ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ! ស្រែកហៅអ្នកផងជួយ​ នៅតែមិនទាន់

7 ឆ្នាំ មុន

ខេត្តកណ្ដាល ​៖ ​បុរស​ម្នា​ក់​អុំ​ទូកត្នោត​ទៅ​បេះ​ផ្កាស្នោរ លុះ​ដល់​ពាក់កណ្ដាល​បឹងស្រាប់តែលិច​ទូក បណ្តាលឱ្យ​លង់ទឹក​ស្លា.ប់ ដែល​ហេតុការណ៍នេះ​ កើត​ឡើង​កាលពី​វេលា​ម៉ោង​០៦​ និង​៣០​នាទីព្រឹក​ថ្ងៃ​ទី ២៧​ កញ្ញា ២០១៦ ស្ថិតនៅ​ចំណុច​បឹង​​ខ្វែង​ធំ ក្នុង​​ភូមិ​ត្នោត​ញី ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល​ ។

ខេត្តកណ្ដាល ​៖ ​បុរស​ម្នា​ក់​អុំ​ទូកត្នោត​ទៅ​បេះ​ផ្កាស្នោរ លុះ​ដល់​ពាក់កណ្ដាល​បឹងស្រាប់តែលិច​ទូក បណ្តាលឱ្យ​លង់ទឹក​ស្លាប់ ដែល​ហេតុការណ៍នេះ​ កើត​ឡើង​កាលពី​វេលា​ម៉ោង​០៦​ និង​៣០​នាទីព្រឹក​ថ្ងៃ​ទី ២៧​ កញ្ញា ២០១៦ ស្ថិតនៅ​ចំណុច​បឹង​​ខ្វែង​ធំ ក្នុង​​ភូមិ​ត្នោត​ញី ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល​ ។

​ប្រភពឱ្យ​ដឹងថា ​ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​​រ៉​ន ស្នា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ក្នុង​ភូមិ​ត្នោត​ញី ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល​ ​។

​ប្រភពដដែលបន្តថា ​ជន​រង​គ្រោះ​​និង​​ម្នាក់​ទៀត​ឈ្មោះ​ផេង ទី ភេទ​ស្រី អាយុ​៥២​ឆ្នាំ (ត្រូវជា​ម្តាយមីង) បាន​បបួល​គ្នា​ជិះទូក​ត្នោត ទៅ​បេះ​ផ្កាស្នោ​នៅ​បឹង​ខ្វែង​ធំ ។ ពេល​នោះ​ឈ្មោះ​រ៉​ន ស្នា ​ជិះទូក​ត្នោត​​ទៅ​មុន​តែ​ម្នាក់ឯង ចំណែកស្ត្រី​​ឈ្មោះ​ផេង ទី កំពុង​ស្តារ​ទូក​ត្នោត​ទៅ​​តាម​ក្រោយ​។

លុះ​ជន​រង​គ្រោះ​អុំទូកត្នោត​បាន​ចម្ងាយ​ប្រហែល​១៥​ម៉ែត្រ​ពី​ច្រាំង ដល់​ពាក់កណ្ដាល​បឹង ក៏​​លិច​ទូកត្នោត​​បាត់​ទាំង​មនុស្ស បាត់​ទាំង​ទូក ។ ភ្លាម​នោះ ស្ត្រី​​ឈ្មោះ​ផេង ទី ត្រូវជា​មីង​ និង​ឈ្មោះ​ហៅ គឹ​ម​ហុង ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ​ ត្រូវជា​បងថ្លៃ​ ​បានឃើញ​​ក៏ស្រែក​ហៅ​​បងប្អូន​ ​អ្នក​ជិតខាង​ឱ្យ​ទៅ​ជួយ​ភ្លាម​ៗ​ដែរ ។ តែ​ដោយ​ជន​រង​គ្រោះ​មិន​ចេះ​ហែល​ទឹក​ក៏​​លង់ទឹក​លិច​បាត់​ រក​មិនឃើញទេ ។​ លុះ​​ប្រហែល​កន្លះ​ម៉ោង​ក្រោយ ​ទើប​រកសាកសព​ជន​រង​គ្រោះឃើញ ។

ក្រោយ​ពីទទួល​បាន​ព័ត៌មាន ​កម្លាំង​ប៉ុស្តិ៍​ខ្ពប​​​បាន​ធ្វើការ​ពិនិត្យ​សាកសពឃើញ​ថា ​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិត​មែន ​។