ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហិនហោចខ្ទេច បើមិនចុះប្រមូល​យក…

7 ឆ្នាំ មុន

ខេត្តរតនគិរី ៖ កាលពី​ព្រឹក​ថ្ងៃ​ទី០​៧ សីហា កម្លាំង​សមត្ថកិច្ច​បាន​បើក​កិច្ច​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ក្រុម​អ្នក​រកស៊ី​លក់​សាច់សត្វ​ព្រៃ​គ្រប់​ប្រភេទ​ចំនួន​៤​តូប ដោយដកហូត​សាច់សត្វ​ព្រៃ​បាន​ជាង​១​០០គីឡូក្រាម​ យក​ទៅ​ដុត​កម្ទេច​ចោល ។

បើ​តាម​ព័ត៌មាន​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បានឱ្យ​ដឹង​ថា នៅ​ក្នុ​ការ​ចុះ​បង្ក្រាប​នេះ សមត្ថកិច្ច​មេព្រៃ​ខេត្ត សហការ​ជាមួយ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ហៅ​វ៉ា​យ​អេ​ដ និង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​រឹបអូស​សាច់សត្វ​ព្រៃ​មួយ​ចំនួន​រួម​មាន ១-​សាច់​ជ្រូកព្រៃ​ចំនួន​១៦៦​គីឡូក្រាម ២-​សាច់​ជ្រូកព្រៃ​៧​គីឡូក្រាម ៣-​អណ្ដើក​៥​ក្បាល ៤-​ត្រកួត​២២​ក្បាល និង​៥-​សំពោច​២​ក្បាល ។ មន្ត្រី​ដដែល​បាន​បន្ត​ទៀត​ថា សាច់សត្វ​ព្រៃ​ដែល​ចាប់​បាន​យក​មក​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​លំ​ផាត់ និង​ធ្វើ​ពិធី​ដុត​កម្ទេច​ចោល។

ចំណែក​ត្រកួត​២២​ក្បាល សមត្ថកិច្ច និង​អង្គការ​វ៉ា​យ​អេ​ដ រក​តំបន់​ព្រៃ​ដែល​មាន​សុវត្ថិភាព​ដើម្បី​លែង ។ គេ​កត់​សម្គាល់ថា បច្ចុប្បន្ន​នេះ​ព្រានព្រៃ​ជា​ច្រើន​ក្រុម កំពុង​ធ្វើ​សកម្មភាព​បរបាញ់​សត្វព្រៃ​គ្រប់​ប្រភេទ​យក​ទៅ​លក់​នៅ​លើ​ទីផ្សារ ។ នៅ​ថ្ងៃ​អនាគត​សត្វព្រៃ​ទាំង​នោះ ពិតជា​ហិនហោច​អស់​ជា​មិន​ខាន ៕