ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមវាងផ្លូវមាត់ទន្លេ ចន្លោះផែថ្ម ជិតស្ពានជ្រោយចង្វារ ដល់ផ្សាររាត្រី នាព្រឹកថ្ងៃទី២០មេសា!

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​៖​ ​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានីភ្នំពេញ ​បានឱ្យ​ដឹង​ថា​ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០៦:០០នាទីព្រឹក រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់​ជាផ្លូវការនូវ​សមិទ្ធផលនានា…

រាជធានីភ្នំពេញ​៖​ ​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជធានីភ្នំពេញ ​បានឱ្យ​ដឹង​ថា​ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០៦:០០នាទីព្រឹក រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់​ជាផ្លូវការនូវ​សមិទ្ធផលនានា ដែលបានសាងសង់ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន មានទីតាំង​ជាប់សួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្ថិតនៅភូមិ១០ សង្កាត់ស្រះចកខណ្ឌដូនពេញ ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ ​

តាមសេចក្តីជូនដំណឹង ដើម្បីឱ្យកម្មវិធីខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ រដ្ឋបាលរាជ​ធានីភ្នំពេញ នឹងបញ្ចៀសចរាចរណ៍​ចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់តីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីផ្លូវលេខ៨៤ កែងតីរវិថីព្រះស៊ីសុវត្ថិ ដល់ផ្លូវលេខ១០៦ កែងតីរវិថីព្រះស៊ីសុវត្ថិ) នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ចាប់ពីម៉ោង ០៥:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។

សូមជម្រាបថា ផ្លូវដែលត្រូវបិទដើម្បីប្រារព្ធពិធីនាព្រឹកថ្ងៃទី២០ ខែមេសាខាងមុខនេះ គឺផ្លូវតាមមាត់ទន្លេមុខ​ព្រះបរមរាជវាំង ចាប់ពីផ្សាររាត្រី ចាប់ពីផ្លូវលេខ១០៦ រហូតដល់ហួស​មន្ទីរពេទ្យទាហាន ផែថ្ម ជិតស្ពានជ្រោយ​ចង្វារ នៅផ្លូវលេខ៨៤​។

​អាជ្ញាធររាជធានីភ្នំពេញ បានជម្រាបជូន​បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើ តាមកាលបរិច្ឆេទដូចបានជម្រាបជូន ដោយអនុគ្រោះ​។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យធ្វើចរាចរណ៍ ជាធម្មតាវិញ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ