ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាច់​យូរ​ជូរ​មាត់ ចាប់​ចៅស្រី​បង្កើត​ខ្លួនឯង

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ តា​ចាស់​ម្នាក់​បាន​ធ្វើ​ដំណើរ​ពី​ខេត្តកំពង់ធំ​ទៅ​លេង​កូន​ពេល​ភ្ជុំបិណ្ឌ​​នៅ​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម លុះ​ពេល​យប់​ឡើង​កូន​ឲ្យ​ដេក​នៅ​លើ​ផ្ទះ ​ក៏​លប …

ខេត្តកំពង់ចាម ៖ តា​ចាស់​ម្នាក់​បាន​ធ្វើ​ដំណើរ​ពី​ខេត្តកំពង់ធំ​ទៅ​លេង​កូន​ពេល​ភ្ជុំបិណ្ឌ​​នៅ​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម លុះ​ពេល​យប់​ឡើង​កូន​ឲ្យ​ដេក​នៅ​លើ​ផ្ទះ ​ក៏​លប​បើក​មុង​ចៅស្រី​អាយុ​១៣​ឆ្នាំ​ចាប់រំលោភ​រហូត​បាន​សម្រេច​តាម​ចំណង់តណ្ហា​របស់​ខ្លួន​រួច​ទៅ​ដេក​វិញ​ដូច​គ្មាន​អ្វី​កើតឡើង​អ៊ីចឹង ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា តា​ចាស់​រូប​នោះ​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង ។

លោក​វរសេនីយ៍ទោ ប្រាក់ សុ​គុណ អធិការ​នគរបាល​ស្រុក​ជើងព្រៃ បាន​ប្រាប់​ឲ្យ​ដឹង​ថា តា​ចាស់​ល្មោភកាម​ខាងលើ​នេះ​ឈ្មោះ អោម សែ​ម អាយុ​៧០​ឆ្នាំ រស់នៅ​ភូមិ​តាំង​ក្រសាំង ឃុំ​តាំងក្រសាំង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ បាន​ធ្វើ​ដំណើរ​មក​លេង​កូនបង្កើត​នៅ​ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ដើម្បី​មក​លេង​រដូវ​ភ្ជុំបិណ្ឌ​នេះ លុះ​មក​ដល់​យប់​ថ្ងៃ​ទី​២៧ ខែកញ្ញា ឪពុក​ម្តាយ​បាន​នាំ​គ្នា​ដេក​នៅ​ខាងក្រោម​ផ្ទះ ដោយ​កូនស្រី​អាយុ​១៣​ឆ្នាំ​ដេក​នៅ​លើ​ផ្ទះ​ជាមួយ​ជីតា ដែល​ក្នុង​ចិត្ត​នឹក​ថា​មិន​មានរឿង​អ្វី​ដែល​កើតឡើង​នោះ​ទេ ។

លោក​វរសេនីយ៍ទោ ប្រាក់ សុ​គុណ ប្រាប់​បន្ត​ថា ដោយសារ​តែ​តា​ចាស់​នេះ​ដាច់​ចំណី​យូរ​ឆ្នាំ​មក​ហើយ ចំណែក​ប្រពន្ធ​បាន​ស្លាប់​ចោល​ទៀត លុះ​ពេល​ដែល​ឃើញ​ចៅ​កំពុង​តែ​ដេក​តែឯង​ដូច្នេះ​ក៏​បាន​លប​ទៅ​សើយ​មុង​ថ្នម​ៗ  និង​បាន​ចាប់រំលោភ​សេពសន្ថវៈ​ចៅស្រី​រហូត​ដល់​បាន​សំរេច​តាម​បំណង ហើយ​ក៏​បាន​ចេញ​មក​សំងំ​ដេក​វិញ​ធ្វើ​ដូច​ជា​មិនដឹង​ថា​មានរឿង​អ្វី​ដែល​បាន​កើតឡើង​អ៊ីចឹង បន្ទាប់​មក​ចៅស្រី​បាន​ងើប​ចេញពី​កន្លែងដេក​ប្រញាប់​ចុះ​មក​ដីរ​ត់ទៅ​ប្រាប់​អ្នក​ជិតខាង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​យប់ រួច​ក៏​ដឹង​ដល់​មេ​ភូមិ​រាយការណ៍​ទៅ​នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ឲ្យ​បានដឹង​ពី​ហេតុការណ៍ ។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៦ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​មក​ដល់​ផ្ទះ​កើតហេតុ​នាំ​តា​ចាស់​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​ដើម្បី​សួរនាំ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​តា​ចាស់​ល្មោភកាម​រូប​នេះ​បាន​ឆ្លើយ​សារភាព​ពិតជា​បាន​ចាប់រំលោភ​ចៅស្រី​ខ្លួនឯង​ពិតប្រាកដ​មែន ។

លោក​អធិការ​នគរបាល​ស្រុក​ជើងព្រៃ​បញ្ជាក់​បន្ថែម​ថា កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​កំពុង​តែ​កសាង​សំណុំរឿង​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់​ហើយ ដោយ​កូនបង្កើត​របស់​តា​ចាស់​រូប​នេះ​ក៏​សុខចិត្ត​ឲ្យ​សមត្ថកិច្ច​ធ្វើ​តាម​ច្បាប់​ទៅ​ចុះ ព្រោះតែ​មិន​នឹក​ស្មានថា​ឪពុក​ខ្លួនឯង​ហ៊ាន​ប្រព្រឹត្ត​ទ​ង្វើ​បែប​នេះ​សោះ ៕