ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​យន្តហោះ​នៅ​ចិន​ រក​ឃើញ​ប្រអប់​ខ្មៅ​ទី​២

2 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ បាន​គូសបញ្ជាក់​នា​ថ្ងៃ​ទី​២៧ ខែ​មីនា​ ឆ្នាំ​២០២២​ថា ប្រអប់​ខ្មៅ​ទី​២ របស់​​យន្តហោះ​ធុន​ប៊ូ​អ៊ី​ង​៧៣៧​ របស់​ក្រុមហ៊ុន​អាកាស​ចរណ៍​ចិន

ប្រទេស​ចិន ៖ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ បាន​គូសបញ្ជាក់​នា​ថ្ងៃ​ទី​២៧ ខែ​មីនា​ ឆ្នាំ​២០២២ថា ប្រអប់​ខ្មៅ​ទី​២ របស់​​យន្តហោះ​ធុន​ប៊ូ​អ៊ី​ង​៧៣៧​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន CHINA EASTERN ដែល​ធ្លាក់​លើ​កូនភ្នំ​មួយ​នៅ​តំបន់ WUZHOU ខេត្ត​ក្វា​ង​ស៊ី ត្រូវ​បាន​រក​ឃើញ​ហើយ​កាលពី​ថ្ងៃ​ទី​២៧ ខែ​មីនា ។

យន្តហោះ​ធ្លាក់​ពី​កម្ពស់​ដ៏​ខ្ពស់​នោះ​ដឹក​មនុស្ស​​ចំនួន​១៣២​នាក់ ដោយ​ពួក​គេ​បើ​តាម​អគ្គនាយករង​នៃ​រដ្ឋបាល​អាកាសចរណ៍​ស៊ី​វិល​ចិន លោក HU ZHENJIANG ថា ត្រូវ​ស្លា.ប់​ទាំងអស់ ។ ជន​រង​គ្រោះ​សុទ្ធតែ​ជា​ជនជាតិ​ចិន ។
ប្រអប់​ខ្មៅ​ទី​១ ​ដែល​មាន​ផ្ទុក​កិច្ច​សន្ទនា​គ្នា​ក្នុង​កាប៊ី​ន​យន្តហោះ ត្រូវ​បាន​រក​ឃើញ​កាលពី​ថ្ងៃ​ទី២៣ ខែ​មីនា និង​បញ្ជូន​មក​កាន់​ក្រុង​បេ​៉​កាំ​ង ​ដើម្បី​កំណត់​លេខ​កូដ ។ ការ​វិភាគ​ទិន្នន័យ​ក្នុង​ប្រអប់​ខ្មៅ​នេះ ​នៅ​ត្រូវ​ប្រើ​ពេល​ច្រើន​ថ្ងៃ ។

ចំណែក​ប្រអប់​ខ្មៅ​ទី​២ ​ដែល​ទើប​រក​ឃើញ​មាន​បណ្ដា​ទិន្នន័យ​ពី​ការ​ហោះហើរ​ដូច​ជា​ល្បឿន​កម្ពស់​និង​ផ្លូវ​ហោះហើរ​ជាដើម ។ ពេល​នេះ​ប្រអប់​ខ្មៅ​ទាំង​២​នៃ​យន្តហោះ​ត្រូវ​បាន​រក​ឃើញ​ដោយ​បណ្ដា​អ្នក​ស៊ើ​ប​អង្កេត​អាច​ទទួល​បាន​សមាសភាព​ដំបូង​ៗ​សម្រាប់​ឆ្លើយ​តប ​ចំពោះ​មូលហេតុ​នៃ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​នេះ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ