មុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន ចូលអុជធូបនៅផ្នូរ ហ៊ុន កំសត់
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចូលអុជធូបគោរពវិញ្ញាណក្ខន្ឋកូនប្រុសច្បងរបស់សម្តេច គឺ ហ៊ុន កំសត់ ដែលបានស្លាប់កាលថ្ងៃទី១០ វិច្ឆិកា ១៩៧៦
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចូលអុជធូបគោរពវិញ្ញាណក្ខន្ឋកូនប្រុសច្បងរបស់សម្តេច គឺ ហ៊ុន កំសត់ ដែលបានស្លាប់កាលថ្ងៃទី១០ វិច្ឆិកា ១៩៧៦
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចូលអុជធូបគោរពវិញ្ញាណក្ខន្ឋកូនប្រុសច្បងរបស់សម្តេច គឺ ហ៊ុន កំសត់ ដែលបានស្លាប់កាលថ្ងៃទី១០ វិច្ឆិកា ១៩៧៦ ខណៈសម្តេចធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគិរីដើម្បីពិនិត្យមើលសមិទ្ឋផលនិងសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទក្នុងខេត្តស្ថិតនៅភូមិភាគឦសានមួយនេះ ។
នៅលើបណ្តាញទំនាក់ទំនងសង្គម (Facebook) សម្តេចតេជោនាយករដ្ឋមន្ត្រីក៍បានរំឮកពីការឈឺចាប់ពេលដែល ហ៊ុន កំសត់បានស្លាប់ដោយបញ្ជាក់ថា«កំសត់កូនប្រុសពុកបានមកមើលកូនហើយ។ មកដល់ទីនេះពុកនឹកឃើញរឿងឈឺចាប់ដែលពុកនិងម៉ែកូនទទួលរងនូវការឈឺចាប់ដែលមិនអាចបំភ្លេចបានកាលពីថ្ងៃ១០វិច្ចកា១៩៧៦។ កូនអត់ទោសឱយពុកដែលមិនបានយកសពកូនទៅបញ្ចុះដោយខ្លូនឯង អាស្រ័យពេលនោះស្ថានភាពពុកអន់ជាងសត្វទៅទៀត។សត្វវាចេះថែទាំកូនវាតែពុកមិនមានលទ្ធភាពទេកូន។ការអត់ធ្មត់របស់ពុកនាពេលនោះទើបពុកបង្កើតបាននូវស្ថានភាពដូចនៅពេលនេះសំរាប់ជាតិនិងប្រជាជនកម្ពុជាទាំងមូល៕»
ចែករំលែកព័តមាននេះ