ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រទេះដឹក​ទំនិញ​ឆ្លង​ដែន​ចាស់ ពុក និង​ខូច​មធ្យម ងំ​ចោរលួច​រទេះ​ស្ទើរ​ខ្ទេច​(​វី​ដេ​អូ​)

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

រទេះ​ដែល​កម្មករ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត តែងតែ​អូស​ចេញចូល​ដី​ថៃ ដើម្បី​ដឹក​ទំនិញ​ឆ្លង​ព្រំដែន​ឲ្យ​គេ​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយ​ប៉ែ​ត ដោះស្រាយ​ជីវភាព​គ្រួសារ​នោះ ពេល​នេះ​ហាក់​បាត់បង់​ម្តង​បន្តិច​ៗ ដោយសារ​តែ

ខេត្តបន្ទាយមានជ័យ ៖ រទេះ​ដែល​កម្មករ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត តែងតែ​អូស​ចេញចូល​ដី​ថៃ ដើម្បី​ដឹក​ទំនិញ​ឆ្លង​ព្រំដែន​ឲ្យ​គេ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដោះស្រាយ​ជីវភាព​គ្រួសារ​នោះ ពេល​នេះ​ហាក់​បាត់បង់​ម្តង​បន្តិច​ៗ ដោយសារ​តែ​ចោរលួច​ក្នុង​សម័យ​កូ​វី​ដ​។

ហើយ​ទីតាំង​រក្សា​ទុក​រទេះ​ជា​ច្រើន​កន្លែង​តាម​ភូមិ ជា​ពិសេស​ម្តុំ​ផ្សារ​រ៉ា ស្ថិត​ក្នុងភូមិ​ក្បាលកោះ និង​ភូមិ​ប៉ោយ​ប៉ែ​ត ក៏​ដូច​ជា​តាម​ភូមិ​មួយ​ចំនួន​នៃ​ឆ្នាំ​ដំបូង​ក្នុង​សម័យ​កូ​វី​ដ ពោល​គឺ​ក្រោយ​ថៃ​បិទ​ព្រំដែន​នោះ គេ​ឃើញ​ចត​ចោល​តាម​ទីតាំង​គេ​រក្សា​ទុកជា​ច្រើន ខ្លះ​ចាស់ ខ្លះ​ស្មៅ​ដុះ​គ្រប​ញ៉ុ​ក ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ទីតាំង​ទាំងនោះ​មិនឃើញ​មាន​រទេះ​ច្រើន​ទៀត​ទេ ដោយ​កន្លែង​ខ្លះ​មាន​ត្រឹមតែ​២​ទៅ​៣ ឬ​៤​គ្រឿង​តែ​ប៉ុណ្ណោះ​។

បញ្ហា​នេះ ត្រូវ​អ្នកស្រុក​លើក​ឡើង​ថា ការ​បាត់បង់​រទេះ​ពី​ទីតាំង​រក្សា​ទុក គឺ​ដោយសារ​កន្លែង​ខ្លះ​ត្រូវ​ចោរលួច​អស់ និង​កន្លែង​ខ្លះ​ទៀត​ម្ចាស់​អះអាង​ថា ដឹក​យក​ទៅ​រក្សា​ទុក ក្រោយ​ពី​ចោរលួច​រទេះ​ពួក​គាត់​អស់​ជា​ច្រើន​គ្រឿង ហើយ​នៅ​សេសសល់​តិចតួច​។

ទីតាំង​រក្សា​ទុក​រទេះ​៣​កន្លែង ក្នុងភូមិ​សាមគ្គី​មាន​ជ័យ​នោះ ត្រូវ​បាន​ម្ចាស់​ប្រាប់​ថា រទេះ​ពួក​គាត់​ខ្លះ​ត្រូវ​ចោរលួច​បាត់ និង​ភាគច្រើន​ដែល​នៅ​សល់​គឺ​ក្រុម​ចោរលួច​ដោះ​យក​កង់រទេះ​ទៅ​បាត់​។​ដោយឡែក​ទីតាំង​រក្សា​ទុក​រទេះដែក​ធំ​ៗ​មួយ​កន្លែង ក្នុងភូមិ​មិត្តភាព សង្កាត់​ប៉ោយ​ប៉ែ​ត ដែល​រទេះ​ទាំងនេះ កន្លង​មក​អាច​ផ្ទុកទំនិញ​ចេញចូល​ដី​ថៃ​ជា​ច្រើន​តោន ក៏​ត្រូវ​ចោរលួច​អស់ទាំង​តួរ​រទេះ ហើយ​នៅ​សល់​តែ​រទេះ​២​គ្រឿង​តែ​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​ម្ចាស់​ដឹក​យក​ទៅ​រក្សា​ទុក​។

ប្រភព​ថា រទេះដែក​ធំ​ៗ​ទាំងនេះ គ្រឿង​ខាងលើ​គ្រាន់តែ​ភ្លៅរទេះ​១ គឺ​តម្លៃ​មិន​ក្រោម​ពី​ជិត​១០០០​ដុល្លារ​ឡើយ​។

គួរ​បញ្ជាក់​ថា អំពើ​ចោរកម្ម​នៅ​ប៉ោយ​ប៉ែ​ត ហាក់​កើត​មាន​ខ្លាំង​នា​សម័យ​កូ​វី​ដ ហើយ​អ្នកស្រុក​លើក​ឡើង​ថា ការ​បាត់បង់​មិន​ត្រឹមតែ​រទេះ​នោះ​ទេ សូ​ម្បី​ផ្ទះសម្បែង​ពលរដ្ឋ​ខ្លះ​ដែល​ម្ចាស់​ចាក់សោ​ទ្វារ​ចោល ហើយ​រវល់​ទៅ​ស្នាក់​នៅ​ឯ​ស្រុក​កំណើត ក៏​ក្រុម​ចោរលួច​គាស់​យក​អស់ទ្រព្យ​សម្បត្តិ​ផង​ដែរ​។ ទោះជា​យ៉ាងណា ជនសង្ស័យ​ក្នុង​អំពើ​លួច​ឆក់​ខាងលើ​នេះ កន្លង​មក​ក៏​ត្រូវ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​វែកមុខ​ចាប់ខ្លួន​ជា​បន្តបន្ទាប់ រួច​បញ្ជូន​ទៅ​តុលាការ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ