ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក​! ចូល​ម៉ាស្សា​មធ្យម ងំ​វា​.​យ​នារី​ម៉ាស្សា និង​បើករថយន្ត​ដឹក​ដី​បុក​ប៉ូ​សិស​ទៀត

2 ឆ្នាំ មុន
  • សៀមរាប

បើ​តាម​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​ជំនាញ​ខេត្ត បាន​ប្រាប់​ឱ្យ​ដឹង​ថា អ្នក​បើក​ដឹក​ដី​ម្នាក់​បាន​ចូល​ទៅ​ម៉ាស្សា ហើយ​បង្ក​ហិ​.​ង្សា​ដោយ​វា​.​យ​នារី​ម៉ាស្សា បន្ទាប់​មក​

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​ជំនាញ​ខេត្ត បាន​ប្រាប់​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២២​នេះ​ថា អ្នក​បើក​ដឹក​ដី​ម្នាក់​បាន​ចូល​ទៅ​ម៉ាស្សា ហើយ​បង្ក​ហិ​.​ង្សា​ដោយ​វា​.​យ​នារី​ម៉ាស្សា បន្ទាប់​មក​បើករថយន្ត​រត់គេច តែ​ក៏​ត្រូវ​កម្លាំង​នគរបាល​អន្តរាគមន៍​ដេញ​តាម ស្រាប់តែ​ត្រូវ​អ្នក​បើករថយន្ត​បង្ក​រូប​នោះ បាន​បើករថយន្ត​បុក​សមត្ថកិច្ច​ទៀត បណ្ដាល​ឱ្យ​បាក់ជើង ទើប​សមត្ថកិច្ច​សម្រេច​បា​.​ញ់​បំបែក​កង់ ហើយ​ក៏​ចាប់​ជន​បង្ក​នោះ​បាន ភា្ល​ម​ៗ​។ ហេតុការណ៍​នោះ​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​២៣​នាទី​ឈាន​ចូល ថ្ងៃ​ទី​៣០ ខែមីនា​ឆ្នាំ​២០២២ នៅ​ចំណុច​ហាង​ម៉ាស្សា​យីហោ «​ណា​វី​ន​» ស្ថិត​ក្នុងភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។

បើ​តាម​លោក​វរសេនីយ៍ឯក នួន សា​រុន នាយ ការិយាល័យ​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២២​នេះ​ថា ដោយ​ម្ចាស់​ហាង​ខាងលើ បាន​ខ​ល​រាយការណ៍​មក​កម្លាំង​នគរបាល​អន្តរាគមន៍​ដែល​ប្រចាំការ​នៅ​ជិត​បេនឡាន​ចុង​កៅស៊ូ ។ ខណៈ​ពេល​នោះ​កម្លាំង​សមត្ថកិច្ច​បាន​ទៅ​ដល់ ក៏​បាន​សួរ​រក​ដើមហេតុ ស្រាប់តែ អ្នក​បើករថយន្ត​ដឹក​ដី​បាន​បើក​រត់គេច​ចេញពី​កន្លែង​កើតហេតុ ដោយ​ទុក​គ្នា​គាត់​នៅ​កន្លែង​ម៉ាស្សា​ចំនួន​០៣​នាក់ (​ប្រុស​ទាំង​០៣) ក៏​ត្រូវ​បាន​កម្លាំង​យើង​ឃាត់​ទុក​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​។

លោក​បន្ត​ថា បន្ទាប់​មក​កម្លាំង​យើង​ក៏​បាន​ដេញ​តាម​ចាប់​អ្នក​បើករថយន្ត​ដឹក​ដី​នោះ ដែល​មាន​កម្លាំង​នគរបាល​អន្តរាគមន៍​ចំនួន​៥​ម៉ូតូ មាន​គ្នា​ចំនួន​៧​នាក់ តាម​រហូត​មក​ដល​ផ្លូវកែង​បត់​ចូល​វត្ត​ព្រិ​ន្ទ ស្រាប់តែ​អ្នក​បើករថយន្ត​បង្ក​នោះ​បាន​បុក​ម៉ូតូ​កម្លាំង​នគរបាល​ម្នាក់ បណ្តាល​ឱ្យ​រង​របួស​ជើង​ខាងស្តាំ​ធ្ងន់ធ្ងរ និង​ខូចខាត​ម៉ូតូ​មួយ​គ្រឿង​ទៀត​។

លោក​បន្ត​ថា ដោយ​ឃើញ​ហេតុការណ៍​បែប​នេះ កម្លាំង​នគរបាល​ក៏​បាន​បន្ត​ដេញ​តាម​រថយន្ត​បង្ក រហូត​បាន​បាញ់​បំបែក​កង់​រថយន្ត តែ​រថយន្ត​មិន​ព្រម​ឈប់​នោះ​ទេ ហើយ​ក៏​បើក​បន្ត​រហូត​មក​ដល់​ខាងត្បូង​ស្ពាន​ក្រ​វ៉ា​ត់​ក្រុង​ស្ពាន​ប៊ី​ឡាញ ក៏​មក​បុក​ជាមួយនឹង​រោងការ​ទៀត ទើប​រថយន្ត​បង្ក​ទៅ​មុខ​លែង​រួច ហើយ​ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​បាន​រថយន្ត និង​អ្នក​បើក​ភ្លាម​ៗ បន្ទាប់​មក​ក៏​ប្រគល់​ជូន​ខាង​ជំនាញ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​ទៅ​តាម​ផ្លូវច្បាប់​។

ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ លោក​វរសេនីយ៍ឯក ជឹ​ម សុវណ្ណ ស្នងការ​រង​ទទួល​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានឱ្យ​ដឹង​នៅ​រសៀល ថ្ងៃ​ទី​៣០ ខែមីនា​ថា ករណី​អ្នក​រថយន្ត​ដឹក​ដី​បង្ក​ហិ​.​ង្សា និង​បុក​នគរបាល​អន្តរាគមន៍​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ឃាត់ខ្លួន​ជន​បង្ក​បាន ។ ហើយ​ក្រោយ​ពី​សួរនាំ​រួច កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ បាន​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ​។

បើ​តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​វិញ​បានឱ្យ​ដឹង​ថា ម្ចាស់​រថយន្ត​ដឹក​ដី​ខាងលើ​នេះ ទំនងជា​ស្រវឹងស្រា ហើយ​បាន​ស្រែក​ឡូឡា និង​អួត​ក្អេងក្អាង​ថា ជា​ខ្សែ​របស់​ថ្នាក់ដឹកនាំ​នៃ​ខេត្តសៀមរាប ហើយ​ចង់​សមត្ថកិច្ច​ខាង​ណា​មក ក៏​គាត់​មិន​ខ្លាច​ដែរ​។ ប៉ុន្តែ​បច្ចុប្បន្ន ជន​បង្ក​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ