ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ខ្លាំង​ណាស់ ! ទាមទារ​ប្រហារ​ជិ​វិត​នៅ​នឹង​កន្លែង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ក្នុង​ចំណោម​៣​នាក់​ត្រូវ​ពលរដ្ឋ​ព័ទ្ធ​វាយ​សល់​ដង្ហើមចង្រិត ព្រមទាំង​ទាមទារ​ប្រហារជីវិត​នៅ​នឹង​កន្លែង បន្ទាប់​ពី …

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ក្នុង​ចំណោម​៣​នាក់​ត្រូវ​ពលរដ្ឋ​ព័ទ្ធ​វាយ​សល់​ដង្ហើមចង្រិត ព្រមទាំង​ទាមទារ​ប្រហារជីវិត​នៅ​នឹង​កន្លែង បន្ទាប់​ពី​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​នៅ​ចំណុច​ផ្លូវ​បេតុង​អត់លេខក្បែរ​មាត់​លូក្នុងភូមិ​ដើម​អំពិល សង្កាត់​ច្បារ​អំពៅ​១ ខណ្ឌ​ច្បារ​អំពៅ កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៦ តែ​ត្រូវ​បងប្អូន​ជន​រង​គ្រោះ​ដេញ​តាម​ទាន់​នៅ​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ឈ្មោះ វ៉េ​ន ថា​រុង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅផ្ទះ​លេខ​១០២ ផ្លូវ​បេតុង​អត់លេខ ភូមិ​តា​ង៉ូ​វ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ចំណែក​ម្នាក់​ទៀត​មិន​បាន​ស្គាល់ឈ្មោះ ត្រូវ​ចោរ​វាយ​ប្លន់​យក​ម៉ូតូ​ម៉ាក ស៊ុ​យ​ស៊ី​គី និ​ច ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ ភ្នំពេញ 1BL 2032 ។

ជនសង្ស័យ​ដែល​ត្រូវ​ពលរដ្ឋ​វាយ​សល់​ដ​ង្ហើ​ប​ចង្រិត​ឈ្មោះ ថា​ន ថុ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មានមុខ​របរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ មាន​ស្រុ​កំណើត ឃុំ​កំពុងត្រាច ស្រុក​រមាស​ហែក ខេត្តស្វាយរៀង និង​បក្សពួក​២​នាក់​ទៀត​មិន​ស្គាល់ឈ្មោះ ។

ប្រភព​ពី​ជន​រង​គ្រោះ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ រូបគេ​មាន​គ្នា​២​នាក់ ជិះ​ម៉ូតូ​ម៉ាក ស៊ុ​យ​ស៊ី​គី និ​ច យក​បាយ​ទៅ​ឲ្យ​ម្តាយ​លក់​នៅ​ផ្សារ​ច្បារ​អំពៅ ពេល​ត្រឡប់​មក​វិញ​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង​អត់លេខ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​ជនសង្ស័យ​៣​នាក់​បាន​ដើរ​ចេញពី​កន្លែង​ស្ងាត់ មក​ឈរ​ស្ទាក់​ម៉ូតូ​ឲ្យ​ឈប់ រួច​វាយ​១​ដៃ ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​រត់​ចោល​ម៉ូតូ ពេល​នោះ​ជនសង្ស័យ​ទាំង​៣​នាក់​បាន​លើក​ម៉ូតូ​របស់​ខ្លួន​ជិះ​ចេញ​ទៅ​បាត់ ។ បន្ទាប់​មក​ខ្លួន​បានរ​ត់ទៅ​ប្រាប់​បងប្អូន និង​សមត្ថកិច្ច​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​តាម​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​ភ្លាម​ៗ​យ៉ាង​ប្រកិត​ៗ​រហូត​ដល់​មុខ​អគ្គលេខាធិកា​ដ្ឋា​ន គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ ត្រង់​ចំណុច​ផ្លូវ​លេខ​២៤០ កែង​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ម៉ូតូ​ដែល​ជនសង្ស័យ​ទើបនឹង​ប្លន់​បាន​នោះ​អស់​សាំង ត្រូវ​បាន​បងប្អូន​ជន​រង​គ្រោះ និង​សមត្ថកិច្ច​ដេញ​តាម​ទាន់​ធាក់​ផ្តួល​ម៉ូតូ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់ ចំណែក​បក្សពួក​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់ ។

បន្ទាប់​ពី​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ស្វាគមន៍​យ៉ាង​ចាស់ដៃ​រហូត​សន្លប់​ស្តូកស្តឹង​សល់​តែ​ដង្ហើមចង្រិត ហើយ​ពលរដ្ឋ​ប្រមាណ​១០០​នាក់​នៅ​កន្លែង​នោះ​បាន​ទាមទារ​កាត់ទោស​ប្រហារជីវិត​នៅ​នឹង​កន្លែង​ព្រោះ​ពួក​គេ​ភាគច្រើន​សុទ្ធតែ​ធ្លាប់​រង​គ្រោះ​ដោយសារ​ចោរប្លន់​ដែរ ប៉ុន្តែ​ទីបំផុត​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ជម្លៀស​ចូល​រថយន្ត​សង្គ្រោះ​ដឹក​យក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ហៅ​ពេទ្យ​រុ​ស្ស៊ី ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ និង​ម៉ូតូ​ដែល​ជនសង្ស័យ​ប្លន់ ត្រូវ​សមត្ថកិច្ច​នាំ​ទៅ​សាកសួរ និង​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ច្បារ​អំពៅ​១ ៕