ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១ខែមីនាសមត្ថកិច្ចចាប់រថយន្តដឹកលើសទម្ងន់ជិត ៣០០គ្រឿង និងពិន័យជាប្រាក់ជិត៥០០លានរៀល

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​ថា ក្នុង​ខែមីនា ឆ្នាំ​២០២២ ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់​បាន​ចំនួន ២៨២ គ្រឿង និង​ពិន័យ​ជា​ថវិកា​ជាង…

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​ថា ក្នុង​ខែមីនា ឆ្នាំ​២០២២ ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់​បាន​ចំនួន ២៨២ គ្រឿង និង​ពិន័យ​ជា​ថវិកា​ជាង ៤៩៩​លាន​រៀល ថយ​ចុះ​ប្រមាណ​៥ % បើ​ប្រៀបធៀប​ទៅ​នឹង​ខែកុម្ភៈ ឆ្នាំ​២០២២ ។

យោង​តាម​ហ្វេ​ស​ប៊ុ​ក ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ មេ​សា​ថា នៅ​ខែមីនា ឆ្នាំ​២០២២ គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ដឹកនាំ​ការ ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​បាន​ចាប់​រថយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​២៨២ គ្រឿង និង​ពិន័យ​ថវិកា​សរុប​ចំនួន​៤៩៩ លាន​រៀល ដោយ​មានការ​ថយ​ចុះ​ចំនួន​១៧​គ្រឿង ស្មើ​៥ % បើ​ធៀប​នឹង​ទិន្នន័យ ខែកុម្ភៈ ឆ្នាំ​២០២២ កន្លង​ទៅ មាន​ចំនួន​២៩៩ គ្រឿង​។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ក៏​បាន​ក្រើនរំលឹក​ដល់ ម្ចាស់​រថយន្ត​ដឹក​ទំនិញ​ទាំងអស់​ត្រូវ​ដឹង​ថា ការ​បង្ក​ផល​ប៉ះពាល់​ដែល​បណ្តាល​មក​ពី​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់ គឺ​បាន​បំផ្លាញ​ផ្លូវជាតិ​ដែល​នាំ​ឱ្យ​ខាតបង់​ថវិកាជាតិ ព្រមទាំង​បង្ក​នូវ​គ្រោះថ្នាក់​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​សាធារណៈ និង​ជីវិត​មនុស្ស​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ