ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវសត្វ​ពស់ចឹកដៃ ខណៈ១១ថ្ងៃហើយនៅ​មិនទាន់​ជា​ស្បើយ​

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ស្ត្រីជា​ជនរងគ្រោះ​ម្នាក់​ ត្រូវ​បាន​សាច់ញាតិ​ដឹក​មកកាន់​មន្ទីរពេទ្យ​ខេត្ត​កំពង់ធំ ដើម្បី​ជួយសង្គ្រោះ​​ជីវិត​របស់​នាង ក្រោយរងគ្រោះ​ដោយសារ​​​​ពិស​ពស់​ដ៏​កំណាច​អស់​រយៈពេល​១១ថ្ងៃ​មក​ហើ​យ ទើប​តែបាន​អាការៈ​​​ធូរស្រាល​បន្តិច តែ​ខាង​គ្រូពេទ្យ​នៅ​មិនទាន់​អនុញ្ញាតឱ្យ​​វិលត្រឡប់​ទៅផ្ទះ​វិញ​នោះ​ទេ ដោយ​តម្រូវឱ្យ​នៅរង់​ចាំ​​ធ្វើការ​តាមដាន​​មួយ​រយៈ​ទៀត​សិន ។…

ខេត្តកំពង់ធំ ៖ ស្ត្រីជា​ជនរងគ្រោះ​ម្នាក់​ ត្រូវ​បាន​សាច់ញាតិ​ដឹក​មកកាន់​មន្ទីរពេទ្យ​ខេត្ត​កំពង់ធំ ដើម្បី​ជួយសង្គ្រោះ​​ជីវិត​របស់​នាង ក្រោយរងគ្រោះ​ដោយសារ​​​​ពិស​ពស់​ដ៏​កំណាច​អស់​រយៈពេល​១១ថ្ងៃ​មក​ហើ​យ ទើប​តែបាន​អាការៈ​​​ធូរស្រាល​បន្តិច តែ​ខាង​គ្រូពេទ្យ​នៅ​មិនទាន់​អនុញ្ញាតឱ្យ​​វិលត្រឡប់​ទៅផ្ទះ​វិញ​នោះ​ទេ ដោយ​តម្រូវឱ្យ​នៅរង់​ចាំ​​ធ្វើការ​តាមដាន​​មួយ​រយៈ​ទៀត​សិន ។

ប្រភព​ព័ត៌មាន​ពី​ស្ត្រី​រងគ្រោះ​បាន​ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី០១ ​មេសាថា រូបគាត់​​ឈ្មោះ អាង សុខ​អេង អាយុ៣៥ឆ្នាំ មាន​ប្តី​ឈ្មោះ ស៊ឺ សែន អាយុ៣៧ឆ្នាំ មានកូន​ប្រុស​ម្នាក់​ឈ្មោះ សែន វាស្នា អាយុ​ជាង២ឆ្នាំ និង​កូនស្រី​បង​ឈ្មោះ សែន ចន្ធូ អាយុ៦ រស់នៅ​ភូមិ​ទួលគ្រើ​ល ឃុ​ទួលគ្រើល ស្រុក​ប្រាសាទ​បល្ល័ង្គ ខេត្តកំពង់ធំ ។ ក្រៅពី​មុខ​រប​ធ្វើស្រែ​ចំ​ការ គាត់និង​ប្តី​ មាន​ដី​ទំហំ​ជិត​មួយ​ហិកតា​បានដាក់​​ដាំ​ស្វាយ​ចន្ទី​រ រហូតមកដល់​ពេលនេះ​ ស្វាយចន្ទី​របស់គាត់​​បាន​ទទួល​​ផល​ហើយ ។

គាត់​​បន្តថា នៅមុន​ពេល​កើតហេតុ​ កាលពី​វេលា​ម៉ោង​ប្រហែ​ល​ជា១១​ថ្ងៃត្រង់​ថ្ងៃទី២០ មីនា ឆ្នាំ២០២២ ខណៈ​កំពុង​តែ​ដើរ​រើស​ប្រមូល​ផ្លែ​ស្វាយ​ចន្ទី​រ​ជាមួយ​និង​ប្តី​ដើម្បី​យក​មក​បេះ​យក​គ្រាប់​សម្រាប់​លក់​នោះ នៅពេល​ដែល​នាង​ស្រ​វ៉ា​រើស​ស្វាយចន្ទី​ដោយ​ពុំ​បាន​ចាប់​អារម្មណ៍ ស្រាប់តែ​មាន​ពស់​មួយ​ក្បាល​ហក់​មក​ខាំ​ចំ​ប្រអប់ដៃ​ឆ្វេង​របស់​គាត់​ ដែល​ជាហេតុ​ធ្វើ​ភ្ញាក់​ក្រ​ញ៉ាងស្រ​ឡាំ​កាំង ​ហើយក៏​រលាស់ដៃ​របូត​សត្វ​ពស់​នោះ​រត់បាត់​ទៅ ។

បន្ទាប់មក​ មុខរបួស​ដោយសារ​ពស់​ខាំ​នោះ​ បាន​ធ្វើគាត់​កើតមាន​អាការៈ​ឈឺចុក​ចាប់​យ៉ាង​ខ្លាំង ដៃ​របស់​នាង​ឡើង​ហើម​ប៉ោង​មួយ​រំពេ​ច ។ គាត់​ប្រាប់ទៀត​ថា ​មិន​បាន​ស្គាល់​សត្វពស់​ដែល​ខាំ​​នោះ​ ​ជា​ប្រភេទ​ពស់​អ្វី​នោះ​ទេ។ គាត់​​គ្រាន់តែ​ឃើញ​ពស់​នោះ ​មា​នព​ណ៌​សរ​ពព្លាក់​ៗ ក្បាល​វា​ធំ​តែប៉ុណ្ណោះ ។

ក្រោយត្រូវ​ពស់​ខាំ ដោយ​ឈឺចាប់​ខ្លាំងពេក​ ប្តី​គាត់​ក៏បាន​នាំ​​មក​កាន់​មណ្ឌ​លសុខ​ភាព​ស្រុក ហើយ​ត្រូវគ្រូពេទ្យ​បាន​ព្យួរ​សេ​រ៉ូមឲ្យ ។ ខាងមណ្ឌលសុខ​ភាព​ប្រាប់ថា ខាង​មណ្ឌល​អត់មាន​ថ្នាំបន្សាប​ជាតិ​​ពិស​​ទេ បន្ទាប់មក គាត់​ក៏​ត្រូវ​សាច់ញាតិ​ដឹក​យក​មកកាន់​មន្ទីរពេទ្យ​ខេត្តកំពង់ធំ​បន្ត​ ​នៅ​​រសៀល​ថ្ងៃ​ដដែល​នោះ ។

គាត់​បន្ថែម​ទៀត​ថា ចាប់តាំងពី​ពស់​ខាំ​ត្រូវ​ដៃ​​មក រយៈពេល​បួន​ប្រាំ​ថ្ងៃ​ដំបូង ដៃ​របស់​នាង​ហើមប៉ោង​ធំ ជាំ​ខ្មៅ និង​មាន​ពង​ស្ទើ​រពាសពេញ​ដៃ រហូតមកដល់​ពេលនេះ​ អស់​រយៈពេល​ជាង១០ថ្ងៃ​ហើយ នៅតែ​ពុំ​ទាន់​ជាសះស្បើយ កុំ​តែ​បាន​សាច់ញាតិ​ដឹក​មក​មន្ទីរពេទ្យ​ខេត្តកំពង់ធំ​ទាន់​ពេល​ កុំអី​រូប​នាង​មិនដឹង​ទៅជា​យ៉ាងណា​នោះ​ទេ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ លោក​វេ​ជ្ជ​បណ្ឌិ​ត សេង ម៉េ​ង​ហ៊ា​ង ប្រធានមន្ទីរ​ពេទ្យ​ខេត្តកំពង់ធំ ក៏​​ប្រាប់​ដល់​​បងប្អូន​ប្រជាពលរដ្ឋ​ដែរ​ នៅពេល​ដែល​​ត្រូវ​សត្វ​មានពិស​ទិច ​ខាំ ​ឬ​​ចឹក​នោះ សូម​ប្រញាប់​​មកកាន់​មន្ទីរពេទ្យ​ជាបន្ទាន់ ដោយ​មិន​ត្រូវ​បង្អែបង្អង់យូរ ​ឬក៏​ទៅ​រក​គ្រូខ្មែរ​ស្តោះផ្លុំ​នោះ​ឡើយ​ ព្រោះវាអាចប៉ះពាល់អាយុជីវិតយើង​បាន​​ ។​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ