក្រ ឈានដល់ការ​បិទកំណាត់​ផ្លូវវេងស្រេង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា នាព្រឹកថ្ងៃទី​​​១៩ មេសា ឆ្នាំ​២០២២ កម្មករោងចក្រ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា នាព្រឹកថ្ងៃទី​​​១៩ មេសា ឆ្នាំ​២០២២ កម្មករោងចក្រកាត់ដេរ សំលៀកបំពាក់ ឃែនធើរេន អីភែរឹល (ខេមបូឌា) ​មានទីតាំង​នៅ​តាមបណ្តោយផ្លូវវេងស្រេង ស្ថិត​ក្នុង​ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ នាំគ្នា​តវ៉ាបិទផ្លូវវេងស្រេង​ ដោយសារថៅកែរោងចក្រលួច​ដឹកម៉ាស៊ីនដេរ និង​សម្ភារផ្សេងៗចេញពីក្នុងរោងចក្រ​ ដោយ​មិនបាន​ប្រជុំ​ប្រាប់កម្មករ ឬ​តំណាងកម្មករឱ្យ​​បាន​ដឹងជា​មុន​នោះ​ទេ ។​

តាមសេចក្តីរាយការណ៍បានបន្ត​ថា ក្រុម​កម្មករ​មានការ​ព្រួយបារម្ភ​ថា​ នៅពេល​ថៅកែដឹកសម្ភារចេញអស់ហើយ​នឹង​បិទរោងចក្រនោះ ដោយ​មិនបានទូទាត់ប្រាក់អតីតភាពការងារ ឬមួយក៏ប្រាក់​ឧបត្ថម្ភ​ផ្សេងៗតាមច្បាប់ការងារ ។​

កម្មករចាប់ផ្តើម​មានការ​ភ្ញាក់​ផ្អើល​កាលពីថ្ងៃទី ១៨ មេសា ម្សិលមិញ រហូតមកដល់ព្រឹកថ្ងៃទី​​​១៩ មេសានេះ ​ពួកគាត់​ចាប់​ផ្តើមនាំគ្នា​បិទផ្លូវ​នៅមុខ​រោងចក្រ ដើម្បី​ធ្វើការ​តវ៉ា​តែម្តង ។​

ការបិទផ្លូវ​​ខាងលើមានរយៈពេលប្រហែលជាង​កន្លះម៉ោង ដោយសារមានការ​សម្របសម្រួលពីអាជ្ញាធរខណ្ឌពោធិ​សែនជ័យដឹកនាំដោយ​អភិបាល​រងប៉ាង លីដា ចុះទៅសម្រសបម្រួលជាមួយ​ក្រុមកម្មករ ទើប​ក្រុមកម្មករបានបើកផ្លូវឡើងវិញហើយ ដោយធ្វើការ​ដោះស្រាយគ្នា​នៅក្នុងរោងចក្រ ។​

សូម​បញ្ជាក់​ថា កម្មករធ្វើការ​នៅរោងចក្រ​ខាងលើមាន​ចំនួនជាង​​​៣០០នាក់ ដោយឡែក​កម្មករដែលធ្វើ​ការ​បិទផ្លូវតវ៉ាមាន​ចំនួនជាង​​​២០០នាក់ ។ ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ