ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ករណីព្រៃផ្សៃមួយទៅលើលោកយាយអាយុ៨៦ឆ្នាំម្នាក់ ត្រូវជនអគតិប៉ងចាប់រំលោភ តែមិនបានសម្រេច ព្រោះត្រូវលោកយាយស្រែក តែជននោះក៏បានប្រើអំពើហិង្សាវាយទៅលើលោកយាយ បណ្តាលឱ្យរងរបួសយ៉ាងដំណំ ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១៥ កញ្ញា ២០១៦ ។
ប្រភពឱ្យដឹងថា លោកយាយរងគ្រោះ អាយុ៨៦ឆ្នាំ (របួសពេញខ្លួន) រីឯជនសង្ស័យឈ្មោះប៊ុង ធឿន អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួនភ្លាមៗ) ។
ប្រភពបន្តថា កាលពីក្បាលល្ងាចថ្ងៃដដែល ជនសង្ស័យឈ្មោះប៊ុង ធឿន ដើរចូលភូមិល្វាទោង ដោយសភាពស្រវឹងជោកជាំ ហើយពេលឃើញក្មេងស្រីៗក៏ដេញចាប់ តែត្រូវអ្នកភូមិដេញវាយ ពេលនោះជនសង្ស័យក៏រត់បាត់ទៅ ។ លុះដល់ម៉ោង១១យប់ (ម៉ោងកើតហេតុ) ជនសង្ស័យរូបនេះបានចូលទៅក្នុងផ្ទះលោកយាយ ក៏ចាប់ស្រាតសារុងសុំរួមរ័ក ហើយត្រូវលោកយាយរើបំរះស្រែកឱ្យអ្នកភូមិនៅក្បែរនោះជួយភ្លាមៗ ។
ពេលនោះ ជនសង្ស័យក៏វាយទៅលើលោកយាយបណ្ដាលឱ្យរងរបួសជាច្រើនកន្លែង ។ បន្ទាប់មក ត្រូវប្រជាពលរដ្ឋដែលនៅក្បែរនោះបានឮសំឡេងស្រែកឱ្យជួយ ។ ពេលនោះពួកគាត់ ក៏ចុះពីលើផ្ទះទៅមើល ស្រាប់តែឃើញជនសង្ស័យកំពុងវាយលោកយាយឃើញដូច្នេះ ពួកគាត់ក៏ចូលទៅចាប់ជនសង្ស័យចងទុក រួចរាយការណ៍មកសមត្ថកិច្ចប៉ុស្ដិ៍តែម្តង ។
ចែករំលែកព័តមាននេះ