ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់ ! ១​ថ្ងៃ​ចាប់​បាន​២​ដង​នៅ​កន្លែង​តែ​មួយ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៦ សមត្ថកិច្ច​គយ​ប្រចាំ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​មន្ទីរ …

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៦ សមត្ថកិច្ច​គយ​ប្រចាំ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ខណៈ​នាំ​គ្រឿងញៀន​ជាង​១​គីឡូក្រាម​ចូល​មក​កម្ពុជា ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្ត្រី​សង្ស័យ​ឈ្មោះ LOUPEZ ALVIAREZ ADELYS PAOLA អាយុ​២៣​ឆ្នាំ ជនជាតិ​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា កាន់​លិខិត ឆ្លង​ដែន​លេខ 13842070 ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​កូកាអ៊ីន​ទម្ងន់ ១៤៤៩​ក្រាម​៤៣ ។

សមត្ថកិច្ច​បញ្ជាក់​ថា ថ្នាំ​ញៀន​នេះ​នាំ​មក​ពី​ប្រទេស​ប្រេ​ស៊ី​ល កាត់​តាម​ប្រទេស​អេ​ត្យូ​ពី ថៃ មក​កម្ពុជា​តាម​ច្រក​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​ ក៏​ត្រូវ​សមត្ថកិច្ច​មានការ​សង្ស័យ ធ្វើការ​ឆែកឆេរ និង​ឃាត់ខ្លួន​តែ​ម្តង ។

សូម​រំលឹក​ថា (ប្រឹង​លាក់​យ៉ាងណា​នៅ​តែ​មិន​អាច​គេច​រួច) កាល​ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៦ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ចាប់ខ្លួន​បុរស​ជនជាតិ​ម៉ា​ឡេ​ស៊ី​ម្នាក់​ឈ្នោះ AHMAD JOHARI CHUNG ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ព្រមទាំង​រឹបអូស​បាន​ថ្នាំ​ញៀន​ជាង​១​គីឡូក្រាម នៅ​ក្នុង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ដែរ ៕