ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ក្រាន្ត​ឆ្នាំ​ថ្មី​លើ​ទឹកដី​ខេត្តកំពង់ឆ្នាំង នៅ​សួនច្បារ​សម្ដេចចៅហ្វា​វាំង គង់ សំ​អុល

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២២ បាន​ដឹកនាំ​អភិ​បាល​រង​ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិក្សា​នុ​សិស្ស និង​ប្រជាពលរដ្ឋ ប្រារព្ធ​​ពិធី​បើក​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី ក្រោម​អធិ​បតីភាព

ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២២ បាន​ដឹកនាំ​អភិបាលរង​ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិក្សា​នុ​សិស្ស និង​ប្រជាពលរដ្ឋ ប្រារព្ធ​ពិធី​បើក​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី ក្រោម​អធិបតីភាព ឯកឧត្តម បណ្ឌិត​សភាចា​រ្យ អ៊ុ​ក រ៉ា​ប៊ុ​ន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ​។ ពិធី​នេះ​ប្រព្រឹត្ត​ឡើង​នៅ​សួនច្បារ​សម្ដេចចៅហ្វា​វាំង គង់ សំ​អុល ស្ថិត​នៅ​ក្នុងភូមិ​ធម្មយុត្តិ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ដោយ​មាន​ប្រជាពលរដ្ឋ​ចូលរួម​យ៉ាងច្រើន​កុះករ ។

មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​កិច្ច​បើក​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី នា​ពេល​នោះ ឯកឧត្តម បណ្ឌិត​សភាចា​រ្យ អ៊ុ​ក រ៉ា​ប៊ុ​ន បាន​មាន​ប្រសាសន៍​ថា​៖ ឆ្នាំ​នេះ យើង​ពិតជា​មានភ័ព្វ​សំណាង​ខ្លាំង​ណាស់ ដោយ​មានឱកាស​បាន​ចូលរួម​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី បន្ទាប់​ពី​ប្រជាពលរដ្ឋ​យើង​ទូ​ទាំង​ប្រទេស បាន​អាក់ខាន​ប្រារព្ធ​ពិធី​នេះ​អស់​រយៈពេល​២​ឆ្នាំ​រួច​មក​ហើយ ដោយ​សារ​តែ​បញ្ហា​កូ​វី​ដ​១៩ ហើយ​ការ​ដែល​បាន​បើក​ប្រទេស​ឡើង​វិញ ក៏​ដោយសារ​ជំងឺ​កូ​វី​ដ​បាន​ស្ងប់ស្ងាត​ដែរ ។ ទាំង​អស់នេះ​គឺ​ដោយសារ​ប្រមុខ​ដឹកនាំ ដែល​មាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ដែល​បាន​ខិតខំ​ស្វះ​ស្វែងរក​វ៉ាក់សាំង​ពី​បរទេស មក​ចាក់​ជូន​ប្រជាពលរដ្ឋ ដែល​បាន​ដំណើរការ​ចាប់ពី​ដូ​ស​ទី​១ រហូត​ដល់​ដូ​ស​ទី​៤ នេះ​បើ​គ្មាន​វ៉ាក់សាំង​ទេ ជំងឺ​កូ​វី​ដ នឹង​កើនឡើង ពេល​នោះ​ប្រទេស​ជាតិ​ក៏​មិន​អាច​បើក​ដំណើរការ​ឡើង​វិញ​បាន​ដែរ ។

ឯកឧត្តម បណ្ឌិត​សភាចា​រ្យ អ៊ុ​ក រ៉ា​ប៊ុ​ន ក៏​បាន​កោតសរសើរ​ដល់​ថ្នាក់ដឹកនាំ ដែល​មាន​ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ឋ ជា​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​រៀបចំ​ឲ្យ​មាន​ពិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី នៅ​តាម​គោលដៅ​ជា​ច្រើន​កន្លែង​ក្នុង​ខេត្ត ដើម្បី​ញ៉ាំង​ឲ្យ​ប្រជាពលរដ្ឋ​បាន​ចូលរួម​លេង​សប្បាយ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​យើង បន្ទាប់​ពី​ពួក​គាត់​បាន​អាក់ខាន​មួយ​រយៈ​ដោយសារ​វិបត្តិ​កូ​វី​ដ​១៩ ។

សូម​រំ​ឮ​កថា ៖ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំខាល ចត្វា​ស័ក ២៥៦៦​នេះ​ដែរ ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ណែនាំ​ដល់​អភិបាលរង​ខេត្ត ដឹកនាំ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រៀបចំ​ទីតាំង​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​លេង កម្សាន្ត មាន​ជា​ច្រើន​កន្លែង​ដូច​ជា ៖ នៅ​សួនច្បារ សម្ដេច​ហ្វា​វាំង គង់ សំ​អុល , សួនច្បារ​វិមាន​ឯករាជ្យ​, សួនច្បារ​ដើម​ពោធិ៍​ផ្សារ​ក្រោម ក្នុង​ក្រុង​កំពង់ឆ្នាំង និង​នៅ​ទំនប់​ឈ្វាំង ក្នុងស្រុក​រលាប្អៀរ​។

ក្រៅពី​នោះ ឯកឧត្តម អភិបាលខេត្ត ក៏​បាន​ចាត់​ឲ្យ​មានការ​ប្រារព្ធ​ពិធី​ធ្វើ​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី នៅ​តាម​តំបន់​នានា​នៅ​តាម​មូលដ្ឋាន​មួយ​ចំនួន ដែល​បាន​ប្រព្រឹត្ត​ឡើងជា​បន្តបន្ទាប់ ដូច​ជា នៅ​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត នៅ​សាលាស្រុក​បរិបូណ៌ សាលាស្រុក​កំពង់លែង ស្រុក​ជល​គី​រី និង​តាម​បណ្ដា​មូលដ្ឋាន​ដទៃ​ទៀត ដែល​ញ៉ាំង​ឱ្យ​ពិធីបុណ្យ​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ​បាន​អ​ធឹ​ក​អធម្ម​ក្រៃ​លែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ