ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មី​យ៉ា​ន់​ម៉ា​ស្វែងរក​ការ​ចាក​ចេញពី​ស្ថានភាព​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច

7 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ អនុរដ្ឋមន្ត្រី​ក្រសួងផែនការ និង​ហិរញ្ញវត្ថុ លោក Maung Maung Win បាន​ឲ្យ​ដឹង​ថា មី​យ៉ា​ន់​ម៉ា​ស្ថិត​នៅ​ក្នុង​បញ្ជី​ជា​ប្រទេស​មានការ​អភិវឌ្ឍ​តិចតួច (LDC) តាំងពី​ឆ្នាំ​១៩៨៧​មក​ម្ល៉េះ ប៉ុន្តែ​

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ អនុរដ្ឋមន្ត្រី​ក្រសួងផែនការ និង​ហិរញ្ញវត្ថុ លោក Maung Maung Win បាន​ឲ្យ​ដឹង​ថា មី​យ៉ា​ន់​ម៉ា​ស្ថិត​នៅ​ក្នុង​បញ្ជី​ជា​ប្រទេស​មានការ​អភិវឌ្ឍ​តិចតួច (LDC) តាំងពី​ឆ្នាំ​១៩៨៧​មក​ម្ល៉េះ ប៉ុន្តែ​មី​យ៉ា​ន់​ម៉ា​កំពុង​ព្យាយាម​ផ្លាស់​ប្តូរ​ប្រទេស​របស់​ខ្លួន​ទៅ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប​មធ្យម ។

លោក​អនុរដ្ឋមន្ត្រី​បន្ថែម​ថា មាន​លក្ខខណ្ឌ​ចំនួន​៣ ដែល​ប្រទេស​នេះ​ត្រូវធ្វើ​ឲ្យ​បាន​នៅ​ក្នុង​ដំណើរការ​ពិនិត្យ​ឡើង​វិញ​រយៈពេល​៣​ឆ្នាំ​នៃ LDC នៅ​ក្នុង​ឆ្នាំ​២០១៨ ហើយ​រហូត​មក​ដល់​ពេល​នេះ មី​យ៉ា​ន់​ម៉ា​ទើបតែ​សម្រេច​បាន​តែ​មួយ​ប៉ុណ្ណោះ ។

លក្ខខណ្ឌ​ទាំង​៣​នោះ​ផ្តោត​សំខាន់​លើ​ប្រាក់​ចំណូល​ជាតិ​សរុប (GNI) ក្នុង​មនុស្ស​ម្នាក់​, ស​ន្ទ​ស្សន៍​ទ្រព្យសម្បត្តិ​របស់​ប្រជាជន (HAI) និង​ស​ន្ទ​ស្សន៍​ភាព​ងាយ​រង​គ្រោះ​ផ្នែក​សេដ្ឋកិច្ច ។ មី​យ៉ា​ន់​ម៉ា​ត្រូវ​សម្រេច​ឲ្យ​បាន​នូវ​លក្ខខណ្ឌ​ទាំង​៣​នេះ ក្នុង​ដំណើរការ​ពិនិត្យ​ឡើង​វិញ​រយៈពេល​៣​ឆ្នាំ​បន្តបន្ទាប់​គ្នា​ចំនួន​២​លើក មុន​នឹង​អាច​ដូរ​ឈ្មោះ​ទៅ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប​មធ្យម ។

លោក Maung Maung Win បាន​កត់​សម្គាល់ថា គុណភាព​ទិន្នន័យ​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា នៅ​ជា​បញ្ហា​នៅឡើយ​។ ទោះ​យ៉ាងណា GNI​ក្នុង​មនុស្ស​ម្នាក់​របស់​ប្រទេស​មី​យ៉ា​ន់​ម៉ា​មាន​ចំនួន​១.០៦៣​ដុល្លារ​នៅ​ឆ្នាំ​២០១៤-២០១៥​។ ទិន្នន័យ​នេះ​មាន​ចំនួន​ប្រហែល​២០០​ដុល្លារ តិច​ជាង GNI ក្នុង​មនុស្ស​ម្នាក់​សម្រាប់​គ្រួសារ​មាន​ប្រាក់​ចំណូល​ទាប​មធ្យម ដែល​វា​ត្រូវ​បាន​គេ​ពិនិត្យ​ឡើង​វិញ​រយៈពេល​៣​ឆ្នាំ​ម្តង ។

ពិន្ទុ​នៅ​លើស​ន្ទ​ស្សន៍​ភាព​ងាយ​រង​គ្រោះ​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​មាន​ចំនួន​ខ្ពស់​ខ្លាំង​។ ស​ន្ទ​ស្សន៍​នេះ​ប្រើ​ក្នុង​ការ​វាស់​ទៅ​លើ « រចនា​សម្ព័ន្ធភាព​ងាយ​រង​គ្រោះ​សេដ្ឋកិច្ច​ខាងក្រៅ និង​បញ្ហា​បរិស្ថាន » របស់​ប្រទេស​មួយ ។ នេះ​បើ​យោង​តាម​អង្គការសហប្រជាជាតិ ។

សូចនាករ​រួម​មាន អ​ស្ថិរភាព​នៃ​ផលិតកម្ម​និង​ពាណិជ្ជកម្ម កសិកម្ម ជន​រង​គ្រោះ​ដោយសារ​គ្រោះ​មហន្តរាយ​ធម្មជាតិ និង​ចំនួន​ប្រជាជន​ដែល​រស់នៅ​តំបន់​ដាច់​ស្រយាល ។

នៅ​ក្នុង​តំបន់​អាស៊ាន ប្រទេស​កម្ពុជា និង​ឡាវ ក៏​ត្រូវ​បាន​កំណត់​ដោយ​អង្គការសហប្រជាជាតិ​ថា​ជា​ប្រទេស​មានការ​អភិវឌ្ឍ​តិចតួច​ផង​ដែរ ។

ទោះជា​យ៉ាងណា ការ​កំណត់​ប្រទេស​មួយ​ជា​ប្រទេស​មានការ​អភិវឌ្ឍ​តិចតួច អាច​ផ្តល់​ផលប្រយោជន៍​មួយ​ចំនួន​ដល់​ប្រទេស​នោះ ដោយ​ប្រទេស​មានការ​អភិវឌ្ឍ​តិចតួច​មាន​សិទ្ធិ​ទទួល​បាន​នូវ​កម្មវិធី​ជំនួយ​ជាក់លាក់​មួយ​ចំនួន​រួម​ទាំង​ការ​គាំទ្រ​ពាណិជ្ជកម្ម និង​ការ​ផ្តល់​ប្រាក់​កម្ចី​សម្រាប់​ការ​អភិវឌ្ឍ ។

ប៉ុន្តែ​លោក Maung Maung Win បាន​និយាយ​ថា ដោយសារ​តែ​មី​យ៉ា​ន់​ម៉ា​បាន​ចំណាយពេល​ជា​ច្រើន​ឆ្នាំ​នៅ​ក្រោម​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច នាំ​ឲ្យ​រដ្ឋាភិបាល​មុន​ទទួល​បាន​ផលប្រយោជន៍​តិចតួច​ពី​ជំនួយ​ទាំងនោះ ៕