ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់ ! ជិះ​ម៉ូតូ​ទៅ​ស្រុក​ត្រូវ​ឡាន​ដឹក​ដី​បុក​ស្លា.ប់​ម្នាក់​របួសធ្ងន់​ម្នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ដី​១​គ្រឿង​បាន​បើក​យ៉ាង​លឿន​វ៉ា​ជែង​យានយន្ត​ជា​បន្តបន្ទាប់​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​១​គ្រឿង​បណ្ដាល​ឲ្យ​ស្លា.ប់​បុរស​ម្នាក់ និង​របួសធ្ងន់​ម្នាក់ …

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ដី​១​គ្រឿង​បាន​បើក​យ៉ាង​លឿន​វ៉ា​ជែង​យានយន្ត​ជា​បន្តបន្ទាប់​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​១​គ្រឿង​បណ្ដាល​ឲ្យ​ស្លាប់​បុរស​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣៥​នាទី​ល្ងាច ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

យុវជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ នឹម ប៊ុ​ន​លី អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ចំណែក​នាង​ក្រមុំ​ម្នាក់​ទៀត​ដែល​រង​របួសធ្ងន់​ឈ្មោះ ខាត់ ចាន់​រី អាយុ​១៨​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ក្នុងភូមិ​ក្រាំង​កណ្ដាល ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​នៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ដោយឡែក​រថយន្ត​បង្ក​ជា​ប្រភេទ​រថយន្ត​បែន​ដឹក​ដី និង​មិន​ត្រូវ​បាន​គេ​ស្គាល់​ម៉ាក​នោះ​ឡើយ ព្រោះ​បាន​បើក​រត់គេច​បាត់​ស្រមោល ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1SC-2130 ឌុ​ប​គ្នា​ពី​ជើង​ទៅ​ត្បូង ទំនង​ទៅ​លេង​ផ្ទះ​នៅ​ខេត្តកំពង់ស្ពឺ ព្រោះ​ជា​ល្ងាច​ថ្ងៃ​សៅរ៍ និង​ព្រឹក​ឡើង​ថ្ងៃអាទិត្យ ត្រូវជា​ថ្ងៃ​សម្រាក​ពី​ការងារ លុះ​ពេល​ទៅ​ដល់​ចំណុច​កើតហេតុ​ខាងលើ​ស្រាប់តែ​មាន​រថយន្ត​បែន​ដឹក​ដី​១​គ្រឿង​មិន​ស្គាល់​ម៉ាក​បើក​បញ្ច្រាសទិស​គ្នា​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​វ៉ា​ជែង​យានយន្ត​នៅ​ខាង​មុខជា​បន្តបន្ទាប់​បាន​បុក​ម៉ូតូ​ជន​រង​គ្រោះ​ឲ្យ​ដួល​ច្រ​ង៉ា​ប់​ច្រ​ង៉ិ​ល​បណ្ដាល​ស្លាប់​បងប្រុស​ភ្លាម​ៗ រីឯ​ប្អូនស្រី​បាន​រង​របួសធ្ងន់ បន្ទាប់​មក​រថយន្ត​បង្ក​បាន​បើក​រត់គេច​បាត់​ដោយ​សុវត្ថិភាព​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ហៅ​រថយន្ត​ពេទ្យ​ដឹក​នារី​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់ ចំណែក​សាកសព​ប្រគល់​ជូន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ហើយ​នគរបាល​កំពុងធ្វើការ​ស្រាវជ្រាវ​រក​រថយន្ត​បង្ក​នោះ​ហើយ ៕