ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​បង្ក្រា​ប​បទល្មើស​នេសាទ​ទ្រង់ទ្រាយធំពីក​កម្លាំង​សមត្ថកិច្ច​ចម្រុះ​និង​មន្ត្រី​ជំនា​ញ​ជា​ង​400នាក់​

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្ត​កំពង់ឆ្នាំ​ង ៖ ឯកឧត្តម ស៊ុន សុវណ្ណា​រិទ្ធិ អភិបាលខេត្ត​កំពង់​ឆ្នាំង ​នៅ​ព្រឹក​ថ្ងៃទី៣០ ​មីនា ២០២២ បាន​ដឹកនាំ​ដោយ​ផ្ទាល់​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ…

ខេត្ត​កំពង់ឆ្នាំ​ង ៖ ឯកឧត្តម ស៊ុន សុវណ្ណា​រិទ្ធិ អភិបាលខេត្ត​កំពង់​ឆ្នាំង ​នៅ​ព្រឹក​ថ្ងៃទី៣០ ​មីនា ២០២២ បាន​ដឹកនាំ​ដោយ​ផ្ទាល់​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ និង​មន្ត្រី​ជំនាញ​​ជាង400នាក់​ ដើម្បី​ចុះ​បង្ក្រាប​បទល្មើស​នេសាទក្នុង​ភូមិ​សាស្ត្រ​តាម​បណ្ដា​ស្រុក ជាប់​ដងទន្លេខេត្ត​កំពង់ឆ្នាំង ។

នៅក្នុង​ឱកាស​នោះ ឯកឧត្តមអភិបាលខេត្ត​កំពង់ឆ្នាំង ក៏បាន​បញ្ជាក់​ដែរ​ថា ​ថ្ងៃនេះ ​ដោយមាន​ការសម្រប​សម្រួ​ល​ពី​លោក អ៊ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង មន្ត្រី​ជំនាញទាំង​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​ចម្រុះសរុប​​​ជាង400នាក់បាន​ចុះ​តាម​បណ្ដា​ស្រុក​តាម​ដងទន្លេ ក្នុង​នោះ ស្រុក​បរិបូ​ណ៌, ស្រុក​រលាប្អៀរ, ស្រុក​កំពង់លែង, ស្រុក​ជល​គិរី, ស្រុក​កំពង់ត្រឡាច និង​ក្រុង​កំពង់ឆ្នាំង បាទ​ចេញ​ប្រតិបត្តិ​ការ​បង្រ្កាប​បទល្មើស​ទ្រង់​ទ្រាយ​ធំ ក្នុង​គោលបំណង​លុបបំបាត់​ឲ្យអស់​នូវ​បទល្មើស​នេសាទ ​រួមមាន​ការ​ដាក់​របាំង ក្រឡា​ញឹក ការ​ដាក់​សម្រាស់ ការប្រើ​ប្រាស់​ឧបករណ៍​ឆក់ ការ​អូស​អួ​ន និង​បទល្មើស​នានា​ដទៃទៀត ។

ឯកឧត្តម ស៊ុន សុវណ្ណា​រិទ្ធិ ក៏បាន​បញ្ជាក់​ដែរ​ថា ការអនុវត្ត​វិធានការ​បង្ក្រាប​បទល្មើស​សមត្ថកិច្ច​ចម្រុះ​របស់​ខេត្ត​កំពង់ឆ្នាំង គឺ​បាន​អនុវត្តជាបន្តបន្ទាប់ចាប់ពី​ថ្ងៃទី 23 ដល់​ថ្ងៃទី29 ខែមីនា​ កន្លងទៅ​នេះ​ ។ នៅ​ថ្ងៃទី 30 មីនា នេះ ​យើង​ក៏បាន​ចេញ​បង្រ្កាប​ទ្រង់ទ្រាយ​ធំ តាម​បណ្ដា​គោលដៅ​​នី​មួយ​ៗ​ដោយមាន​អភិបា​ល​រង​ខេត្ត ជា​អ្នកដឹកនាំ​បង្ក្រាបផង​ដែរ ​។

ជាមួយនឹង​ការ​បោះ​បង្ក្រាប​បទល្មើស​ទ្រង់ទ្រាយ​ធំ អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​នឹង​បង្កើត​ស្នាក់​ការ​អចិន្ត្រៃយ៍​ចំនួន 4 ទីតាំង ​ដែល​មាន​កម្លាំង​ពី 15 ទៅ 20 នាក់ នៅ​ប្រចាំ​ឃ្លាំមើល​ការប្រព្រឹត្ត​បទល្មើស​នានា​ដែល​លួច​កើ​ត​មាន​ឡើង ក្នុង​នោះ ​មាន​ឃុំ​ឆ្នុកទ្រូ​ស្រុក​បរិបូណ៌ .ឃុំ​ប្រឡាយមាស​ស្រុក​កំពង់លែង. ឃុំ​ពាមឆ្កោក ​ស្រុក​ជលគី​រី និង​ភូមិ​អំពិល​ទឹក ស្រុក​កំពង់ត្រឡាច ។

សូម​បញ្ជាក់​ដែរ​ថា​ ចំពោះ​លទ្ធផល​នៃ​ការ​បង្ក្រាប​បទល្មើស​នៅ​វេលា​ម៉ោង 4 និង 30 នាទី​រសៀល​ថ្ងៃទី 30 ខែមីនា នេះ មិន​ត្រូវ​ជំនាញ​ប្រាប់​ថា នៅ​មិនទាន់​បូកសរុប​នៅឡើយ​ទេ​ព្រោះតែ​ការ​បង្ក្រាប​មាន​ចំនួន​ច្រើន​កន្លែង​ពេក​ ។

​​ព័ត៌មានលម្អិតនឹងមានផ្សាយជូនបន្តលើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ