ត្រឹម៣ថ្ងៃចូលឆ្នាំ! ភ្ញៀវទេសចរជាង២០ម៉ឺននាក់មកកម្សាន្តខេត្តកំពត
- កំពត
ខេត្តកំពត ៖ ដំណើរកំសាន្តពីសំណាក់ភ្ញៀវទេសចរណ៍ចូលមកលេងក្នុងទឹកដីខេត្តកំពត រយៈពេល៣ថ្ងៃក្នុងថ្ងៃបុណ្យ
ខេត្តកំពត ៖ ដំណើរកំសាន្តពីសំណាក់ភ្ញៀវទេសចរណ៍ចូលមកលេងក្នុងទឹកដីខេត្តកំពត រយៈពេល៣ថ្ងៃក្នុងថ្ងៃបុណ្យ
ខេត្តកំពត ៖ ដំណើរកំសាន្តពីសំណាក់ភ្ញៀវទេសចរណ៍ចូលមកលេងក្នុងទឹកដីខេត្តកំពត រយៈពេល៣ថ្ងៃក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ តាមការពិនិត្យមើលពីទិដ្ឋភាពដំណើរកម្សាន្តរបស់បងប្អូនភ្ញៀវទេសចរជាតិនិងអន្តរជាតិនៅតាមតំបន់រមណីយដ្ឋាននិងកន្លែងកម្សាន្តនានាក្នុងទឹកដីខេត្តកំពតឆ្នាំនេះឃើញថាមានសភាពផុលផុសនិងសប្បាយរីករាយគួរជាទីមោទន:ពីសំណាក់បងប្អូនភ្ញៀវទេសចរដែលចូលមកលេងក្នុងទឹកដីខេត្តកំពតនេះផងដែរ។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្ត បានឱ្យដឹងថា ភ្ញៀវទេសចរមកលេងខេត្តកំពតរយ:ពេល៣ថ្ងៃក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ នេះ មានភ្ញៀវសរុបចំនួ២៤៨,២៨២នាក់ ។ ក្នុងនោះភ្ញៀវទេសចរណ៍តាមរមណីយដ្ឋានសហគមន៍គោលដៅទេសចរណ៍នានាចំនួន ១២៧,១៣៥នាក់ភ្ញៀវទេសចរក្នុងស្រុកចំនួន ១២៥,៨៤០នាក់ ។
-ភ្ញៀវបរទេសផ្ទៃក្នុងចំនួន ១២៩៥នាក់ ។
លោកប្រធានមន្ទីរទេសចរណ៍បានបន្តទៀតថា÷ ភ្ញៀវទេសចរដែលបានចូលរួមសង្ក្រាន្តក្នុងក្រុងចំនួន១២១,១៤៧នាក់។
លោកប្រធានមន្ទីរក៏បានបញ្ជាក់ផងដែរថា សភាពការណ៍ទូទៅតាមតំបន់រមណីយដ្ឋាននានាក៏ដូចជានៅក្នុងខេត្តទាំងមូលដែរគឺគ្មានលេចចេញបាតុភាពអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ។ ក្នុងនោះដែរ មន្ទីរបានចាត់ក្រុមការងារជា៤ក្រុម ដើម្បីចុះតាមសេវាកម្មនិងរមណីយដ្ឋានសហគមន៍គោលដៅទេសចរណ៍នានាដើម្បីជំរុញការអនុវត្តសារាចរណែនាំរបស់ក្រសួងទេសចរណ៍។ រីឯនៅកន្លែងស្នាក់នៅរបស់ភ្ញៀវដូចជាសណ្ឋាគារ បន្ទប់ជួលផ្ទះសំណាក់គឺចាប់ពីថ្ងៃបុណ្យចូលឆ្នាំទី១ រហូតគម្រប់បីថ្ងៃគឺកន្លែងស្នាក់នៅនិងកក់បន្ថែមស្ទើរ 100% រយៈពេលបីថ្ងៃនេះ ហើយក៏ពុំមានបាតុភាពអ្វីទាំងថ្លៃម្ហូបអាហារនិងតម្លៃសេវាការស្នាក់នៅដោយពុំសមស្របនោះទេ។
ចំណែកការរៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍របស់កងកម្លាំងរាជអាវុធហត្ថក្រុងនិងខេត្ត ព្រមទាំងកងកម្លាំងនគរបាលចរាចរណ៍ក្រុងនិងខេត្ត ទាំងនៅតាមតំបន់រមណីដ្ឋានកម្សាន្តនានាទាំងនៅលើផ្លូវសាធារណៈក្នុងក្រុងកម្លាំងសមត្ថកិច្ចទាំងបីផ្នែកក្នុងខេត្តកំពតបានយកចិត្តទុកដាក់រៀបចំសណ្ដាប់ធ្នាប់តាមផ្លូវសាធារណៈនិងតំបន់កម្សាន្តនានាដើម្បីការពារសុវត្ថិភាពជូនភ្ញៀវបានយ៉ាងល្អប្រសើរផងដែរ ដែលធ្វើឲ្យចរាចរណ៍រយៈពេលបីថ្ងៃនៅក្នុងខេត្តកំពតនេះមិនមានការកកស្ទះដូចឆ្នាំកន្លងទៅនោះឡើយ។
ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិមានការកោតសរសើរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងខេត្តរួមនិងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធដែលបានយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ជូនភ្ញៀវបានយ៉ាងល្អប្រសើរ
រីឯសភាពការណ៍សន្តិសុខទូទៅ នៅក្នុងខេត្តរយៈពេល៣ ថ្ងៃនៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរសន្តិសុខសង្គមឃើញថាៈករណីចោរកម្មចោរឆក់និងសកម្មភាពចោរកម្មផ្សេងៗមានការស្ងប់ស្ងាត់បានល្អ។ រីឯផ្នែកចរាចរវិញរយៈពេលបីថ្ងៃនេះពុំមានហេតុការណ៍អ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះឡើយ ៕
ចែករំលែកព័តមាននេះ