ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុ.តចិត្ត! បុរស៣នាក់ជួបគ្រោះអកុសល ត្រង់ចំណុចស្តុបណតប្រ៊ីដ​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​៣​នាក់​បាន​ស្លា.ប់បាត់បង់ជីវិត​​ភ្លាម​ៗ​ ​ក្នុង​ហេតុការណ៍គ្រោះថ្នាក់​​​ចរាចរណ៍​​រវាង​​រថយន្ត​កុងតឺន័រ​បុ.ក​ម៉ូតូ​​មួយគ្រឿង កាលពី​វេលា​ម៉ោង​៣​​ឈានចូលព្រឹក​​ថ្ងៃ​ទី​១១​ ខែមេសា​ ឆ្នាំ​២០២២​ នៅ​ចំណុច​ស្តុប​ណ​ត​ប្រ៊ីដ​ ​នៅ​តាម​បណ្ដោយ​ផ្លូវ​២០០៤​កែង​ផ្លូវ​ហាណូយ ​ស្ថិត​ក្នុង​សង្កាត់​អូ​បែក​ក្អម…

រាជធានីភ្នំពេញ ៖ បុរស​៣​នាក់​បាន​ស្លា.ប់បាត់បង់ជីវិត​​ភ្លាម​ៗ​ ​ក្នុង​ហេតុការណ៍គ្រោះថ្នាក់​​​ចរាចរណ៍​​រវាង​​រថយន្ត​កុងតឺន័រ​បុ.ក​ម៉ូតូ​​មួយគ្រឿង កាលពី​វេលា​ម៉ោង​៣​​ឈានចូលព្រឹក​​ថ្ងៃ​ទី​១១​ ខែមេសា​ ឆ្នាំ​២០២២​ នៅ​ចំណុច​ស្តុប​ណ​ត​ប្រ៊ីដ​ ​នៅ​តាម​បណ្ដោយ​ផ្លូវ​២០០៤​កែង​ផ្លូវ​ហាណូយ ​ស្ថិត​ក្នុង​សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ ​រាជធានីភ្នំពេញ ។

​ជន​រង​គ្រោះ​​ដែលបាត់បង់ជីវិត​ទាំង​​​៣នាក់​ខាងលើ ​​រួម​មាន ១-ឈ្មោះ នៅ ប៊ុ​ន​ណា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ រត់​ម៉ូតូ​កង់​បី រស់នៅ​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានីភ្នំពេញ ២​-ឈ្មោះ គង់ សុមា​រិ​ទ្ធ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត រស់នៅ​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ​រាជធានីភ្នំពេញ និង​៣-ជនរងគ្រោះ​​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​ ។ ជនរងគ្រោះទាំង​​​៣នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស​វី ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ ​ភ្នំពេញ​ 1CB- 8957 ។ ដោយឡែកភាគីខាងរថយន្តកុងតឺន័រ អ្នក​បើកបរ​​មិនស្គាល់អត្ត​សញ្ញាណនោះទេ បាន​បើក​គេច​បាត់ ។​

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ជន​រង​គ្រោះ​ទាំង​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស​​វី ពណ៌​ខ្មៅ បើកបរ​តាម​បណ្តោយ​ផ្លូវ​២០០៤ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ ​ត្រង់​​ចំណុច​ស្តុ​បណ​ត​ប្រ៊ីដ​ ក៏​ស្រាប់តែ​​មាន​រថយន្ដ​កុងតឺន័រ​បើក​តាម​បណ្ដោយ​ផ្លូវ​ហាណូយ ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​គ្នា​ ហើយ​រថយន្ត​កុងតឺន័រ​បាន​បុ.ក​ម៉ូតូ​យ៉ាង​ពេញទំហឹង ​បណ្តាល​ឱ្យ​​ជន​រង​គ្រោះ​​ខ្ទាត​​រាយ​ប៉ាយ​ពេញ​ផ្លូវ ស្លា.ប់​២​នាក់​​ភ្លាម​ៗនៅ​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ចំណែក​ម៉ូតូ​​ខ្ទាត​ទៅ​ចិញ្ចើម​ផ្លូវ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ផ្នែក​ខាង​មុខ រីឯ​រថយន្ត​បង្ក​បាន​បើក​គេច​ខ្លួន​បាត់​ស្រមោល​។

​តាម​​​ប្រភពដដែលបានបន្ត​ថា ​ជន​រង​គ្រោះ​ម្នាក់​ដែល​រង​របួសធ្ងន់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​​គ្លីនិកឯកជន​​បាន​​មក​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ​ប៉ុន្តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​ស្លា.ប់​បាត់បង់ជីវិត​ ត្រូវបាន​​រថយន្ត​​គ្លីនិកឯកជន​​ដឹក​ស.ព​មក​កន្លែង​កើតហេតុ​វិញ​ភ្លាម​ៗ ។ បន្ទាប់​មក​ក៏​មាន​វត្តមាន​​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ចុះ​មក​ដល់​​កន្លែងកើតហេតុ​ភ្លាម​ៗ ​ហើយ​ទាក់ទង​ទៅ​សមត្ថកិច្ច​នគរបាល​ជំនាញ​ចរាចរណ៍​ខណ្ឌ​សែន​សុខ​ភ្លាម​ៗ​ផង​ដែរ ហើយ​ខាង​សមត្ថកិច្ច​ជំនាញ​ទៅ​ក្រុម​គ្រួសារ​ស.ព​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​នគរបាល​ជំនាញ​ខណ្ឌ​សែន​សុខ​បាន​វាស់វែង​នឹង នឹង​ធ្វើ​លិខិត​ប្រគល់​ស.ព​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ចំណែក​ស.ព​ជនរងគ្រោះ​ម្នាក់​ទៀត​ដោយ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ ត្រូវ​បាន​សមត្ថកិច្ច​ឱ្យ​រថយន្ត​ដឹក​ស.ព​យក​ទៅ​​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា​ រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ