ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កំពង់ឆ្នាំ​ង​បង្ក្រាប​បទល្មើ​ស​នេសាទ​បាន​ជាច្រើន​ និង​ឃាត់​ខ្លួ​នមនុស្ស៤នាក់​​បញ្ជូន​ទៅ​តុ​លាការ

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្ត​កំពង់ឆ្នាំ​ង ៖ យោង​តាម​ផេ​ក​ផ្លូវការ​របស់ឯកឧត្តម ស៊ុ​ន សុវណ្ណា​រិទ្ធិ​អភិបាល​ខេត្ត​កំពង់ឆ្នាំង ដែល​បា​ន​បង្ហោះ​នៅ​រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នេះ ​បាន​បញ្ជាក់​ថា…

ខេត្ត​កំពង់ឆ្នាំ​ង ៖ យោង​តាម​ផេ​ក​ផ្លូវការ​របស់ឯកឧត្តម ស៊ុ​ន សុវណ្ណា​រិទ្ធិ​អភិបាល​ខេត្ត​កំពង់ឆ្នាំង ដែល​បា​ន​បង្ហោះ​នៅ​រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នេះ ​បាន​បញ្ជាក់​ថា កម្លាំង​ចម្រុះ​បាន​ចេញ​ប្រតិបត្តិ​ការ​យ៉ាង​សស្រា​ក់ សស្រាំ​ ដោយ​សម្រេច​បាន​លទ្ធផល​រួ​ម​មាន​ បាន​រុះរើ​របាំង​សាច់​អួនចំ​នួន៩៨កន្លែង ប្រវែង៦.៥៣៥ម៉ែត្រ ដក​បង្គោលចំ​នួន៣.៧៤០ដើម រុះរើ​លប​លូ​សាច់​អួន១២១លូ រុះរើ​សម្រាស់ ចំនួន ១១៩កន្លែង ទំហំ​សរុប១៥.៥១៥​ម៉ែត្រ​ការ៉េ ដក​បង្គោល២.៧៧០ដើម រុះរើ​មែក​សម្រាស់​ប្រមាណ​ជិត៣ម៉ឺន​មែក រុះរើ​សាច់​អួន ចំនួន៦វង់ រុះរើ​របាំង​ស្បៃ​មុង៧កន្លែង ប្រវែង៣០០ម៉ែត្រ លូ​ស្បៃ​មុង៧លូ រុះរើ​របាំង​ឈើ​ចំនួន៥កន្លែង ប្រវែង៥០០ម៉ែត្រ ឃាត់ខ្លួន​ជន​សង្ស័យ​ប្រព្រឹត្ត​ល្មើស​ចំនួន៤នាក់ រួម​នឹង​វត្ថុ​តាង​មួយចំនួនបញ្ជូន​ទៅ​តុលាការ​តាមផ្លូវ​ច្បាប់ ។

ក្នុង​ផេ​ក​ផ្លូវការ​របស់​ឯកឧត្តម​អភិបាលខេត្តកំពង់ឆ្នាំង​ដដែល ​ក៏បាន​លើកឡើង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កងកម្លាំង​សមត្ថកិច្ច អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត ដែល​បាន​យក​អស់កម្លាំង​កាយ​ចិត្ត រួម​កម្លាំង​គ្នា​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​បទល្មើស​នេសាទ និង​ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​បឹងទន្លេ​សាប ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ឆ្នាំង ។

គួរ​រំលឹក​ដែរ​ថា ចាប់​តំាង​ពី​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់របស់​សម្ដេច​អគ្គមហាសេនា​បតី​តេជោ ​ហ៊ុន​ សែន ស្តី​ពី​បទ​ល្មើស​នេសាទ​នៅតែ​មាន​កើតមាន​ឡើងនៅក្នុង​ទន្លេសាប ឯកឧត្តម ស៊ិន សុវណ្ណា​រិទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង ចេញ​បទបញ្ជា​ឱ្យ​សមត្ថកិច្ច​ចម្រុះ ចុះបង្ក្រាប​បទល្មើស​នេសាទ​ដ៏ក្តៅ​គគុក ធ្វើ​ឱ្យ​បទល្មើស​នេសាទ​បាន​ថយ​ចុះ ហើយ​ការ​បង្ក្រាប​បទល្មើស​នេះ​នឹង​ធ្វើឡើង​ជាបន្តបន្ទាប់​ទៀត ៕​

អត្ថបទសរសេរ ដោយ