ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ផង ខ្យល់​កន្ត្រាក់​ផង ផ្ទះ​ជា​ច្រើន​ខ្នង​ខ្លះ​រាប​ដល់​ដី ខ្លះ​ទៀត​របើក​ដំបូល​និង​ជញ្ជាំង

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ភ្លៀង​និង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៧​ខ្នង​ផ្ទះ នៅ​ភូមិ​ដំ​រឹប ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខ្លះ​បានរ​លំបាក់​រាប​ដល់​ដី ខ្លះ​ទៀត​របើក​ដំបូល និង​ប៉ើង​ជញ្ជាំង

ខេត្តកំពង់ឆ្នាំង ៖ ភ្លៀង​និង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៧​ខ្នង​ផ្ទះ នៅ​ភូមិ​ដំ​រឹប ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខ្លះ​បានរ​លំបាក់​រាប​ដល់​ដី ខ្លះ​ទៀត​របើក​ដំបូល និង​ប៉ើង​ជញ្ជាំង ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ ២០២២​។

លោក ខែ​ម វិបុល អធិការ​នគរបាល​ស្រុក​ទឹកផុស នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២២​នេះ បាន​ឲ្យ​ដឹង​ថា​៖ នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​៤​រសៀល ថ្ងៃ​ទី​២៧ ខែមីនា ម្ស​ល់​ម៉ិ​ញ​នេះ មាន​ភ្លៀង​លាយឡំ​ជាមួយនឹង​ខ្យល់​កន្ត្រាក់​យ៉ាង​ខ្លាំង ប៉ះ​ទៅ​ចំ​ភូមិ​ដំ​រឹប បណ្ដាល​ឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៧​ខ្នង បាន​រង​ការ​ខូចខាត ដោយ​ខ្លះ​បាក់​រាប​ដល់​ដី ហើយ​ខ្លះ​ទៀត​របើក​ដំបូល និង​ជញ្ជាំង​ផង​ដែរ​។

លោក​អធិការ​នគរបាល​ស្រុក​ទឹកផុស បន្ត​ថា ក្នុង​នោះ​មានផ្ទះ​របស់​ឈ្មោះ ហ៊ុ សា​រិ​ទ្ធ រង​ការ​ខូចខាត​ធ្ងន់​ជាងគេ ហើយ​ផ្ទះ​នោះ​ធ្វើ​អំពី​ឈើ​ប្រក់​ដំបូល​ស៊ី​ប្រូ បានរ​លំបាក់​ទាំងស្រុង និង​បាន សង្កត់​ទៅ​លើ​គោ​យន្ត​១​គ្រឿង បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ទៀត ។ ក្រៅពី​នោះ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៦​ខ្នង​ទៀត​បាន​រង​ការ​ខូចខាត ដោយ​របើក​ដំបូល ដែល​ខ្លះ​ប្រក់​ក្បឿង ខ្លះ​ប្រក់​ស័ង្កសី និង​ខ្លះ​ទៀត​ប្រក់​ស៊ី​ប្រូ​ជាដើម ចំណែក​ផ្ទះ​ខ្លះ​ទៀត​បាន​រង​ការ​ខូចខាត​របើក​ជញ្ជាំង​ផង​ដែរ ។

លោក​បន្ត​ទៀត​ថា ទោះ​យ៉ាងណា ក្នុង​ហេតុការណ៍​ខាងលើ​នោះ មិន​បាន​បណ្ដាល​ឱ្យ​មាន​នរណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ឡើយ ។ ហើយ​ចំពោះ​ផ្ទះ​ដែល​រង​ការ​ខូចខាត​ខាងលើ នៅ​ព្រឹក​នេះ កម្លាំង​អធិការ​នគរបាល​ស្រុក​ទឹកផុស រួម​នឹង​នគរបាល​ប៉ុស្តិ៍ មូលដ្ឋាន បាន​ចុះ​ជួយ​រុះរើ ជូន​ពួក​គាត់​។

ដោយឡែក លោក ប្រាក់ សោ​ភ័​ណ្ឌ នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ថា​៖ ថ្ងៃស្អែក កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង នឹង​ចុះ​សាកសួរ​សុខទុក្ខ ព្រមទាំង​នាំ​អំណោយ​មួយ​ចំនួន​ទៅ​ផ្តល់​ជូន​គ្រួសារ​រង​គ្រោះ​ខាងលើ​នោះ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ