ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ ដែលរកលុយតាមយូធូប លួងលោម​ក្មេងស្រី ២នាក់ ជាកូនឈ្នួល រំលោ.ភសេពសន្ថវ: បានសម្រេចច្រើនដង!

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន៖ នៅម៉ោង ៥ល្ងាច ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ កម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ បានទទួល​បណ្តឹងថា បុរសម្នាក់ ជាអ្នកបង្កើតវីដេអូ…

ខេត្តប៉ៃលិន៖ នៅម៉ោង ៥ល្ងាច ថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ កម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ បានទទួល​បណ្តឹងថា បុរសម្នាក់ ជាអ្នកបង្កើតវីដេអូ រកលុយតាមយូធូប បានរំលោភសេពសន្ថវៈ ទៅលើក្មេងស្រី ២នាក់។ ក្មេងស្រីរងគ្រោះទាំងនោះ ត្រូវជាកូន និងក្មួយរបស់បុរសម្នាក់ ដែលបានរាយការណ៍ ប្តឹងទៅប៉ូលិស ដែលស្ថិត​នៅក្នុង​ភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

នគរបាលបានឱ្យដឹងថា ក្មេងស្រីរងគ្រោះ ​មានអាយុ ១៤ឆ្នាំដូចគ្នា។ ទាំងពីរនាក់ ជាកូនឈ្នួលរបស់ជនសង្ស័យ ដែល​រស់នៅភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ចំណែកឯជនសង្ស័យ មាន​ឈ្មោះ ជុន ប្រុស ហៅ ​ញ៉ាញ់​ ភេទប្រុស អាយុ ២៩ឆ្នាំ ជាអ្នករកលុយ តាមយូធូប បច្ចុប្បន្នរស់នៅភូមិជាមួយគ្នានឹងក្មេងស្រីរងគ្រោះទាំងពីរនាក់ខាងលើ។

ប្រភពបន្តទៀតថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ បានទៅធ្វើជាកូនឈ្នួល ដើម្បីដាំបាយ ធ្វើម្ហូបឱ្យ​ជនសង្ស័យ​អស់រយៈពេលជាង ១ឆ្នាំមកហើយ។ បុរសនោះ បានលួងលោមក្មេងស្រីទាំងពីរនាក់ យកទៅរួមរក្ស​បាន​សម្រេ​ច​ជា​ច្រើន​លើក​ច្រើន​សា​ រហូតដល់ក្រោយមកក្មេងស្រីទាំងពីរនាក់ ចេះ​តែ​មាន​អាការ:ខុស​ប្លែក​ពី​ធម្មតា ដែលធ្វើឱ្យឪពុកម្តាយ និងអ្នកភូមិ មានការឆ្ងល់សង្ស័យ ព្រោះនាងបែកសាច់ធំ​លឿន​ខុ​សពីក្មេងដទៃ ទើបនៅថ្ងៃ​​ទី​២៦ ខែ​​មីនា ឆ្នាំ​​២០២២ ឪពុកម្តាយក្មេងស្រី​រង​គ្រោះ បានស៊ើបដឹងរឿង បន្ទាប់ពីសួរនាំកូន និងក្មួយស្រីរបស់ខ្លួន ដោយនាងបានសារភាពប្រាប់តាមត្រង់។ លុះដឹងច្បាស់ហើយ ​គឺនៅថ្ងៃទី១ ខែមេសា ឪពុកក្មេងស្រីរងគ្រោះ បានរាយការណ៍ ជូនសមត្ថកិច្ចប៉ុស្តិ៍ ឱ្យចាប់ឃាត់ខ្លួនបុរស​ជនសង្ស័យ​តែម្តង។

ពាក់ព័ន្ធនឹងបញ្ហានេះ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ ​ចាប់ឃាត់ខ្លួន នៅអធិការដ្ឋាន​នគរបាលស្រុកសាលាក្រៅ ដើម្បីរៀបចំសំណុំរឿង បញ្ជូនទៅតុលាការ៕ នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ