រាជធានីភ្នំពេញ ៖ បន្ទាប់ពីជម្លោះពាក្យសម្តីរវាងតារាចម្រៀងនាងលី អីុវ៉ាធីណា និង សុខ ពិសី មិនទាន់បានផ្សះផ្សា និងបានរាលដាលដល់អ្នកគាំទ្រពួកនាងផងនោះ លី អីុវ៉ាធីណា បានរងការរិះគន់បន្ថែមទៀត បន្ទាប់ពីបង្ហោះពាក្យសម្តីឌឺដងដាក់សុខ ពិសី ។
តាមហ្វេសប៊ុកលី អីុវ៉ាធីណា បានសរសេរខ្លីថា «នាងខ្ញុំសំឡេងបានតែប៉ុណ្ណឹងទេ នាងខ្ញុំដឹងថា សំឡេងនាងខ្ញុំមានកម្រិត នាងខ្ញុំមុខតែអីុចឹង មិនស្អាត មិន Cute ធម្មជាតិបង្កើតនាងខ្ញុំមកបែបនេះ ខុសដែរមែន» ។
តាមរយៈសារដ៏ខ្លីមួយនេះត្រូវទស្សនិកជនមួយចំនួនចាត់ទុកថា ជាពាក្យសម្តីដែលមានន័យឌឺដង ផ្លែផ្កាដាក់តារាចម្រៀងនាងសុខ ពិសី ខណៈពេលដែលសុខ ពិសី ធ្លាប់និយាយថា អីុ វ៉ាធីណា ជាមនុស្សយិនស៊ិន ។
ហ្វេសប៊ុកដែលដាក់ឈ្មោះថា Nilinon Coreizeven បានចូលទៅ Command ពីក្រោមពាក្យសម្តីរបស់លី អីុវ៉ាធីណា ថា «និយាយមកធម្មតា តែន័យសាហាវណាស់ ចែឌឺកប់។ ត្រូវហើយមុខយើងធម្មជាតិអាក្រក់ តែចិត្តចែឯងមើលទៅវាអាក្រក់ជាងមុខចែឯង» ។
ចំណែកហ្វេសប៊ុកឈ្មោះ Dãťö Sourin បានសរសេរថា «ម៉េចក៏និយាយដៀមដាមគេរហូតអីុចឹងបង ? កុំនិយាយរឿងសម្ផស្ស និយាយរឿងល្បីវិញ បងឯងស៊ូជាមួយបងសុខ ពិសី កើតអត់ ? គេល្បីជាងបង ទទួលស្គាល់ទៅ កុំឱ្យគេស្អប់ជាងនេះអី» ។
ដោយឡែក Pich Hunter បាននិយាយថា «ឡើងបងតុ និងបងរ៉ូលីនលាន់មាត់ថា «ថាគេពីរោះជាងម្ចាស់ដើម» ពួកគាត់គណៈកម្មការដូចគ្នាក៏ចង់ប្រតិកម្មជំនួសហើយហ្នឹង ចុះទម្រាំបងពិសីវិញ ចង់ដឹងថាតើអ្នកណាជាហ្វែនផ្គាប់មុខឱ្យប្រាកដទៅ ?» ។
CouCou Karat សរសេរថា «អូននិយាយត្រូវណាស់ សីលធម៌មនុស្សគឺសំខាន់ ព្រោះរកស៊ី អាជីពដូចគ្នា មិនគួរណាទៅវ៉ៃប្រហារគេជាសាធារណៈអីុចឹងទេ ខ្លួនឯងហ្នឹងក៏មិនមែនអស្ចារ្យ ឬចេះដឹងអីជាងគេដែរ បើកុំតាបានឱកាសមុនគេតិចឱ្យឡើងប្រលងដូចគេក៏មិនជាប់ផង។ មកពីចរិតអីុចឹង ទើបមួយជាតិហើយមិនល្បីដូចគេ ដល់ល្បីមកល្បីរឿងឈ្នានីសគេវិញ ចប់!» ។
Ying YaDa សរសេរថា «និយាយធម្មតាធ្វើចរិតតួឯកចង់ថាមុខខ្លួនឯងស្អាតធម្មជាតិមិនបានកែដូចគេ និយាយ ត្រង់ៗទៅចាំបាច់បង្កប់ន័យឱ្យគេកាត់ន័យដែរ គេយល់ហើយ អាចរិតឈ្នានីសហ្នឹងវាអីុចឹង មុខមាត់អាក្រក់ ឬស្អាតគ្មានអ្នកណាទៅទើសទេ គ្រាន់តែចរិតហ្នឹងកុំកាត់រកមុខពេកប៉ិនហ្នឹងបានហើយ បងឯងធម្មជាតិតែពីមុនមាត់រាងមានសាច់ជាងនេះ វា ជាអព្ភូតហេតុទេឬបង» ។
ការប្រើពាក្យសម្តីបែបនោះរបស់លី អីុវ៉ាធីណា រហូតមកដល់ពេលនេះ នៅមិនទាន់មានការតបតណាមួយពី សុខ ពិសី នៅឡើយទេ ក្រៅតែពីប្រិយមិត្តអ្នកគាំទ្រទាំងសងខាងបានផ្លោងសង្គ្រាមពាក្យសម្តីដាក់គ្នាប៉ុណ្ណោះ ។
ទាក់ទងទៅនឹងជម្លោះប្រធានសមាគមសិល្បករខ្មែរលោកសុះ ម៉ាច កាលពីថ្ងៃទី២២ កញ្ញា ២០១៦បានអំពាវនាវឱ្យកញ្ញាលី អីុវ៉ាធីណា និងកញ្ញាសុខ ពិសី សម្រួលគ្នា ហើយឈប់ការចេញវីដេអូឃ្លីបឆ្លងឆ្លើយ ផ្លែផ្កាដាក់គ្នាទៅវិញទៅមកតទៅទៀត វានាំឱ្យខាតទាំងពីរនាក់ទេ ។ លោកចង់ឱ្យមានការជជែកគ្នាជាលក្ខណៈផ្ទាល់ខ្លួន និងសូមទោសទៅវិញទៅមក នោះប្រសើរជាងការតាំងគ្នាជាសាធារណៈវាមិនល្អឡើយ។ លោកសង្ឃឹមថា ពួកនាងនឹងអធ្យាស្រ័យឱ្យគ្នា។ ភាគីទាំងសងខាងគួរយោគយល់ និងអត់ឱនអធ្យាស្រ័យគ្នាដើម្បីរក្សាតម្លៃដល់សិល្បៈ ៕
ចែករំលែកព័តមាននេះ